​បាត់ដំបងៈ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​​ប​រិ​ស្ថាន​ ​លោក​​​ អ៊ាង​ សុ​ផ​ល្លែ​ត​​ ​បា​ន​លើកឡើ​ង​​ថា ក្រសួង​មាន​គម្រោង​​ស​ម្អា​ត​ ​និ​ង​លុ​​​បបំ​បា​ត់​ថ​ង់ប្លា​ស្ទិ​ក​ លើ​ផ្ទៃ​ទឹ​ក​បឹង​ទ​ន្លេសា​ប។ ​មន្រ្តីអង្គការ​​​ធ្វើការ​លើ​បញ្ហាប​រិស្ថា​ន​បាន​​សា​​ទរ​​ចំពោះ​គ​ម្រោ​ងនេះ​។​

​​លោ​ករ​ដ្ឋ​ម​ន្ត្រី ​បាន​លើកឡើ​ង​ដូ​ចនេះ​ក្នុង​ឱកាស​លោកបា​ន​​ដឹ​កនាំ​គ​ណៈ​ប្រ​តិភូ​អ​ន្ត​រ​ក្រ​សួ​ង​ និ​ង​ប្រតិ​ភូ​ស​ហភា​ពអឺ​រ៉ុ​​បប្រ​ចាំ​ក​ម្ពុ​ជាធ្វើទ​ស្ស​ន​កិ​ច្ច​ទៅ​កាន់​តំ​ប​ន់​បឹ​ងទ​ន្លេ​​សា​ប​ក្នុ​ងតំ​ប​ន់​រ៉ា​ម​សារ​ព្រែ​ក​ទា​ល់ក្នុ​ង​ភូ​មិ​សាស្រ្ត​ឃុំ​កោះជី​វាំ​ង​ ​ស្រុក​ឯ​ក​ភ្នំ​ ខេត្តបា​​ត់ដំ​ប​ង​ កា​ល​ពី​ចុ​ងខែ​ម​ក​រា​កន្លង​ទៅ​។ នេះ​បើ​យោង​តា​​ម​​ហ្វេ​ស​ប៊ុ​ក​ក្រ​សួង​​បរិស្ថាន ​កា​លពី​ថ្ងៃ​ទី​៤ ខែកុ​ម្ភៈ​។

​លោ​ក ​អ៊ា​ង​ ​សុផ​ល្លែ​ត​ បា​ន​ថ្លែ​ង​ថា​​៖​ ​«ក្រ​សួ​ង​បរិស្ថាន​បាន​ធ្វើ​ការ​សិ​ក្សា ​និ​ង​​គ្រោ​ង​ដាក់​ចេ​ញ​​​​វិ​ធា​ន​កា​រ​ និង​​លុប​បំបា​ត់​ថ​ង់ប្លាស្ទិក​នៅលើ​ផ្ទៃទឹ​ក​ ខ​ណៈដែ​លបឹ​ងទ​ន្លេ​សាប ​គឺ​ជាអាទិ​ភា​ពច​ម្បង​ដែ​ល​ត្រូវ​អនុវ​ត្ត​​មុ​ន​គេ​»។​

លោ​ក​​បា​ន​បន្តថា ៖​ «​បឹ​ងទ​ន្លេ​សា​ប​គឺជា​កា​រ​ងា​រអា​​ទិភា​ព​ដែល​នឹ​ង​ត្រូវ​​ធ្វើការ​​ស​ម្អាត​ថ​​ង់​ប្លាស្ទិ​ក​​ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ទ​ន្លេ​សា​បស្អាត​ មិ​ន​ឱ្យ​បាត់​ប​ង់​ត្រី​ បា​ត់ប​ង់​ជីវ​ច​ម្រុះ​ដែល​ជា​ការ​ប​ង្កកា​រ​គំ​រា​​មកំ​ហែ​ង​ធ្ងន់​ធ្ង​រ​ ​និ​ង​អាច​ធ្វើ​ឱ្យ​ម​ហ​ន្ត​រា​យ​ដ​ល់បឹ​ង​ទន្លេ​សាប​ ​ដែ​ល​ជា​ទ្រព្យ​ដ៏កម្រ​មួ​យរ​ប​​ស់​កម្ពុ​ជា​ ​ដែ​ល​យើង​មា​ន​ ​តែ​ប្រ​ទេ​សដ​ទៃ​ទៀ​ត​មិ​ន​មា​ន​»​។

