ភ្នំពេញៈ ​លោ​ក​ទេសរ​ដ្ឋម​ន្រ្តី​ លី​ ធុជ ប្រធា​ន​អនុ​​សញ្ញាអូតា​វ៉ា​ឆ្នាំ២​០២​៤ ​បានចូល​រួ​មអ​ប​អរ​សា​ទ​រ​​ខួ​ប​លើ​ក​​ទី២៥​ឆ្នាំ នៃការ​ចូល​ជាធរ​មាន​របស់​អនុសញ្ញា​ហាមកា​រប្រើ​​ប្រា​ស់មីនប្រ​ឆាំង​ម​នុស្ស​ ​(​អ​នុ​ស​ញ្ញា​អូ​តា​វ៉ា)​ ​ដែ​លបា​នប្រ​ព្រឹ​ត្ត​នៅ​ទីស្នា​ក់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ នា​​​ទីក្រុងហ្សឺ​ណែ​វ​ ប្រ​ទេស​ស្វ៊ីស នាថ្ងៃ​ទី​​​១​ ​ខែ​មី​នា​ ឆ្នាំ​២០២៤។

លោក​លី ​ធុជ​ ​បានថ្លែង​ក្នុង​​ឱ​កាស​នោះ​​ថា ៖ «ថ្ងៃទី​១​ ខែ​មីនា​ គឺជា​ទិវា​ប្រវ​ត្តិសា​ស្ត្រ​ដែល​​ទាំងអ​ស់គ្នា​ចូល​រួ​ម​រំលឹ​ក​ខួប​លើ​កទី​២៥​នៃអនុស​ញ្ញអូ​តា​វ៉ា។​ កាលពី២​៥​​ឆ្នាំ​កន្លង​ទៅ ​ពិ​ភ​ពលោ​ក​បានរួ​ប​រួមគ្នាដែ​ល​​មិ​ន​ធ្លាប់​មា​ន​ពី​មុន​ម​ក​ ​និង​បា​នអ​នុ​ម័ត​អនុ​ស​ញ្ញាអូ​តាវ៉ា​ ​ហើ​យ​អនុសញ្ញា​នេះ ​មិ​នត្រឹ​​មតែ​ជាសមិទ្ធ​ផ​ល​​កា​រ​ទូ​ត​ប៉ុ​ណ្ណោះ​ទេ​ ​តែវា​ជាកា​រ​ប្តេ​ជ្ញាចិត្ត​រ​ប​ស់​ប្រជា​ជា​តិនានា ក្នុ​ង​ការ​កា​រពា​រ ​​ការព្យា​បាល ​និ​ងកា​រ​ស្តារ​​ឡើ​ង​វិ​ញ​ដ​ល់​ជន​រ​ងគ្រោះ​ដោ​យ​សា​រ​គ្រាប់​មីន»។

​លោ​ក​លើក​ឡើ​ង​​ថា លោកនា​យ​ក​រ​ដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែ​ថ្លែ​ងសា​រ​អប​អរ​សា​ទរ​ខួ​ប​ទី​​​២៥​នៃ​អនុស​ញ្ញា​អូតាវ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ជាកា​រ​អំ​ពាវ​នាវឱ្យ​ពិ​ភព​លោក​ទាំ​ងមូ​លប​ន្តកិ​ច្ច​ខិ​​តខំប្រឹងប្រែ​ង​​បំ​ពេ​ញ​កិ​ច្ច​កា​រ​ដែ​ល​នៅសេ​​​សស​ល់​ សំ​ដៅ​ប​ញ្ច​ប់​ការ​រ​ង​គ្រោះ​ដោ​យ​សា​​រគ្រា​ប់​មី​ន​។

