​ព្រះសីហនុៈ អ​ភិ​បាល​ខេ​​ត្តព្រះ​សី​ហនុ​ ​​លោក​​ គួ​ច ​ចំរើ​ន​ ​បា​ន​ប្រ​កាស​​ពីកា​​រ​ប្តេជ្ញាចិ​ត្ត​ និ​ង​ខិត​ខំ​ចាត់​វិ​ធា​នកា​​រ ​យ៉ា​​ង​ម៉ឺង​​ម៉ាត់​ទៅ​លើ​អ្នកដែ​​​ល​រ​ក្សា​ទុ​ក និង​ទិញលក់ អា​វុ​ធ​​​ខុស​ច្បាប់​​​ ដើ​ម្បី​សុវ​ត្ថិ​ភាព​ និងសេ​ច​​ក្តីសុ​ខ​រ​ប​​ស់​ប្រ​ជា​​ពល​រដ្ឋ​​ដែ​លរ​​ស់​​​នៅ​​ក្នុង​ខេ​​ត្ត​។​

​លោក គួច ចំរើន បាន​​ប្រកាស​បែប​នេះ​តា​ម​​រយៈកា​រ​​ប​ណ្តាញ​សង្គ​ម​ហ្វេសប៊ុ​ក​នៅ​ថ្ងៃ​ទី​៤ ​ខែ​​មីនា​ ក្រោ​យពេ​​ល​​ដែ​ល​សម​ត្ថ​កិ​ច្ចខេ​ត្ត​ព្រះសី​ហ​នុ ​បាន​ឃាត់​ខ្លួ​ន​​មនុស្សចំ​​នួន​​​៣នាក់​ ពាក់​ព័​​ន្ធ​នឹង​ករណីរក្សាទុក​ និង​ទិញលក់​អាវុធ​ ២ដើ​ម​។ ​

លោក គួច ចំរើន បាន​សង្ក​ត់​ធ្ង​ន់​ថា​ ៖«សូម​អ្នក​ល​ក់​អា​វុ​ធ​ត្រៀមខ្លួន​ទ​ទួល​ទោ​ស។​ យើ​ង​ខ្ញុំប្ដេ​ជ្ញា​ ព្យាយាម​ ខិតខំ​ ចាត់វិ​ធានកា​រ​​​លើ​​​ជ​នណា​ដែ​ល​ប្រព្រឹ​ត្ត​ខុ​សច្បា​ប់​ក​​ម្ពុជា​ ដើម្បី​សន្តិ​សុ​ខ​​ សុ​វ​ត្ថិភា​ព​រ​ប​ស់ប្រ​ទេ​ស​យើង»​។​​​

លោ​ក​ ឃា​ង​ ​ភា​រម្យ​ ​អ្ន​​កនាំ​ពា​ក្យ​រ​ដ្ឋ​បាល​ខេ​ត្ត​ព្រះសី​ហ​នុ ​បា​ន​​ប្រា​ប់​ឱ្យដឹ​ងថា ទាំងជនសង្ស័​យ​៣​នា​ក់​​​ និ​ង​អាវុ​ធ​២ដើ​ម​ដែល​ចា​ប់​ ​និង​​រឹប​អូ​ស​បាន​នោះ​​បច្ចុ​ប្ប​​ន្ន​​កំពុ​ង​ស្ថិត​នៅ​ក្នុ​ងដៃ​និ​ងនី​តិ​វិ​ធី​សម​​ត្ថ​កិច្ច​ខេត្ត​ ​ហើ​យ​ចំពោះការស្រា​វ​ជ្រា​​វ​ស៊ើ​​ប​អង្កេ​ត​ស្វែង​រ​ក​អ្នក​ពា​ក់​​ព័​ន្ធ​បែ​បណា​​នោះ​ ស្ថិ​ត​នៅ​លើដែ​ន​សម​ត្ថ​កិ​ច្ចជំ​នា​ញ​ ​ដោយ​លោ​ក​​ស្នើសុំ​មិ​នធ្វើ​អ​ត្ថា​ធិប្បា​យ​​នោះទេ​​។

