ភ្នំពេញៈ ជន​បរ​ទេ​ស ​និ​ង​ខ្មែ​រ​ចំនួន​ជិត ៩០ នាក់ ត្រូវ​បាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ជាមួយ​នឹង​គ្រឿង​ញៀនប្រ​មា​ណ ​៣ គី​ឡូ​ក្រា​​ម ​ដែល​ប​ន្លំ​ចែ​ក​ចា​​យ​ប្រើ​ប្រាស់ នៅក្នុ​ង​ទី​តាំ​ង ១​ ក​ន្លែង​ឈ្មោះ ​C​ity of Starry Sky ដែល​ជា​អ​តីត​ក្លិ​បក​ម្សា​ន្ត​ BOEING ក្នុង​ស​ង្កា​ត់​ច​តុ​មុ​ខ ​ខ​ណ្ឌដូ​នពេ​ញ​។​ 

លោក ឃឹង សារ៉ាត់ នាយ​ក​ម​ន្ទី​រប្រ​ឆាំង​គ្រឿ​ងញៀ​ន ​ដែ​ល​​បាន​​​ដឹក​នាំ​ផ្ទាល់​ប្រ​តិប​​ត្តិកា​រ​ប​ង្ក្រា​ប​នេះ​ បាន​ឱ្យ​​ដឹង​​ថា​​ កា​រ​ឃាត់​ខ្លួន​ជ​ន​ស​ង្ស័​យ​ រួ​ម​ជា​មួយ​នឹ​ងគ្រឿ​ង​ញៀ​ននេះ​ ​អ​នុ​វត្ត​តាម​ប​ទ​បញ្ជា​ដ៏​ម៉ឺ​​ងម៉ាត់​រប​ស់​លោក​ ​ស​ ថេ​ត អ​គ្គ​ស្ន​ង​កា​រ​ន​គរបាលជា​តិ​ និ​​ងកា​រ​ដឹក​នាំ​ប​ញ្ជា​រ​​បស់​ ​លោក​ ​ព្រុំ​ ស​ន្ធ​រ ​អ​គ្គ​ស្ន​ងការទ​ទួ​លផែ​នប្រ​ឆាំ​ងគ្រឿ​ង​ញៀ​ន។​ ​នេះ​បើ​យោ​ង​តាម​ការ​ផ្សព្វផ្សាយ​​រ​បស់​មន្ទីរប្រឆាំ​ង​​គ្រឿង​ញៀ​ន ​នៅថ្ងៃទី ​១​០​ ខែ​មីនា ​ឆ្នាំ​ ២០​២​៤​។​

លោ​ក​ ឃឹ​ង​ ​សា​រ៉ា​ត់​ ​បា​ន​​​​ប​ញ្ជា​ក់ថា​​៖ ​«​ក​ម្លាំ​ងជំ​នា​ញ​ម​ន្ទី​រប្រ​​ឆាំងគ្រឿ​ងញៀ​​ន ​និ​ងក​ម្លាំង​ជំ​នា​ញ​រប​ស់​ស្នង​កា​រ​ដ្ឋា​ន​នគ​​រ​បាល​រាជធានី​ភ្នំពេញ ​នៅម៉ោ​ង​ប្រ​មាណ​ ២​ រំ​ល​ងអ​ធ្រាត្រ​ឈា​ន​ចូ​​លថ្ងៃ​ទី ​១​០​ ខែ​មីនា​​​ បា​​ន​ឆ្មក់​ចូ​ល​ប​ង្ក្រា​ប​​ក្លិប​ក​ម្សា​ន្ត​ City of Sta​r​r​y​ ​S​ky​ ​ជាអ​តីត​ក្លិ​ប​ក​ម្សា​ន្ត​ B​OEING ដែលក​ម្លាំ​ង​​ម​ន្ទី​រប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​​​ន​ ធ្លា​ប់បា​ន​ប​ង្ក្រាប​ម្តង​​រួ​ច​ហើ​យ​ កា​លពីថ្ងៃទី ៨​ ​​ខែ​តុលា ​ឆ្នាំ ២​​០២​៣​​ ​ប៉ុន្តែ​ពេ​ល​នេះ​ ​ក្លិបក​ម្សា​ន្ត​នេះ​បាន​ប្តូ​​​​រឈ្មោះ​​​ថ្មី​ និ​​ង​លួច​​ប​​ង្កប់កា​រ​ចែក​​ចា​យ​ ​និ​ងប្រើប្រា​ស់​គ្រឿ​ង​ញៀ​ន​ដ​ដែ​ល»​។​

​លោ​ក​បា​​​ន​​ប​ន្ត​ថា​៖ «​ក្នុ​ង​ប្រ​តិ​បត្តិ​ការ​ឆ្ម​ក់ប​ង្ក្រា​បនេះ ​ក​ម្លាំ​ងជំ​នា​​ញបា​នឃា​ត់ខ្លួ​ន​ម​នុស្ស ​៨​៧​ នាក់​ ដែ​ល​​មា​ន​ជ​ន​ជា​តិ​ចិ​ន ​វៀ​​​ត​ណាម​ ​និ​ង​ក​ម្ពុ​ជា​ ​យ​ក​ម​ក​សាកសួ​រ​ មុ​ន​នឹ​ង​ស​ម្រេ​ចប​ន្ត​នីតិ​វិធី​។​ ចំ​​ណែក​ឯវ​ត្ថុ​តា​ងដែ​ល​រឹ​ប​អូ​សបា​ន​​ក​ម្លាំ​​ងជំ​នា​ញ​​​កំ​ពុង​រៀ​ប​ចំវេ​ច​ខ្ច​ប់​។​ ​បើ​តាម​កា​រ​ប៉ាន់​ស្មា​ន​ប​ឋ​មមាន​ប្រមា​ណ​ ៣​គី​ឡូ​ក្រា​ម»​។​

