​ឱកាស​សម្រាប់​លោកអ្នក​ដែល​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម តែ​មិនដឹងថា​គួរ​បណ្តាក់ទុន​ទៅលើ​អាជីវកម្ម​អ្វី តោះ មក​មើល​ទាំងអស់គ្នា​ថា​ក្រុមហ៊ុន​ស៊ី​.​ភី​.​មាន​អាជីវកម្ម​អ្វីខ្លះ​សម្រាប់​ឱ្យ​លោកអ្នក​ជ្រើសរើស​ក្នុងការ​បណ្តាក់ទុន​ក្នុង​ឆ្នាំ​ ​២០២៤ នេះ​។ ក្រុមហ៊ុន​ស៊ី​.​ភី​. មាន​អាជីវកម្ម​ជាច្រើន​ក្នុង​ការបើក ជ្រើសរើស​ដៃគូ​សហការ​បន្ថែម ដោយ​អាជីវកម្ម​ទាំងនោះ​មានដូចជា អាជីវកម្ម​ហ្វា​យ​ស្តា​រ៍ អាជីវកម្ម​ស្តា​រ៍ខ​ហ្វ​ហ្វី អាជីវកម្ម​ហៃ​ផ​ក់ និង​អាជីវកម្ម​ស៊ី​.​ភី​.​ហ្រ្វេសហ្ស​ប​៖

១. អាជីវកម្ម​ហ្វា​យ​ស្តា​រ៍ (Five Star)

​អាជីវកម្មហ្រ្វេន​ឆាយ Five Star ជាមហ្រ្វេន​ឆាយ​ដែល​កំពុង​ពេញ​និយម និង​ផ្តល់​ប្រាក់ចំណូល​ខ្ពស់ បាន​ស្ថិតនៅក្នុង​បេះដូង​អតិថិជន​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ហ្វា​យ​ស្តា​រ៍ (Five Star) បានចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៥ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល ៩​​ ​ឆ្នាំ ព្រមទាំង​បង្កើតបាន​ប្រហែល ជិត ៣៦០ សាខា​ទូទាំងប្រទេស​កម្ពុជា ដែល​កំពុងតែ​ដំណើរការ​អាជីវកម្ម​ក្នុងពេល​ប​ច្ចុ​ប្បន្ន​។

អាជីវកម្មមហ្រ្វេន​ឆាយ​ហ្វា​យ​ស្តា​រ៍ ​(Five Star)​ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ជា​បន្ត​បន្ទាប់ ផលិតផល​មាន រសជាតិ​ឆ្ងាញ់ វត្ថុធាតុដើម​មានគុណ​ភាពល្អ មាន​អនាម័យ សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។ ម្ចាស់មហ្រ្វេន​ឆាយ Five Star មានឱកាស​ជោគជ័យ​ច្រើន និង​មានការ​រីកចម្រើន​ខ្ពស់ ជា​បន្តបន្ទាប់ ព្រោះ​អាជីវ​កម្មនេះ​ជួយ​បង្កើត​ប្រាក់ចំណូល​បន្ថែម​ទៅលើ​ការងារ​ប្រចាំ​ថ្ងែ និង​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​ម្ចាស់មហ្រ្វេន​ឆាយ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​​អាជីវកម្មមហ្រ្វេន​ឆាយ​ហ្វា​យ​ស្តា​រ៍ Five Star មាន​លក់​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា មាន់​បំពង​ ​ប៉ា​តេ សា​យ៉រ ប្រហិត​សាច់គោ ប្រហិត​សាច់មាន់ ប្រហិត​សាច់ជ្រូក ហ​ត​ដក និង​ផលិតផល​អាហារសម្រន់​ជាច្រើន​ទៀត​។​

​ហាងអាជីវកម្មស្តារ៍ខហ្វហ្វី។

២. អាជីវកម្ម​ស្តា​រ៍ខ​ហ្វ​ហ្វី (Star Coffee)

