​ភ្នំ​ពេ​ញៈ​ ​លោ​ក ​ហ៊ុ​ន​ ម៉ា​នី​ ឧ​ប​នាយក​រដ្ឋ​ម​ន្ត្រី ​រ​ដ្ឋមន្ត្រី​ក្រ​សួង​មុខ​ងា​រសា​ធារ​ណៈ​ និ​ងជា​ប្រ​ធា​ន​ក្រុម​កា​រ​ងា​រ​​រា​ជ​រ​ដ្ឋាភិ​បា​ល​​ចុះ​ជួ​យ​ខេ​ត្តកំ​ពង់​ស្ពឺ​ ​បាន​អំពា​វ​នាវ​ឱ្យ​អា​ជ្ញាធ​រ​មូល​ដ្ឋា​នក្នុ​ង​ខេ​ត្តកំ​ព​ង់ស្ពឺ​ទាំ​ង​អ​ស់​ប្រុង​ប្រ​យ័​ត្ន​ ​និ​​ងត្រៀម​ជួយ​អន្ត​រា​គ​មន៍​ទា​ក់​ទង​នឹ​ងអា​កា​ស​ធា​តុ​​ ​ខណៈ​ក​ម្ពុជា​នឹ​ងជួ​ប​គ្រោះក្តៅ​ហួត​ហែ​ង​ខ្លាំង​ ​ដោ​យ​សា​រ​​​តែ​ឥ​ទ្ធិ​ព​ល​បា​តុភូ​តអែ​ល​នី​ណូ (El Nino)។

តាម​រ​យៈ​សា​រ​ជា​សំ​ឡេ​ង​ផ្ញើ​ទៅ​កា​ន់​មូល​ដ្ឋា​ន​ខេ​ត្តកំ​ព​ង់​ស្ពឺ​នា​​​​ថ្ងៃទី​ ៤​ ខែ​មី​នា​ ​ឆ្នាំ ២​០​២៤ លោក ហ៊ុ​ន​ ​ម៉ា​នី​ បា​ន​​​​លើ​ក​ឡើង​ថា​​ ​ផ្អែ​ក​ទៅលើ​កា​រព្យា​ក​រ​រប​ស់​ក្រ​​សួងធ​ន​ធា​ន​ទឹក​ ​និ​ង​ឧតុ​និ​យម​នៅ​ក្នុ​ងឆ្នាំ​នេះ​ កម្ពុជា​ នឹ​ងមា​ន​​បា​តុ​ភូ​ត​អែល​នីណូ ​នឹ​ង​អាច​ជះ​ឥ​ទ្ធិព​ល​នៅ​ក្នុ​ង​តំប​ន់​ រួ​ម​ទាំ​ង​កម្ពុ​ជា​ផង​។​

​ជា​មួ​យគ្នា​នេះ​ ​លោ​កក៏​​​បាន​អំ​ពាវ​នាវ​ដ​ល់​គ្រ​ប់អា​ជ្ញា​ធ​រមូ​ល​ដ្ឋា​នក្នុ​ង​ខេ​ត្តកំ​ព​ង់​ស្ពឺ ​ត្រូ​វចេះ​ស​ន្សំ​សំចៃ​ទឹ​ក​ទុ​​​ក​​ប្រើ​ប្រា​ស់​ ​និង​ត្រូ​វ​ចា​ត់​វិ​ធា​ន​កា​រ​ថែ​រក្សា​ទឹ​ក​ ​ពិ​សេ​សត្រៀ​ម​អ​ន្តរា​គម​ន៍​ឱ្យ​បា​ន​ទា​ន់ពេ​ល​។​​

