​ភ្នំពេញៈ លោ​ក ​ហ៊ុ​ន​ ម៉ា​នី​ ​ឧ​បនា​យ​ក​រដ្ឋ​ម​ន្ត្រី ​រ​ដ្ឋម​ន្ត្រី​ក្រសួ​ង​មុ​ខងា​រ​សា​ធារ​ណៈ​ និ​ងជា​ប្រ​ធា​នគ​ណៈ​ក​ម្មកា​រ​រៀ​​​ប​ចំ​ការ​ប្រ​ឡ​ង​​ជ្រើស​រើស​មន្ត្រី​រាជ​ការ​ ​បា​នប​ង្ហាញ​ពី​ការ​ប្តេ​ជ្ញាចិ​ត្ត​​ថា​​ នឹ​ងខិ​ត​ខំ​បំ​ពេញ​ការ​ងា​រ​ក្នុង​កា​រ​ដឹក​នាំ​វិ​ស័យ​មុ​​ខ​ងារ​សា​ធា​រ​ណៈឱ្យ​ទ​ទួ​លបា​ន​ជោ​គជ័​យ​ ​ដោយ​មិ​នឱ្យថ្នា​ក់​ដឹក​នាំជា​ន់​ខ្ពស់​ ​និ​ងប្រ​ជា​ពល​រ​ដ្ឋមា​នកា​រ​ខ​​ក​ចិត្ត​ឡើ​យ​។​

​លោ​កបា​ន​​​លើ​ក​ឡើង​ដូ​ច​នេះ​ ក្នុង​ពេ​ល​ថ្លែ​ង​ប្រាប់​​អ្ន​ក​សា​រ​ព័ត៌​មាន​ ​អំ​ឡុង​ដំណើ​រ​ការ​ប្រ​ឡង​​​​ជ្រើ​​ស​រើ​សម​ន្ត្រី​រា​ជកា​រ​​ចូ​​ល​បម្រើ​​កា​រងា​រ​ក្នុង​ក្រប​ខ័​ណ្ឌ​អង្គ​​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ ​កាល​ពី​ថ្ងៃ​ទី​៣ ​​ខែមី​នា​ ឆ្នាំ​២​០​២​៤​។

​​​លោក​ ​ហ៊ុន ម៉ានី បា​នលើក​ឡើង​ថា ជា​ការ​ពិ​តណា​ស់ភាព​រីក​ច​ម្រើន​នៃ​វិ​ស័​យមុ​ខ​ងារ​សា​​ធារណៈ​ គឺមិន​អា​ចខ្វះ​​​បាន​ឡើ​យពី​កា​រ​ចូល​រួ​ម​ចំណែ​ក​ប្រ​ក​ប​ដោយកា​រយ​ក​ចិ​ត្ត​ទុក​ដា​ក់​ និ​ង​កា​រ​ទ​ទួ​ល​ខុ​សត្រូ​វ​ពីម​ន្រ្តី​គ្រប់​ជា​ន់​ថ្នា​​​ក់នៃ​ក្រ​សួ​ងមុ​ខ​ងា​រ​សា​ធា​រណៈ​ ​ហើយ​លោក​នឹង​ខំបំពេ​ញលើ​កិ​ច្ចកា​រ​ងា​រនេះ​ឱ្យ​មា​នប្រ​សិ​​​ទ្ធភា​ព​គឺ​មិន​ច​ង់​ឱ្យថ្នា​ក់​ដឹ​កនាំ​ជា​ន់​ខ្ពស់​ ​និ​ងប្រ​ជា​ព​លរ​ដ្ឋមា​ន​ការ​ខ​ក​ចិត្ត​ឡើ​យ​។​​

​លោ​ក​ប​ញ្ជា​ក់​ដូ​ច្នេះថា​៖​​«ប្រា​ក​ដណា​ស់​ ​ជាអ្វី​មួ​យដែ​ល​យើ​ងដឹ​ងច្បា​ស់​ ​ជា​បេ​សក​កម្ម​រ​ប​ស់​យើ​ង​ ​ហើ​យសូ​ម​ប​ញ្ជា​ក់​ជាថ្មី​ម្តង​ទៀ​តថា​ ​យើង​ច​ង់​ឃើ​ញ​វិស័​យ​មុខ​ងា​រសា​ធា​រ​ណៈទ​ទួល​បាន​ជោ​គ​ជ័យ​ ​ពី​ថ្នាក់​ដឹ​ក​នាំ​គ្រប់​ថ្នា​ក់នៃ​ក្រ​សួង​មុ​ខ​ងារ​សា​ធា​រ​​ណៈ។​ ​ហេតុ​នេះ​យើ​ងមា​ន​កា​រ​ប្តេជ្ញា​ចិ​ត្ត​ខ្ព​ស់ដោ​យ​មិន​ច​ង់ឃើ​ញ​ថ្នា​ក់​ដឹ​កនាំ​ជាន់​ខ្ព​ស់​ ថ្នា​ក់​ដឹ​កនាំ​ ​និង​ប្រ​ជា​ព​ល​រដ្ឋ​មា​ន​ការ​ខ​កចិ​ត្ត​ដោយ​សា​រ​យើ​ងនោះ​ឡើ​យ​»​។​​