​បច្ចុប្បន្ន អាជីវកម្ម​ការបើក​ហាង​កាហ្វេ​ជា​អាជីវកម្ម​មួយ​ដែល​ទទួលបាន​ការពេញនិយម​ពី​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង តែ​ការបើក​ជា​អាជីវកម្ម​ហាង​កាហ្វេ​មិនមែនជា​រឿង​ងាយ​នោះទេ ពីព្រោះ​ត្រូវ​ដំណើរការ​ក៏ដូចជា​ចំណាយ​ដើមទុន​ជាច្រើន​ក្នុងការ​បើកហាង ជាមួយគ្នា​ផងដែរ អាជីវកម្ម​ស្តា​រ៍ខ​ហ្វ​ហ្វី (Star Coffee) ជា​អាជីវកម្ម​មួយ​របស់​ក្រុម​​ហ៊ុន​ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ដែល​កំពុងដំណើរការ​ជាង ៣០​ សាខា​ទូទាំងប្រទេស​កម្ពុជា ជា​ជម្រើស​មួយ​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ ដោយ​អាជីវកម្ម​ស្តា​រ៍ ខ​ហ្វ​ហ្វី (Star Coffee) ជា​ប្រភេទ​អាជីវកម្មមហ្រ្វេន​ឆាយ​ដែល​ខាង​ក្រុមហ៊ុន​ស៊ី​.​ភី​.​ខេ​ម​បូ​ឌា មានការ​យកចិត្តទុកដាក់ ក៏ដូចជា​ជួយ​រឿង​ការតុបតែង​ហាង បង្រៀន​ពី​ការ​ឆុង​កាហ្វេ នឹង​ជួយ​ប្រឹក្សា​រឿង​ទីផ្សារ  ​លើសពីនេះទៅទៀត​អ្នក​ដែល​គ្មាន​បទពិសោធន៍​ក្នុងការ​ឆុង ក៏​អាច​ចូល​ជា​ដៃគូ​សហការ​ជាមួយ​អាជីវកម្មមហ្រ្វេនន​ឆាយ​ស្តា​រ៍ខ​ហ្វ​ហ្វី (Star Coffee) បានដែរ​។​​អាជីវកម្ម​ស្តា​រ៍ខ​ហ្វ​ហ្វី (Star Coffee) ​មាន​លក់​នូវ​ផលិតផល​ភេសជ្ជៈ​ជាច្រើន​ប្រភេទ ដូចជា កាហ្វេ តែ​បៃតង  ​តែ​ក្រូចឆ្មា សូ​ដា និង ប្រភេទ​អាហារសម្រន់​ជាច្រើន​ទៀត ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ វត្ថុធាតុដើម​មានគុណ​ភាព មាន​អនាម័យ និង​តម្លៃ​សមរម្យ​។​

៣.​អាជីវកម្ម​ហៃ​ផ​ក់ ​(Hi-Pork)

​បច្ចុប្បន្ន អាជីវកម្ម​ចំណីអាហារ​ជា​អាជីវកម្ម​មួយ ទទួលបាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង ប៉ុន្តែ​ការបើក​ជា​អាជីវកម្ម​ចំណីអាហារ មិនមែនជា​រឿង​ងាយ​ស្រួល​នោះទេ ពីព្រោះ​ត្រូវ​ចំណាយ​ដើមទុន​ជាច្រើន​ក្នុងការ​បើកហាង​។ ជាមួយគ្នា​ផងដែរ អាជីវកម្ម​ហៃ​ផ​ក់ (Hi Pork) ដែលជា​អាជីវកម្ម​មួយ​របស់​ក្រុមហ៊ុន​ ស៊ី​.​ភី​. ​ខេ​ម​បូ​ឌា ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​លោកអ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​។

ហៃ​ផ​ក់ ​កំពុងដំណើរការ​មាន ៤​ សាខា​នៅ​រាជធានី-​ខេត្ត​ក្នុងប្រទេស​កម្ពុជា អាចជា​មុខរបរ​គោល និង​ជា​មុខរបរ​បន្ថែម​ក៏បាន ព្រោះ​ជាមហ្រ្វេន​ឆាយ​ដែល​ត្រូវការ​ដើមទុន​តិច ចំណូល​កាន់តែច្រើន ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់មាន​អាជីវកម្ម​ផ្ទាល់ខ្លួន លោកអ្នក​មិនចាំបាច់​ព្រួយបារម្ភ​ទេ ព្រោះ​មាន​ក្រុមការងារ​ចាំ​ជួយផ្តល់​ការប្រឹក្សា​គ្រប់​ដំណាក់កាល​។​