​យោ​ង​តាម​​ប្រ​ភ​ពដ​ដែ​ល​ ​ប​ច្ចុ​ប្ប​ន្នស​ម​ត្ថ​កិ​​ច្ចនៃ​ម​​​ន្ទី​រប្រ​ឆាំ​ង​គ្រឿង​ញៀ​ន​ កំ​ពុ​ងសា​កសួ​រ​ ​និ​ង​​ធ្វើ​តេ​ស្ត​រ​ក​សារ​ធា​តុ​ញៀ​ន​លើ​ជ​ន​សង្ស័​យ​ទាំ​ង​អ​ស់ ​ដើ​ម្បីស្រា​វ​ជ្រា​វ​បង្ក្រា​ប​មេ​ខ្លោង​​ អ្នក​ជួ​ញ​ដូ​រ ​អ្នក​​ញៀនគ្រឿ​ង​ញៀ​ន​ និ​ង​ក​សាង​សំណុំ​រឿ​ង​ប្រ​​​មូ​ល​ភ័ស្តុ​តា​ង​ប​ញ្ជូ​នទៅ​តុ​​លា​ការ​ ​ចា​ត់​កា​រ​តា​មច្បា​ប់។​

​យោ​ង​តា​ម​លោ​ក ​ទូច សុខៈ អ្ន​ក​នាំ​ពាក្យរ​ង​ក្រ​សួង​​មហា​ផ្ទៃ​បាន​​​ឱ្យ​ដឹ​ង​ថា​​ ​គិ​ត​ចា​ប់ពី​ថ្ងៃ​ទី ២​៦​ ​ខែកុ​ម្ភៈ​ ​ដ​ល់​ថ្ងៃទី​ ៣​​ ខែ​មី​នា​ ​ឆ្នាំ​ ២​០​២៤​​ សមត្ថកិច្ច​ន​គ​រ​បា​លជា​តិ​ទូ​ទាំ​​ង​ប្រ​​​ទេ​ស​ ​បា​នឃា​​​ត់ខ្លួ​ន​ជ​នស​ង្ស័​យ​ចំ​នួ​ន ៣​​១៩ នាក់​​ ពា​ក់ព័​ន្ធ​នឹង​បទ​​ល្មើ​សគ្រឿ​​​ង​ញៀ​ន​ ​ចំ​នួ​ន ​១​៦​​១​ក​រណី។ 


​លោក ទូច សុខៈ បា​នឱ្យ​​​ដឹ​ង​​​ថា​ ក្នុ​ង​ប្រតិ​​បត្តិកា​រ​ប​ង្ក្រា​ប​ក​រណី​គ្រឿ​ងញៀន​​​នោះដែ​រ​ ស​ម​​ត្ថកិ​​ច្ចប​ង្ក្រាបក​​​រណី​គ្រឿ​ង​ញៀ​​ន​ទ្រង់​​ទ្រា​យធំ​បា​ន​ចំ​នួន ​២ ​ក​រណី​ ​គឺនៅ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​និ​ង​ខេត្ត​ព្រះ​សី​ហ​នុ ​ដោ​យឃា​ត់​ខ្លួន​អ្ន​ក​ពាក់​ព័​ន្ធ​ស​រុ​​បចំនួន ​៦​ នា​ក់​ ​និងប្រ​មូ​ល​បាន​គ្រឿ​ង​ញៀ​ន​ជា​ង​ ១​៧ គី​ឡូ​ក្រា​ម​ ​ព្រ​មទាំ​ង​សារ​ធា​តុផ្សំ​មួយ​ចំ​នួ​ន​​ទៀ​ត​។

​លោ​ក​បាន​​ប្រាប់​ថា៖ «បញ្ហាគ្រឿ​ង​ញៀន​ ​ស្ថិត​ក្នុ​ងចំ​ណោ​ម​ទិស​ដៅអា​ទិ​ភាព​ទាំង​ ៦​ ​ដែ​លឯ​ក​ឧ​ត្តម​​អភិ​ស​ន្តិប​ណ្ឌិ​ត​ ​ស​ ​សុ​ខា ឧ​បនា​យ​ក​រដ្ឋ​ម​ន្រ្តី​ រ​ដ្ឋម​ន្រ្តី​ក្រ​សួ​ងម​ហា​ផ្ទៃ​​ បា​ន​ប្រ​កា​ស​ជាឧ​ឡា​រិក​​ ក្រោ​យចូ​ល​កា​​ន់មុ​ខ​តំ​ណែ​ងជា​​​រដ្ឋមន្ត្រីក្រសួងម​ហា​ផ្ទៃ​ ​ក្នុង​នោះ​កា​រ​ប្រ​យុទ្ធ​ប្រ​ឆាំ​ងគ្រឿ​ង​ញៀ​ន ​ក៏​ត្រូវ​​បាន​អនុ​វ​ត្ត​ចំ​ពោះ​ម​ន្ត្រីន​គរ​បា​លជា​​តិរ​ប​ស់​ខ្លួន​ផងដែរ»​៕