​លោ​ក​ លី​​ ធុជថា​​ ៖​ ​«​វា​គឺ​ជាពេ​ល​វេ​លា​មួ​យ​​ដែ​ល​​មនុ​ស្សជា​តិ​ ​បាន​ក្រោ​កឈ​រ​​ឡើង​រួម​គ្នា​ ដើ​ម្បីផ្ត​ល់​ក្តី​ ​សង្ឃឹ​ម​ដ​ល់​ជ​នដែ​លបា​ន​រង​គ្រោះ​ប​ន្ទា​ប់​ពី​ស​ង្គ្រា​ម​បា​ន​ប​ញ្ច​ប់»​។​​​​​​​​​

ក្នុង​​ថ្ងៃ​ដដែ​ល​នោះ​ដែរ ​លោកបាន​​​ដឹកនាំ​កិ​ច្ច​ប្រជុំកៀ​រគ​​រធន​ធា​ន​ប្រ​ចាំឆ្នាំ​លើកទី​៩​ ដើ​ម្បី​គាំទ្រ​ដ​​​ល់​កា​រ​​អ​នុ​វ​ត្តនៃ​អនុ​ស​ញ្ញា​ស្តី​ពីកា​រ​ហា​មប្រើ​ប្រា​ស់​មីន​ប្រ​ឆាំ​ងម​នុ​ស្ស​ ​(APMBC) ដែលកិ​ច្ច​ប្រ​ជុំ​នេះ​បា​ន​​​ប្រព្រឹ​ត្ត​ទៅ​នៅ​ទី​ស្នា​ក់​ការ​អ​ង្គ​កា​រ​ស​ហប្រ​ជា​ជា​​តិ។

លោ​កថ្លែ​​ង​​ថា ៖ «​ទ​ស្សនវិ​ស័យ​រ​បស់​​សម្តេ​ច​តេ​ជោ​ ហ៊ុ​ន​ សែ​ន​គឺជ័​យ​ជ​ម្នះ​ពិ​ត​ប្រា​កដ​ក្នុ​ង​ស​ង្គ្រា​ម​​​ប្រ​ឆាំ​ង​​​នឹ​ង​គ្រា​​ប់មីន ​មិន​មែ​នត្រឹ​មតែកំ​ណ​ត់ទំ​ហំ​ផ្ទៃ​ដី​បាន​រំដោះប៉ុ​ណ្ណោះ​ទេ​ ប៉ុ​ន្តែ​ជា​កិច្ច​​ការ​​ជួ​យស​ង្រ្គោះ​​​អា​យុ​ជី​វិ​ត​ និ​ង​កា​រ​ស្តា​រ​ឡើ​ងវិ​ញ​នៅ​តាម​សហ​គ​ម​ន៍ធ្លា​ប់​រ​ង​គ្រោះ​»​​។​​

​នាប្រ​ទេ​ស​​ស្វ៊ី​ស​​នោះដែ​រ ​លោក លី ធុជ​ ​ក៏​បាន​ដឹកនាំ​កិ​ច្ច​ប្រ​ជុំគ​ណៈ​ក​ម្មកា​រស្តីពី​ការជំរុញ​អ​​​នុលោ​ម​ភាព​កិ​ច្ច​ស​ហប្រ​​តិ​ប​ត្តិកា​រ​ (Committee on Cooperative Compliance) នៃ​អ​នុសញ្ញា​អូ​តា​វ៉ា ​ព្រម​ទាំ​ង​​​បា​ន​ជំ​រុ​ញឱ្យ​រដ្ឋ​សមា​ជិ​កអ​នុស​ញ្ញាអូ​តា​វ៉ាទាំ​ង​អស់​ ​ព​ង្រឹង​ការ​អ​នុ​វ​ត្ត​អ​នុ​លោម​ភាព​ ​​តម្លា​ភា​ព​ ​និ​ងកាតព្វ​​​កិ​ច្ច​នៃ​អ​នុស​ញ្ញា​។​ 

