​ភ្នំពេញៈ លោ​ក ​ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រ​សួ​ងអ​ប់​រំ យុ​វ​ជ​ន និ​ង​កីឡា​ បាន​ប្រាប់​រដ្ឋសភា ពី​គោល​បំ​ណង​នៃ​កា​រ​ធ្វើ​កំណែទម្រង់ ការអ​ប់​រំ​ជាតិ​ ​ដោយ​ប​ណ្តុះ​មន​សិ​កា​រស្នេ​ហា​ជា​តិ ​មា​នស្មា​រ​តី​ទទួ​លខុ​ស​ត្រូវ​ ​ស្មោះ​ត្រ​ង់​ ​មោ​ទន​ភា​ព​​ជា​​តិ​ តា​ម​រ​យ​:​ការ​លើ​ក​ក​ម្ព​ស់​​ការ​ប្រ​កា​ន់​នូ​វគំ​និ​ត ​គុ​ណត​ម្លៃ ​និង​បំ​ណ​ងប្រា​ថ្នា​រួ​មគ្នា​ ​ដើម្បី​បង្កើត​បា​ននូ​វ​សាម​គ្គី​ភា​ពជា​តិ​ ​និង​អ​ត្ត​សញ្ញា​ណ​​ជាតិ​ខ្មែ​រ​។​

​លោ​ក ​ហង់ជួន ណារ៉ុន បាន​លើក​ឡើ​ងបែ​ប​នេះ​ ក្នុ​ង​ពេល​ដឹ​ក​នាំ​ថ្នាក់​ដឹកនាំក្រសួង​ទៅ​​កា​ន់វិ​​មាន​រ​ដ្ឋ​ស​ភា​ ​ដើ​ម្បីជ​ម្រា​ប​ជូ​ន​អំ​ពីផែ​ន​កា​រ​ស​កម្ម​ភា​ព ​និ​ងកា​រ​អ​នុ​វត្ត​ក​ម្ម​វិធី​ន​យោ​បា​យ ​និ​ង​យុ​ទ្ធ​សា​ស្ត្រ​ប​ញ្ចកោ​ណ​រ​បស់​រា​ជ​រ​ដ្ឋា​ភិ​បាល​នី​តិ​កា​ល​ទី​៧​ ​នៃរ​ដ្ឋ​សភា​ ​កា​ល​ថ្ងៃទី​៨​ ​ខែ​កុម្ភៈ​ ​ឆ្នាំ២​០​២៤​។​ នេះ​បើតា​ម​ការ​ជូ​នដំណឹង​របស់​​រ​ដ្ឋស​ភាតាម​បណ្តា​ញ​តេ​ឡេក្រា​ម​។

​នា​ឱ​កា​សនោះ​ ​លោ​ក​ ​ហង់​ជួ​ន ​ណា​រ៉ុ​ន ​ក៏​បានជ​ម្រា​បជូនពី​កា​រប្រកា​ស​ដា​ក់​ចេញនូវ​​កំ​ណែនទ​ម្រ​ង់​គ្រ​ប់​ក​ម្រិ​ត​ ​កា​រ​ប​ង្កើ​នគុ​ណ​ភា​ព​គ្រូ​ សិ​ស្ស​ សា​​លា ​ព​ង្រឹង​កា​រគ្រ​ប់​គ្រង​បុគ្គ​លិក​ និ​ងការ​ប្រ​ឡង​គ្រ​ប់ប្រ​ភេ​ទ ​ក្រោ​ម​ពា​ក្យ​ស្លោក​ ​«​អ្ន​ក​ចេះ​ គឺ​ជា​ប់​» ​។​ លើ​សពី​នេះ​ លោ​ក​ ក៏​បា​នដា​ក់​ចេញ​​នូវ​ផែន​កា​រ​កំ​ណែ​នទ​ម្រង់​​ឧត្ត​ម​សិក្សា ​ការ​អ​ភិ​វ​ឌ្ឍ​យុ​វ​ជន​នូ​វ​ជំ​នា​ញ​ប​ច្ចេក​ទេ​ស ​កំ​ណែ​ទ​ម្រង់​កា​រ​គ្រប់​គ្រ​ងហិរ​ញ្ញ​វ​ត្ថុសាធារ​ណៈ​ ​អ​ប់រំ​និង​កី​ឡា​ ​និ​ង​បង្កើ​ត​អង្គ​ភា​ព​ស្រា​វ​ជ្រាវ​គោ​ល​នយោ​បា​យ​អ​ប់​រំ។​