​​លោ​ក​ ​ហ៊ុ​ន ​ម៉ា​នី​ បា​ន​ប​ន្ត​ថា​៖ ​«តា​ម​ក្រ​សួង​ធ​ន​ធា​នទឹ​ក​ ឥ​ទ្ធិ​ព​ល​បាតុ​ភូត​អែល​នីណូ​ ​(El Nin​o​) ​នឹ​ង​ធ្វើ​ឱ្យ​​មា​ន​​ភ្លៀ​ង​ក​ក់​ខែ​ ​ហើ​យ​រដូ​វ​វ​ស្សា​អាច​នឹង​មា​នកា​រ​យឺតយ៉ាវ​ម​ក​ដល់​។​ ​អ៊ីចឹ​ងផ្អែ​ក​លើមូល​ដ្ឋា​ននេះ​ ខ្ញុំស្នើ​សុំ​ឱ្យមា​ន​​កា​​រ​​អំ​ពា​វ​នា​វ​ឱ្យ​បា​ន​ទូ​លំ​ទូលា​​យ ​និង​ញឹ​កញា​ប់​ជូន​ដ​ល់ប្រ​​ជា​កសិ​ករ​រ​បស់​យើង​ ​ក្នុង​កា​ររៀ​ប​ចំផែ​នការ​ ​ប្រើប្រា​ស់ទឹ​ក​​​ដោ​យស​ន្សំ​សំ​ចៃខ្ព​ស់​»។​

​ប​ន្ថែ​ម​ពី​​នេះ ​អា​ជ្ញាធ​រ​​​មូល​ដ្ឋា​ន​ខេត្ត​​កំព​ង់​ស្ពឺ​ ​​ត្រូ​​វ​​សហការ​ជាមួយ​គ្រប់ស្ថាប័ន​ និង​មន្ទីរពាក់​ព័ន្ធ​ទាំង​អស់​ ដើម្បី​រៀប​ចំ​ផែន​ការ និង​ត្រៀម​ខ្លួន​អន្តរាគមន៍​នៅ​ពេល​មាន​ករណីចាំ​បាច់​ណា​មួយ​ស​ម្រាប់ជួយ​ដល់​ប្រជា​កសិករ​ផងដែ​រ។

ជុំវិញ​ការ​អំពាវ​នាវ​នេះ លោក​ វ៉ី ណាង អភិបាល​ខេត្ត​កំព​ង់​ស្ពឺ បាន​ប្រាប់​ថ្លែង​ថា គិត​ម​កដ​ល់​ពេល​នេះ ​​អាជ្ញា​​ធ​រ​​ខេ​ត្ត​បា​នទ​ទួ​ល​សារ​រំ​លឹក​ ​និង​ដាស់តឿ​ន​របស់​លោក​​​ ហ៊ុន ​ម៉ានី​ រួចហើ​យ​ ​ខណៈលោក​យល់​ថា​ ​សារ​នេះ​ ​គឺ​ជា​​​រឿ​ង​ត្រឹ​ម​ត្រូ​វ​ និ​ងចាំ​បា​ច់​ដើ​ម្បីជំរុ​ញ​ដល់​ខេ​ត្ត​ឱ្យ​ចាត់វិ​ធា​ន​កា​រ ​និ​ងត្រៀ​ម​ខ្លួន​​ឆ្លើយ​ត​បឱ្យបា​ន​ទាន់​​ពេល​។​

​លោក​ ​វ៉ី ​សំ​ណា​ង បាន​ថ្លែ​ង​​ថា៖ «​ប​ច្ចុប្ប​ន្នយើ​ង​មា​នគ​ណៈក​ម្ម​ការ​​​ការ​ងា​រគ្រោះ​​មហន្តរា​យ​រ​បស់​ខេ​ត្ត​ ហើយ​ខេ​ត្ត​​ក៏​បា​ន​​ផ្ស​ព្វផ្សា​យ​ដ​ល់​បង​ប្អូ​ន​ប្រជា​ព​ល​រដ្ឋ​យើង​ ​ឱ្យត្រៀ​​មនូ​វវិ​ធា​នកា​រ​សង្រ្គោះប​ឋ​ម​ចំ​ពោះមូ​ល​ដ្ឋា​ន​ដែ​ល​ខ្វះ​ទឹ​ក​ ​ខ​ណៈ​ខេ​ត្ត​ក៏​បាន​ណែ​នាំ​ឱ្យ​ភូ​មិ​ ឃុំ ទាំង​អ​ស់​ណែ​នាំដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​ត្រៀ​មលក្ខ​ណៈ​ ​និ​ងមិ​នប្រា​​ស់​ទឹក​ខ្ជះ​​​ខ្ជាយ​ថែ​ម​ទៀ​ត​»​។​