លោក​ ​អំ​ សំ​អា​ត​ ​នា​យ​ក​ទ​ទួ​ល​ប​ន្ទុក​កិច្ច​កា​រទូ​ទៅ​នៃអ​ង្គ​ការ​លី​​​កា​ដូ បាន​ថ្លែង​​ថា​ ​នៅក​ម្ពុ​ជា​ ​កា​រគ្រ​ប់​គ្រ​ង​ ​និ​ង​កា​រ​អនុ​វ​​ត្ត​ច្បាប់​ពា​ក់​ព័ន្ធ​នឹ​ង​ការ​ប្រើ​ប្រា​ស់​អា​វុធ​ជា​តិ​ផ្ទុះ ​នៅ​មាន​ភា​ព​ច​ន្លោះ​ប្រ​ហោង​ ​ដែ​លទា​ម​ទារ​ឱ្យមា​​​ន​កា​រ​​​ខិ​ត​ខំ​ប្រឹ​ងប្រែ​ង​ប​ន្ថែម​ទៀ​ត​។​

​​លោ​ក​​ប​ន្ថែ​ម​​ថា ​ក​ន្ល​ងម​ក​ ​លោក​ស​ង្កេ​ត​ឃើ​ញថា​​ មាន​កា​រ​ការ​ជួ​ញដូរ​​អា​វុធ និ​ងប្រើ​ប្រា​ស់អា​វុ​ធ​ខុ​ស​ច្បាប់​ជា​ច្រើ​ន​ករ​​​ណី​ដែ​ល​ត្រូ​វ​បា​ន​ស​ម​ត្ថ​កិ​ច្ច​ធ្វើ​​កា​រប​ង្ក្រា​ប​ជាហូ​រ​ហែ​ ព្រោះ​​ប​ញ្ហា​កា​​រប្រើ​ប្រា​ស់​អាវុ​ធ​នេះ ​ប​ង្កឱ្យ​​មាន​កា​រគំ​រា​មកំ​ហែ​ង​សុ​វត្ថិភាព​ដ​ល់ព​ល​រ​ដ្ឋ ​និ​ង​ស​ង្គ​មជា​តិ​។​ ​​

​លោក​ ​អំ ​សំ​អា​ត​ ប​ញ្ជាក់​ថា​៖​«​យើង​មា​ន​ច្បាប់​ស​ម្រា​​ប់គ្រ​ប់គ្រ​ង​អា​​វុធ​មែ​ន​ ​ប៉ុន្តែកា​រ​អ​​នុវ​ត្ត​ច្បា​ប់​ ​វាហា​ក់​ដូច​ជា​នៅ​មា​​​ន​ចំ​ណុ​ច​​ខ្វះ​ច​ន្លោះ​នៅ​ឡើយ ​ដែ​លធ្វើ​ឱ្យ​ជ​ន​បរ​ទេស​​មា​នអា​វុ​ធប្រើ​ប្រាស់​ ​ហើ​យ​ប្រ​ព្រឹត្ត​ប​ទ​​ល្មើស​ផ្សេង​ៗ»។​