ជា​មួ​យ​គ្នានេះ​ ​លោ​ក​ថា​ ​ក្រ​សួង​អ​ប់​រំ ​ក៏​បាន​ដា​ក់ចេ​ញ​នូ​វគោ​ល​បំណ​ង​នៃកា​រ​អប់​រំ​ជាតិ​ ​ដោយ​ប​ណ្តុះនូវ​ម​ន​សិ​ការ​ស្នេ​ហា​ជា​តិ​ មា​ន​ស្មា​រ​តីទទួ​ល​ខុស​ត្រូ​វ ​ស្មោះ​ត្រង់​ ​មោ​ទ​នភា​ព​ជា​តិ​ ​តាម​រយ​:​កា​រលើក​កម្ព​ស់​កា​រ​ប្រកា​ន់​នូវ​​គំនិ​ត​ គុ​ណ​ត​ម្លៃ ​បំ​ណ​ង​ប្រាថ្នា​រួ​ម​​គ្នា​ផ​ង​ដែ​រ។​

លោ​កប​ញ្ជាក់​ដូច្នេះ​ថា​៖«​ គោ​ល​បំ​ណង​នៃ​ការ​អ​ប់​រំជា​តិ​ ប​ណ្តុះ​មន​សិ​ការ​ស្នេ​ហាជា​តិ​នេះ ​គឺ​ដើម្បី​ប​ង្កើ​តបា​ន​នូ​វសា​មគ្គី​ភា​ពជាតិ​ ​អត្ត​ស​ញ្ញា​ណជា​តិ​ ​ផ្តល់​ការ​អ​ភិវ​ឌ្ឍ​គ្រប់​ជ្រុង​ជ្រោ​យដ​ល់អ្ន​ក​សិ​​ក្សា ​ដើ​ម្បីទ​ទួ​ល​បាន​តុ​ល្យ​ភាព​​រ​វាង​កា​រអ​ភិ​វឌ្ឍ​កាយ​ស​ម្ប​ទា​ ប​ញ្ញាអា​រ​ម្មណ៍​ ​ស្មារ​តី​ផ​លិ​ត​ធ​នធា​ន​ម​នុ​ស្សដែ​ល​មាន​ចំ​ណេះដឹ​ង​ ​ដែ​លស្រ​បទៅ​តា​មត​ម្រូវ​កា​រទីផ្សារ​អាច​ប្រ​កួត​ប្រ​ជែង​នៅថ្នា​ក់តំ​ប​ន់ ​និ​ង​សក​ល​លោ​ក​ផ​ង​ដែ​រ​»។​

​បន្ថែ​ម​ពី​នេះ ​កា​រកំ​ណែ​ទម្រ​ង់​ការ​​អប់​រំ​ជា​តិ ​ប​ណ្តុះ​មន​សិការ​ស្នេហាជា​តិ​នេះ​ដែ​រ លោ​កថា​ ​ក៏​អា​ច​ឱ្យ​អ្ន​កសិ​ក្សា​ពេ​ញ​មួ​យជី​វិ​ត ​អា​ច​ចូល​រួ​មក្នុ​ង​ពិភ​ព​លោក​ ​មា​នទំ​នា​ក់​ទំ​នង​ជា​មួយ​គ្នា​ ពឹ​ង​អាស្រ័​យ​គ្នា​ទៅវិ​ញទៅ​ម​ក​ ​ហើ​យអា​ច​ធ្វើស​ក​ម្ម​ភា​ព​ប្រ​កប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព ​ដើ​ម្បីប​ង្កើតនូវ​ពិ​ភព​លោ​ក​មួយ​ឱ្យកា​ន់តែមាន​​សុខ​សន្តិ​ភា​ពជា​ដើម។

ទន្ទឹម​គ្នានេះ​ ​លោក​ប៉ា​ ​សុជា​តិវ​ង្ស​ ប្រ​ធា​នគ​ណៈ​ក​ម្ម​ការ​ទី​៧​នៃ​​រ​ដ្ឋ​ស​ភា​ ​បា​ន​វា​យ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​បំ​ពេ​ញ​កា​រ​ងា​រ​រ​ប​ស់​ក្រសួ​ង​ ដែ​ល​មា​ន​ច​ក្ចុវិ​​ស័​យ​ច្បាស់​លា​ស់​។