​អាជីវកម្ម​ហៃ​ផ​ក់ (Hi Pork) មាន​លក់​នូវ​ផលិតផល​ច្រើន​ប្រភេទ​ដូចជា សាច់ជ្រូក​អាំង សាច់ជ្រូក​បំពង បាយ​សាច់ជ្រូក សាច់ជ្រូក​បន្ទះ​អាំង ឆ្អឹងជំនីរ​ជ្រូក​អាំង​ម្រេចខ្មៅ និង​ប្រភេទ​អាហារសម្រន់​ជាច្រើន​ទៀត ដែលមាន​រសជាតិ​ឆ្ងាញ់ ដែល​វត្ថុធាតុដើម​សុទ្ធសឹងតែ​ផលិត​ចេញពី​សាច់ជ្រូក​ក្នុងស្រុក​ផ្ទាល់ មានគុណ​ភាព មាន​អនាម័យ និង​តម្លៃ​សមរម្យ​។​

​ហាងអាជីវកម្ម ស៊ី.ភី.ហ្រ្វេសហ្សប។

៤. អាជីវកម្ម​ ស៊ី​.​ភី​. ហ្រ្វេសហ្ស​ប (CP Fresh Shop)

​ការជ្រើសរើស​សាច់​ដែលមាន​គុណភាព ស្រស់ អនាម័យ នឹង សុវត្ថិភាព ជា​កត្តា​សំខាន់​មួយ​ដែលនាំឱ្យ​រាល់​ការ​ចម្អិន​គ្រប់​មុខម្ហូប​មាន​រសជាតិ​ឆ្ងាញ់ និង​ជួយ​ទ្រទ្រង់​ឱ្យ​សារពាង្គកាយ​មាន​សុខភាព​មាំមួន​។ យ៉ាងណាមិញ អាជីវកម្ម​ ស៊ី​.​ភី​. ហ្រ្វេ​ស ហ្ស​ប (CP Fresh Shop) របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ជា​ប្រ​ភ​ទ អាជីវកម្មហ្រ្វេន​ឆាយ ដែល​បើក ឱកាស​ឱ្យ​អ្នក​ដែល​នឹង​ចាប់ផ្តើម បើក​អាជីវកម្ម​ផ្ទាល់ មានឱកាស ក្លាយជា​ម្ចាស់​ហាង ដែល​ផ្គត់ផ្គង់​នូវ ផលិតផល​សាច់​ស្រស់ គុណភាព អនាម័យ និង​សុវត្ថិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ផលិតផល​សម្រេច​រូប​របស់ CP ជាច្រើន ព្រមទាំង​មាន​លក់​នូវ​គ្រឿងទេស ងាយស្រួល​សម្រាប់​ការដើរ​ទិញ​ផលិតផល​ក្នុង​ហាង​ផងដែរ​។

លើសពី​នះ​ទៅទៀត​ខាង ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់ ដល់​ដៃគូ​សហការ​ជាច្រើន​ផងដែរ ក្នុង​ការជួយ​រចនា​ហាង បង្រៀន​ពី ការ​ហាន់ ឬ​កាត់​សាច់​នឹង​ជួយ​ធ្វើ ទីផ្សារ​ដើម្បីឱ្យ​អាជីវកម្ម​ដំណើរ​​ការល្អ​។

​លោកអ្នក​បានដឹង និង​ស្គា​ល់ហើយ​ថា​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវ​កម្មក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិតក្រោម​ចក្ខុវិស័យ​ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ (Feed) ការចិញ្ចឹម​សត្វ (Farm) ចំណី​អាហារ (Food ) ​និងការ​ចែកចាយ​ផលិតផល​ទាំង​ការបោះ​ដុំ និង​លក់​រាយ (Retail) ដោយ​ឈរលើ​មូល​ដ្ឋា​ន​គ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​អាជីវ​​កម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា​ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៦​។​

​ហាងអាជីវកម្មហៃផក់។

​ដូច្នេះ ដើម្បី​ក្លាយជា​ម្ចាស់​ហាង​ផ្ទាល់ខ្លួន ដែលមាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ ហ្រ្វេន​​ឆាយ​ទាំង ​៤ ​ខាងលើ​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អតិថិជន​ដែល​ទើប​និង​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ថ្មី​។ អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់​បើក​ជាមួយ​ក្រុមហ៊ុន​អាច​ទំនាក់​​ទំនង​មកកាន់​ផេ​ក CP Cambodia Co.,Ltd/Five Star Cambodia /Star Coffee /Hi Pork Cambodia and CP Fresh Shop នឹង​ទំនាក់ទំនង​មក​លេខ ០៩៦ ៦៦ ១១១ ៦៦/ ០៩២ ៨៦៣ ៨៧៣​ និង​ស្កែ​ន​ព័ត៌មាន​ខាងក្រោម​៕