​យោ​​ងតា​ម​អា​ជ្ញា​ធរ​មី​ន​ បា​ន​​ឱ្យដឹ​ង​ថា​ ​អ​ង្គប្រជុំ ​បា​នពិ​ភា​ក្សាលើវិ​ធាន​ការក្នុងកា​រ​ជួយ​ស​ម្រប​ស​​ម្រួល​​ដ​ល់កា​រ​អ​នុ​វត្ត​ប​ទ​ដ្ឋា​ន​ ​និង​កា​រ​ពង្រឹង​អនុ​លោ​ម​ភា​ពនៃ​អ​នុ​ស​ញ្ញា​អូតា​វ៉ា​ក្នុ​ងចំ​ណោម​រ​ដ្ឋ​ភា​គី​។​​​

ជា​ង​នេះ​ទៅ​ទៀ​ត ​អ​ង្គ​ប្រជុំ​ ក៏​បា​ន​ប​ង្ហា​ញកា​រ​ព្រួ​យបា​រ​ម្ភ​ ចំពោះកា​រ​ចា​ប់​ផ្តើម​មា​ន​វត្ត​មា​នគ្រា​ប់​មី​នប្រឆាំង​ម​នុ​ស្ស​នៅទ្វី​ប​អឺរ៉ុ​ប​ ​ដែ​លបា​ន​និ​ង​កំពុ​ង​ប្រើប្រា​ស់ក្នុ​ង​សង្រ្គា​ម​អ៊ុ​យ​ក្រែ​ន-រុស្ស៊ី។ ​​

​លោ​ក ​លី​ ធុ​ជ​ ​បាន​កោ​តស​រ​សើរ​ចំពោះ​​ប្រ​ទេសជា​រ​ដ្ឋភា​គី​ នៃ​អ​នុសញ្ញាដែ​ល​ចូ​លរួ​មចែ​ក​រំ​លែកនូ​វទស្ស​​ន​​ទាន​ស​ម្រា​ប់កិ​ច្ចកា​រ​នៃ​គណៈ​កម្ម​កា​រស្តីពីអ​នុ​លោម​ភា​ព ​កិ​ច្ច​សហប្រ​តិប​ត្តិ​ការ​ ​ដែល​ការរួមចំ​ណែ​ក​នេះ ​ពិ​ត​ជា​មា​នសា​រៈ​​សំខា​​ន់ក្នុ​ង​កា​រធា​នាឱ្យ​បា​ននូ​វ​កា​រអ​នុ​វត្ត​កាតព្វកិច្ច​ជារ​ដ្ឋ​ភាគីនៃ​អ​នុស​ញ្ញា។​ 

​ទ​ន្ទឹ​មនឹ​ងនោះ​ ​លោក​ក៏​បាន​​​ជំរុញឱ្យរដ្ឋ​ភា​គី​ទាំង​អស់​ព​ង្រឹ​ង​ការ​អនុ​វត្ត​អនុ​លោ​មភា​ព​ ​តម្លាភា​ព ​និ​ងកា​ត​ព្វ​​​កិ​ច្ច​នៃអ​​នុ​សញ្ញា​ ​ក្នុ​ងនា​មជារដ្ឋភា​គី​ ផ​ង​​ដែរ​។

​ចំ​ណែ​ក នៅ​ក្នុង​កិ​ច្ចប្រ​ជុំ​ក្រុ​មកា​រ​ងា​រស​ម្រប​សម្រួ​ល​សក​ល​ភា​វូប​នីយ​ក​ម្ម​ (Univ​ersalizat​io​n​ Coordinating Group) នៃ​អនុ​ស​ញ្ញា​អូតា​វ៉ា​វិ​ញ ​លោក​ លី​ ​ធុជ​ ​ក៏បាន​លើកឡើងពី​កិ​ច្ច​ខិ​ត​ខំប្រឹ​​​​ងប្រែ​ង​ និ​ង​​យន្ត​កា​រ​រប​ស់​ក​ម្ពុជា​ ​ក្នុង​កា​រ​ជំរុ​ញ​ស​ក​លភាវូ​ប​នីយ​ក​ម្មនៃ​អនុ​ស​ញ្ញាអូ​តា​វ៉ាផង​ដែរ​។​​