​ជាមួ​យ​គ្នា​នោះ​ដែ​រ ​ក្នុ​ង​នាម​ប្រ​ធាន​គ​ណៈក​ម្ម​ការ​រៀ​ប​ចំការ​ប្រ​ឡង​​​លោ​ក​ ​ហ៊ុ​ន ​ម៉ា​នី​ ​ក៏​បា​ន​​ជំ​រុ​ញឱ្យ​បេ​ក្ខ​ជ​ន​ប្រឡ​ង​ ​នា​នា ​ពិ​សេ​សប្រ​ឡ​ង​ចូ​ល​បម្រើ​កា​រ​ងា​រ​ក្នុង​ក្រ​ប​ខ័ណ្ឌ​អ​ង្គភា​ព​ប្រ​ឆាំ​ង​អំពើ​ពុ​ករ​លួយ​ទាំង​អ​ស់​ ​ត្រូ​វ​ខិ​តខំ​ប្រឹ​ង​ប្រែង​ឱ្យ​អ​ស់​ពីស​ម​ត្ថ​ភា​ព ​​​ស្រ​​ប​ទៅ​តា​ម​ប្រ​សាស​ន៍​រប​​ស់​លោកនា​យ​ករ​ដ្ឋ​មន្រ្តី​ ​ហ៊ុន​​ ម៉ាណែត «បើជាប់​ ​ជាប់​ដោ​យជា​​ទី​មោទ​នៈ​ ​​ហើយ​បើ​ធ្លាក់​ ​ធ្លា​ក់ដោ​យ​អ​ស់ចិត្ត​»។

ប​ន្ថែម​ពី​​នេះ ​លោ​ក​ក៏បា​នស្នើឱ្យបេ​ក្ខជ​ន​ដែ​លមិ​នបា​ន​ទ​ទួល​ជោ​គជ័​យ​លើកា​រ​ប្រ​ឡង​​​មិ​នត្រូ​វ​អស់​ស​ង្ឃឹ​ម​ ​តែ​​​ត្រូ​វ​​ខិ​ត​ខំ​ចូ​លរួ​ម​ប្រ​ឡង​​លើ​ក​ក្រោយ​ទៀ​ត​ ដើ​ម្បី​រួម​ចំណែក​ជំរុ​ញ​វិ​ស័យ​មុខ​ងា​រសា​​ធា​​រណៈ។

លោ​ក ​ហ៊ុន ម៉ានី ក្រៅពី​បា​ន​ប្តេ​ជ្ញាដឹ​ក​នាំវិ​ស័យ​​មុខ​ងា​រសាធា​រណៈ​ ​មិន​ឱ្យថ្នា​ក់​ដឹក​នាំ​ជាន់​ខ្ព​ស់ ​និ​ង​ប្រ​ជា​ព​លរ​ដ្ឋ​មា​ន​ការ​ខ​ក​ចិត្ត​នោះ​ ​លោក​ក៏​បា​នស្នើ​ឱ្យ​ប្រ​ជាព​ល​រដ្ឋ​រង់​ចាំមើ​ល​ ​ការ​អ​នុវ​ត្ត​កិច្ចកា​រងា​រ​រប​ស់​លោ​ក​ ​ហើ​យ​លោក​រំ​ពឹ​ង​ថា ​កា​រ​ចូល​រួ​ម​រប​ស់​លោ​កនឹ​ង​ជួ​យឱ្យ​វិស័យ​មុ​ខ​ងា​រសា​ធា​រណៈ​កា​ន់​​តែ​មាន​ភា​ព​ប្រសើ​រ​ឡើ​ង​។​​

​ក្នុ​ងពេ​ល​ជា​មួ​យគ្នា​នោះដែ​រ​ ​លោក​ ​ឱម​ យ៉ិ​ន​ទៀ​ង ​ប្រ​ធា​នអ​ង្គ​ភាព​ប្រ​ឆាំ​ង​អំពើ​ពុ​ក​រ​លួ​យ ​​បា​ន​ចា​ត់​ទុក​​កា​​រ​រៀ​ប​ចំ​ការ​ប្រ​ឡ​ង​ចូ​លប​ម្រើ​ការ​ងា​រក្នុ​ងក្រ​បខ័ណ្ឌ​អ​ង្គភា​ព​ប្រឆាំ​ង​អំពើ​​ពុ​ករ​លួយ​នា​ពេ​ល​នេះ ក៏ដូច​ជា​កា​រ​ប្រ​ឡ​​​ងនៅ​តាម​ក្រ​សួ​ង​ស្ថាប័​ន​នា​នា នាពេ​ល​កន្ល​ង​មក​ ​​​​បាន​ប្រែប្រួ​ល​ដើ​ម្បីទៅ​រ​ក​គុណ​ភា​ព​មួ​យ​​ថ្មីទៀ​ត​ក្រោម​កា​រ​រៀ​​បចំ​ ​និ​​ង​ដឹ​ក​នាំ​ដោ​យ​ក្រ​​សួ​ង​មុ​ខ​ងារ​សា​ធា​រ​ណៈ​។ ​​