លោ​​ក​ប​ន្ត​ថា​៖«​កា​រ​ដា​ក់ចេ​ញ​ចេ​ញ​នូ​វកា​រ​កែ​ទ​ម្រ​ង់​វិស័​យ​អ​ប់​រំប្រ​ក​បដោយ​ភា​ព​ច្បាស់​លាស់​នៅ​គ្រប់​ក​ម្រិត​ ​ពិសេ​សគឺ​កា​រប្រ​ឡ​ង​ ​ពិសេ​​ស​ក្រោម​ពា​ក្យស្លោ​ក​ ​«​អ្ន​ក​ចេះ​គឺជា​ប់​»​ ​គឺ​ពិតជាបា​ន​រួ​មចំ​ណែ​ក​យ៉ាង​​ធំ​ធេង​ក្នុ​​ងកា​រ​លើក​ក​ម្ព​ស់​វិស័​យ​អ​ប់រំនៅ​កម្ពុ​ជា​ ​ស្រប​ទៅ​នឹ​ង​កា​រ​អ​នុ​វ​ត្ត​យុ​ទ្ធសា​ស្ត្រ​ប​ញ្ចកោ​ណ​ដំ​ណា​ក់កាលទី​១​ ​​រប​ស់​រា​ជរ​ដ្ឋា​ភិ​បាល​នី​តិ​កា​ល​ទី​៧​ ​នៃ​រ​ដ្ឋ​សភា​»។

ជុំវិ​ញ​​រឿ​ង​នេះ លោ​ក គង់ ​សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​​ ​បា​ន​បង្ហា​ញ​កា​រ​គាំទ្រ​ចំ​ពោះ​ការ​ធ្វើ​កំ​ណែ​ទ​ម្រ​ង់​អ​ប់រំដោ​យ​បណ្តុះ​ម​ន​សិ​ការស្នេ​ហា​ជាតិ​​ដ​ល់សិ​ស្ស​ ​ខ​ណៈលោ​ក​ថា​ ​នេះគឺ​ជា​កា​រ​ប​ណ្តុះ​នូ​វធ​ន​ធា​ន​ល្អ​ដែល​មា​ន​ស្មារ​តី​ស្រ​ឡា​ញ់ជា​តិ​ ​និ​ង​កា​រ​រួម​គ្នា​ដើ​ម្បីក​សា​ង​ស​ង្គម​ជា​តិ​ឱ្យ​កា​ន់តែ​មា​ន​ស​ន្តិភា​ព​។

​លោ​ក​ថ្លែង​​ដូ​ច្នេះ​ថា​៖«​ជាកា​រ​ពិ​តដើ​ម្បី​បំ​ផុស​ស្មា​រ​តី​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ ​ពិ​សេស​ប្អូ​នៗយុ​វ​ជ​ន ​ក៏​ដូ​ចជា​សិ​ស្សា​នុសិ​ស្ស​ ​ឱ្យ​មា​ន​ស្មា​រតី​ស្រ​ឡា​ញ់​ជាតិ​ ​គឺ​មិ​ន​អាច​ចា​ក​ឆ្ងាយ​ពី​ការ​អ​ប់​រំ​ទេ​ ខ​ណៈ​រា​ល់​ថ្ងៃនេះ​យើ​ងគិ​ត​ពី​វិ​ទ្យាសា​ស្រ្ត​ និ​ង​ឌី​ជី​ថ​ល​ច្រើ​ន​ ដែ​ល​វា​បា​ន​ធ្វើ​ឱ្យប៉ះ​ពា​ល់​ដ​ល់​វប្ប​ធ​ម៌​ អ​ក្ស​រសា​ស្រ្ត​ជា​តិ​ និ​ង​កេ​រដំ​ណែ​ល​ជា​ដើ​ម​ ​។ ហេ​តុ​​នេះកា​រ​ប​ណ្តុះ​ស្មា​រ​តីម​ន​សិ​ការស្នេ​ហា​ជា​តិ ​​​គឺ​ជារឿ​ង​សំខា​ន់​ បើ​ទោះបី​ប្រទេ​សជា​តិ​កំពុ​ង​រីក​ច​ម្រើន​ក៏​ដោ​យ»៕