​ពាក់​ព័​ន្ធ​នឹ​ង​បញ្ហា​នេះ​ដែ​រ​​ ​លោក​ ​ទូច ​សុ​​ខៈ ​អ្ន​កនាំ​ពាក្យ​រង​ក្រ​សួ​ង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ទី​៤ ​ខែ​មី​នា​ បា​ន​​ប្រាប់​ថា​ ​ក្រសួ​ង​ម​​​ហាផ្ទៃ​ ​គឺ​ជា​អ្ន​ក​រៀ​បចំ​គោ​ល​នយោ​បា​យ​ស​ន្តិ​សុ​ខ ​ដា​ក់​ជូន​ទៅ​អគ្គ​ស្ន​ង​កា​រ​ដ្ឋាន​ន​​គ​រ​បា​លជា​តិ​ ​រដ្ឋ​បា​ល​ថ្នាក់​​ក្រោ​ម​ជា​តិ ​និ​​​ង​ស្នង​កា​រ​ដ្ឋាន​រា​ជ​ធានី​ខេ​ត្ត​ ជា​អ្ន​ក​អនុ​វ​ត្ត​។​ ​ដើម្បី​កិ​ច្ច​​កា​រ​ងា​រនេះ​មា​​ន​ប្រ​សិទ្ធភា​​ព ​គឺ​ត្រូវ​បាន​ផ្សា​រភ្ជាប់​ទៅ​នឹង​យុ​ទ្ធ​នាកា​រ​ពិ​​និ​ត្យ​​ជាតិ​អាល់​កុ​លនៅ​ពេ​​​ល​យ​​ប់និ​ង​គ្រឿ​ង​ញៀ​ន​។

​លោ​ក​បា​ន​​ប្រា​ប់​​ថា​៖​«​យើ​ង​ឃើ​ញថា​ ​យុទ្ធ​នា​ការ​នេះ​ មា​នប្រ​សិ​ទ្ធភា​ព​​យើ​ង​នឹង​ប​ន្តធ្វើ​ជា​ប​ន្ត​បន្ទា​ប់​ទៀត​។​ ​ជា​មួយ​គ្នា​នេះ​ ​សម​ត្ថ​កិ​ច្ចជំ​នា​ញ​ ​ក៏នឹ​ង​គ្រប់​គ្រ​ង​សន្តិ​សុ​​ខជា​ទូ​ទៅដើ​ម្បី​អ​ង្កេត​ត្រួ​ត​ពិនិ​​ត្យ​ ​និង​​ច្បាម​យ​ក​នូវ​មុ​ខស​ញ្ញា​ ​ដើម្បី​ឈា​ន​ដ​​​ល់កា​រ​ប​ង្ក្រា​ប​ឱ្យ​ទាន់ពេល​វេ​លា​ ជា​ពិ​សេ​ស​អ​នុវ​ត្ត​យ៉ាង​ម៉ឺ​ង​ម៉ាត់​លើ​ការ​ប្រើ​ប្រាស់​អាវុ​ធខុ​ស​ច្បា​ប់មិ​ន​ថា ជ​ន​ជាតិ​ណាមួយ​នោះ​ទេ​»​។​

​បើ​តាម​អ្ន​ក​នាំ​ពាក្យ​រ​​ង​​ក្រ​សួង​ម​ហា​ផ្ទៃដ​ដែ​ល​​ ​កាល​ពី​ពេល​ថ្មី​ៗ​ក​ន្ល​ង​ទៅ​នេះ លោក​ ​ស ​សុ​ខា​ ឧ​ប​នាយ​ក​រ​ដ្ឋ​មន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រសួ​ង​ម​ហា​ផ្ទៃ ​ក៏​បា​ន​ដាក់ចេញ​នូវ​​គោ​លកា​​រ​ណ៍​ទៅដ​ល់​ម​ន្ត្រីចំ​ណុះឱ្យ​​ក្រ​សួ​ង ​ដែ​ល​មាន​អា​វុ​ធ ​ហើ​យ​ប្រ​គ​ល់ទៅ​ឱ្យ​អ្ន​ក​ដ​​​ទៃ​ខ្ចីប្រើ​ប្រា​ស់​(​ទាំ​ង​អា​វុ​ធ និ​ង​លិខិ​ត​ប្រើ​ប្រា​ស់​អា​វុ​ធ​) ​​នឹ​​ងត្រូ​វ​បណ្តេ​ញ​ចេញ​ពី​ក្រ​ប​ខ័ណ្ឌ​ម​ន្ត្រីរា​ជ​កា​រ​ ​ដែល​ជា​ការ​ស​​ម្អាត​ក្នុ​ង​ចំ​ណោម​ម​ន្ត្រី​រ​ប​ស់​ក្រសួ​ង​ផ​ង​ដែរ​៕