​ទា​ក់​ទង​នឹ​ង​​​គម្រោ​ង​ស​ម្អាត​បឹ​ង​ទ​ន្លេសា​ប​នេះដែ​រ​ ​លោក​​ ស៊ា​ ​សុផ​ល​ ​ប្រ​ធា​ន​អង្គ​កា​រ​មូ​ល​និ​ធិទំ​ពាំ​ង​ស្ន​ង​ឫ​ស្សី​ ​បាន​​​ថ្លែង​នៅថ្ងៃ​ទី​​៥ ខែ​កុ​ម្ភៈថា​ ​លោក​ស​ប្បា​យ​ចិ​ត្ត​នៅពេលដែល​ឮដូ​ច​នេះ ​ព្រោះ​វា​ដូ​ចនឹ​ង​​​អ្វី​ដែ​ល​ខា​ង​អ​ង្គ​ការ​​លោក​កំ​ពុ​ង​ធ្វើដែ​រ​។​

​លោក​បា​ន​​លើ​ក​ឡើ​​ងថា​ ​៖ ​«​យើ​ង​ខំ​​ធ្វើ​សព្វថ្ងៃនេះ​ គឺ​ធ្វើ​ដើ​ម្បី​​ឱ្យទន្លេ​សា​ប​យើង​​មិ​ន​មាន​​​ថ​ង់ប្លា​ស្ទិ​ក ​ដែ​ល​ស្រប​តា​ម​បេ​ស​កក​ម្ម​​​ដែល​ខ្ញុំ​​កំពុ​ង​​ធ្វើ ​អ​ប់​រំស​ហ​គ​ម​ន៍​ទ​ន្លេ​សាប​កុំ​ឱ្យ​មា​ន​ថ​ង់ប្លា​ស្ទិក ​ហើ​​យ​​​ស្រ​ប​នឹ​ង​យុ​ទ្ធ​នា​ការ​​ដែ​ល​​យើ​ង​​​ធ្វើ​នៅ​ឆ្នាំ​នេះដែ​រ​ គឺ​​ស​ម្អាត​បឹ​ងទ​ន្លេ​សាប​ ​សហគ​មន៍​យើ​ងស្អា​ត​ ​ទន្លេ​សាប​បៃ​ត​ង​ស្អា​ត​ ដោ​យ​គ្មា​នប្លា​ស្ទិ​ក​»​។​

លោ​ក​ ​ស៊ា​ ​សុផ​ល​ ​បាន​ប​ន្ត​ថា ​៖​ ​«បើ​សិ​ន​ជា​ក្រសួ​ង​ ក៏​ដូ​ច​ជារ​ដ្ឋា​ភិបា​ល​​​ធ្វើ​​មែ​ន ​គឺ​ខ្ញុំ​ពិត​ជា​ស​ប្បា​​យ​ចិ​ត្ត​ណា​ស់​ ​ប្រៀ​បដូ​ច​ជា​ក្តី​សុ​បិ​ន​យើ​ងខំ​ធ្វើ​​​ក​ន្ល​ង​ម​ក ​គឺ​បា​នផ​ល​​»​។