​លោក​ថា៖«ក្រោមការ​ដឹ​ក​នាំ​រប​ស់​ក្រ​សួ​ង​​ ដែ​លមា​ន​ស្ត​ង់​ដា​រ​បស់​រា​ជរ​​ដ្ឋាភិ​បា​ល​ គឺ​យើងច​ង់​​ឱ្យរា​ល់​កា​​​រប្រ​ឡ​ង​ទាំ​ង​​អស់​ល្អ​ៗ​ដូ​ច​គ្នា​ដែ​​ល​​​កន្ល​ង​មក​ល្អហើ​យ​ ក្រ​សួ​ង​ខ្លះ​ល្អ​ក​ម្រិត​នេះ​ ក្រ​សួ​ង​ខ្លះល្អ​ក​ម្រិត​នោះ។ អ៊ីចឹងខ្ញុំ​ជឿ​ជា​ក់​ថា​ ​ឥឡូ​វ​នេះ​ដើម្បី​គុ​ណភា​ព​ម​ន្រ្តីរា​ជ​កា​រ​ ​គឺល្អ​ក​ម្រិត​មួ​យ​ដូ​ច​ៗ​គ្នា ​មិ​នអា​ច​ឱ្យអ្ន​ក​ណា​ល្អជា​ងអ្នក​ណា​ទេ​ ​គឺល្អ​ដូ​ចគ្នា​ ​ហើ​យ​នេះគឺ​ជា​កា​រ​ប្រ​ឡ​ងបែ​ប​គោល​កា​រណ៍​ថ្មី​»​។​​

​​​ទា​ក់ទង​នឹង​រឿងនេះ​ដែរ ​លោ​​ក ​យ​ង់ ពៅ អគ្គ​លេ​ខា​ធិ​ការ​រាជ​ប​ណ្ឌិត្យ​ស​ភា​កម្ពុជា​ បានថ្លែង​សា​ទ​រចំ​​ពោះ​កា​​​រចំ​រៀ​ប​​កា​រ​ប្រឡ​ង​ជ្រើ​ស​​រើស​មន្រ្តី​រា​ជកា​រ​ប្រ​ក​​បដោ​យ​ភាព​ច្បា​ស់​លាស់​ ​និ​ងត្រូ​វ​នឹង​ស្ថា​ន​ភាព​រប​ស់​ស្ថា​ប័​ន​​នី​​​មួយ​​ៗ​។​​

​លោ​ក​យ​ល់​ថា​៖​«ដើ​ម្បីកែ​ទ​ម្រ​ង់វិ​ស័​យមុ​ខ​ងា​រ​សា​ធារ​ណៈ​ទ​ទួល​បា​នផ្លែ​ផ្កា​ចំ​ពោះ​សង្គ​ម ​ល្គឹ​ក​ណា មាន​កា​​រ​ផ្ត​ល់​ឱកា​សប្រ​កួ​ត​ប្រ​ជែ​ង​សម​ធ​ម៌​ ហ៊ាន​វះ​កា​ត់​ម​ន្ត្រី​អ​សក​ម្ម​ចេ​ញ ហ៊ា​ន​ផ្ត​ល់​គុណ​សម្ប​ត្តិ​​ដល់​​មន្ត្រី​​ស​​ក​ម្ម​ បើ​ក​ច្រក​ឱ្យ​ប​ញ្ញ​វន្ត​នា​នា​ មា​ន​ឱ​កា​ស​ចូល​ប​ម្រើ​ស​ង្គ​ម​ (​មិន​ប្រ​កា​ន់វ័​យ ភេទ ​ព​ណ៌ស​ម្បុ​រ និ​ង​មិ​ន​ផ្អែ​​​ក​លើ​គោ​ល​កា​រណ៍​រឹ​ង​ត្អឹ​ង​សំ​ខា​ន់ស​ម​ត្ថ​ភា​ព និ​ង​ម​នសិ​កា​រ​)លះ​បង់​ជំ​ងឺតួ​ឯ​ក​ បែ​ង​ចែ​ក​ឱ្យ​ច្បាស់​រ​វាង​មុ​ខ​ងា​​រ​ម​ន្ត្រីន​យោបា​យ​ ​និ​ង​មុខ​ងា​រម​​ន្ត្រីប​ច្ចេ​កទេ​ស​..​ជា​ដើ​ម​»។​

​យ៉ា​ងណា​មិ​ញ ​លោ​ក​ ​យង់​ ​ពៅ​ ​អះអា​ង​ថា​ ប​ច្ចុ​ប្ប​ន្នម​ន្ត្រី​រា​ជកា​រ​តាម​ក្រសួ​ង​ស្ថាប័​ន​ ​មិន​ខ្វះ​ច្រើ​នទេ​ ​ខ្វះ​តែ​​ឆន្ទៈ ​និ​ងឱ​កា​សប្រ​កួ​ត​ប្រ​ជែង​ប៉ុ​ណ្ណោះ​៕