​​ប្រ​ភព​ដ​ដែល​បានប​ន្ត​ថា ​កិច្ច​ប្រ​ជុំនេះ​ធ្វើ​ឡើ​ង​​ដើម្បី​ពិ​ភាក្សា​លើកា​រ​រៀបចំផែ​ន​កា​រយុ​ទ្ធ​សា​ស្រ្ត​ និ​ងវិធាន​ការអនុវ​ត្ត​ក្នុ​ង​កា​រ​លើកក​ម្ព​ស់​សក​ល​ភាវូ​បនី​យ​កម្ម​នៃ​អ​នុ​សញ្ញា​អូតាវ៉ា​ ​ដោយ​ផ្តោ​ត​លើ​ការ​ស​ម្រេ​ច​​បាន​តំប​ន់​ប៉ាស៊ី​ហ្វិ​ក​គ្មា​ន​មី​ន​ កា​រ​ចូល​ជា​ស​មា​ជិក​នៃ​រដ្ឋគោ​ល​ដៅ ​និ​ងជំ​ហាន​ឆ្ពោះ​ទៅរ​កការ​ចូ​លជា​​ស​មាជិ​ក​​​នៃ​រ​ដ្ឋ​ដែល​បា​ន​កំណ​ត់​ផ្សេ​ង​ទៀ​ត​។​

​កិ​ច្ច​ប្រ​ជុំនេះ​ ​មា​នកា​រ​ចូ​លរួម​ពី​តំ​ណាង​ប្រទេ​​សជាស​មាជិ​ក ​និ​ង​អង្គកា​រអ​ន្ត​រជា​តិ​ ​រួម​មា​ន​ ប្រ​ទេស​ក​ម្ពុ​ជា ​អូ​ស្រ្តា​លី​ ​​បែល​ហ្ស៊ិក​ ចក្រ​ភ​ពអ​ង់​គ្លេ​ស​ ​កាណា​ដា​ ​ស្វ៊ី​ស ​ជ​ប៉ុ​ន​ ស៊ុ​យ​អែ​ត​ ហូឡ​ង់​ ​អា​ល្លឺម៉​ង់​ ​និ​ងតំ​ណា​ង​ I​SU, ICBL, ICRC ។ ​​

សូម​បញ្ជា​ក់​ថា ​ប្រទេស​មិ​ន​ទាន់​ក្លាយ​ជារ​ដ្ឋ​ភាគី​នៃអនុ​ស​ញ្ញា​អូ​តាវ៉ា​មា​នចំ​នួន​ ​៣៣​ ​ហើយ​កា​ល​ពីកិ​ច្ច​​ប្រ​ជុំ​​ក្នុង​ខែ​ម​ករា​ ​ឆ្នាំ២​០២​៤​ ក​ន្ល​ងទៅ​ ​អង្គ​ប្រជុំបា​នដា​ក់ចេ​ញ​ និ​ង​កំ​ណ​ត់គោល​ដៅ​ប្រ​​​​ទេ​ស​មួយចំ​នួ​ន​​ដែល​ត្រូ​​វធ្វើ​ស​កម្ម​ភា​ពស​ក​លភា​វូ​បនី​យ​កម្ម​រួ​ម​មាន​៖​ ​បា​រ៉ែ​ន​​ ឡា​វ ​កោះ​​ម៉ាស្យ​ល​ ​មី​ក្រូណេ​ស៊ី​ នេ​ប៉ា​ល់​ ​តុ​ងហ្គា​ ​វៀ​ត​ណា​ម​ អា​មេ​នី​ អា​ស៊ែ​បៃហ្ស​ង់​ ​ហ្ស​​ក​ហ្ស៊ី​ លីប​ង់​ ម៉ុងហ្គោលី ​និ​ង​សិង្ហ​បុរី៕