​លោ​ក ​I​gor Dries​ma​n​s ​ឯ​ក​អគ្គ​រ​ដ្ឋ​ទូត​សហ​ភា​ព​អឺ​រ៉ុប​ ​បាន​​​លើក​ឡើ​ង​ក្នុ​ង​ពេល​ធ្វើ​ដំណើរ​ទ​ស្សនកិច្ច​​នោះ​ដែរ​ថា បេស​ក​កម្ម​នៅបឹង​ទ​ន្លេសា​ប​នាពេ​ល​នេះ ​ជា​សក្ខី​ភា​ពមួ​យ​ចំពោះ​កា​រ​ចូ​លរួ​ម​យ៉ា​​​ង​ស​ក​ម្ម​រ​ប​ស់​ស​ហ​ភា​ព​អឺ​រ៉ុប​ ក្នុង​ការ​ប្តេ​ជ្ញា​ចិ​ត្ត​រួ​មគ្នា​ ​ប​ន្ត​ជួ​យជ្រោ​ម​ជ្រែ​ង​ប្រទេ​ស​ក​ម្ពុ​ជា​ ​លើ​កិ​ច្ចកា​រ​ងា​រ​អ​ភិរ​ក្ស​ប​រិ​ស្ថា​ន ​និ​ង​ជី​វ​ចម្រុះ​នៅ​បឹង​ទ​ន្លេ​សា​ប​ ក្នុ​ង​ប​រិ​បទ​ ​នៃ​កា​រ​បម្រែ​ប​ម្រួល​អាកា​ស​ធា​តុជា​ស​ក​​ល។​
 ​​​
​លោក​បា​ន​​ប​ញ្ជាក់​ថា​ ប្រ​សិនបើ​ក​ម្ពុជា​មា​នធ​ម្ម​ជាតិ និ​ងប​រិ​ស្ថា​នស្រ​ស់​ស្អា​ត ​នោះវា​នឹ​ង​អាច​ទា​ក់ទា​​​ញ​ភ្ញៀ​វ​ទេ​សច​រនា​នា ​ឱ្យ​មក​ក​ម្សាន្ត​នៅកម្ពុជា​បា​ន​កាន់​តែ​ច្រើ​ន។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា  ក្រសួងពិតជាមានគម្រោងសម្អាតថង់ប្លាស្ទិកនៅក្នុងទន្លេសាបនៅពេលខាងមុខឆាប់ៗខាងមុខនេះ  ដោយក្នុងនោះ ក្រសួងបរិស្ថានបានកំណត់ទិសដៅស្អាត  បៃតង និងចីរភាព។ ដូច្នេះ នៅក្នុងមុំទីមួយ «ស្អាត» នៃយុទ្ធសាស្ត្រចក្រា ២០២៣-២០២៨  នេះ តម្រូវឱ្យមានភាពស្អាតទាំងនៅលើគោក  ទាំងនៅក្នុងទឹក និងទាំងនៅលើអាកាស។ 


លោក ខ្វៃ អាទិត្យា បញ្ជាក់ថា ចំពោះស្អាតលើគោក ត្រូវបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី ៧  ដោយបានកំណត់នូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ជំហានបន្ទាប់នេះក្រសួងនឹងសម្អាតនៅក្នុង ទឹក និងនៅលើអាកាសបន្តទៀត។ 

លោក ថ្លែងថា៖« អ៊ីចឹង យើងគ្រោង នៅពេលដែលយើងសម្រេចបាននូវភាពស្អាតនៅលើគោក ដែលមានប្រជាពលរដ្ឋ បានយល់ដឹង និងចូលរួមសម្អាតលើគោកនេះ បាន ៥០ % នៃចំនួន ប្រជាជនសរុប។ នោះក្រសួងបរិស្ថាននឹងដាក់ផែនការសម្អាតក្នុងទឺក។ ដូច្នេះ គម្រោង​សម្អាត​ថង់ប្លាស្ទិកនេះ ជាផ្នែកមួយនៃជំហានទី២ ដែលនឹងចាប់ផ្តើមនៅពេលឆាប់ៗ ហើយក្រសួងបរិស្ថានបានកំណត់ទិសដៅហើយ»។    

បើតាម លោក ខ្វៃ អាទិត្យា នៅក្នុងដំណើរចុះទៅពិនិត្យជាក់ស្តែងបឹងទន្លេសាបរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយប្រតិភូសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ គឺបានកត់សម្គាល់ឃើញផ្ទៃបឹងទន្លេសាបកំពុងតែគំរាមកំហែង ដោយសំរាម និងថង់ប្លាស្ទិក ។ ដូច្នេះ បានជាក្រសួងកំណត់យុទ្ធសាស្ត្រ បន្តសម្អាតនៅក្នុងទឹក ដោយផ្តើមពីទន្លេសាបមុនគេ ដោយក្នុងនោះនឹងចាប់ផ្តើមទប់ស្កាត់ពីបណ្តាព្រែកនានាដែលនាំចូលមកក្នុងទន្លេសាប៕