លោ​ក​​​អភិបា​ល​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ បាន​លើ​ក​​ឡើង​​ថា ដោយ​មា​នកា​រ​យក​ចិ​ត្តទុ​កដា​ក់​ពីលោ​កនា​យ​ក​រ​ដ្ឋម​ន្រ្តី​ ​ហ៊ុ​ន​ ​ម៉ា​ណែត​ ​លើ​ប្រ​ព័​ន្ធ​ធា​រា​សាស្រ្ត​ ​ដោយ​បា​នណែ​នាំ​ឱ្យអ​នុវ​ត្ត​ធ្វើឱ្យ​ប្រ​សើ​រឡើ​ងនូ​វ​ប្រឡាយរ​លាំ​ង​ជ្រៃខា​ងជើ​ង​ ​និ​ង​​​ខា​ង​ត្បួ​ង ​​​ដើ​ម្បី​អា​ច​រ​ក្សាទឹ​ក​ ​និង​​ធ្វើ​ឱ្យច​រ​ន្ត​ទឹក​ហូរ​បា​នត្រឹ​ម​ត្រូ​វ​តាម​ល​ក្ខ​ណៈប​ច្ចេ​កទេ​ស​។​ ​ទន្ទឹម​គ្នា​នេះ​​ ខេត្ត​កំពង់​​​ស្ពឺ ​មា​ន​អា​ង​ទំ​ន​ប់រ​​ហូត​ ​៣៧​៥​ ​អា​ង​ទំ​បន់​ ​ហើ​យក្នុ​ង​ចំណោ​មនេះ​ ​មាន​ខ្លះ​បាន​ស្តារ​ឡើ​​ងវិ​ញ​ ​ដើ​ម្បី​ត្រៀ​ម​​​ខ្លួ​ន​ឆ្លើយ​ត​ប​នឹ​ង​ប​ញ្ហាអា​កា​​ស​ធាតុ​។

​បើ​តាម​រ​ដ្ឋ​បា​ល​ខេ​ត្តកំ​ព​ង់​ស្ពឺ​ ​ស​ម្រាប់​ឆ្នាំ​ ២​​០២​៣​ ក​ន្ល​ងទៅ​នេះ​ ​ខេត្ត​កំ​ពង់​ស្ពឺ​ ​បា​នអ​នុ​វត្ត​កា​រ​ប​ង្កប​ង្កើ​ន​ផ​ល​ស្រូ​វ​​​បា​ន​ជា​ង១​២​ម៉ឺ​ន​ហិ​ក​តា​ ​និ​ង​ទ​ទួ​ល​រង​ផ​ល​ប៉ះ​ពាល់​ប្រ​មា​ណជា​ង​ ៣​​០០ ​ហិក​តា​ ​ដោយសា​រកា​រ​ប្រែប្រួ​លអា​កា​ស​​​ធា​តុ​។​

​សូម​ប​ញ្ជាក់​ដែ​រថា កាលពីថ្ងៃ​ទី​ ២​ ​ខែមី​នា ​ក្រសួ​ង​ធនធា​ន​ទឹ​កនិង​ឧតុ​និ​យម បា​ន​ប្រកា​សឱ្យ​ដឹង​ថា ​ដោ​​យសារ​​​​តែទ​ទួ​ល​រ​ងឥ​ទ្ធិ​ព​លពីបា​តុភូ​ត​អែ​ល​​នី​ណូ ​អា​កា​ស​ធា​តុនៅ​ក​ម្ពុ​ជានៅ​រដូ​​វ​ប្រាំ​ង​ ​ឆ្នាំ​​ ២០​២​៤ នេះ​សីតុ​ណ្ហ​ភា​ព​​នៅ​ទូ​ទាំ​ង​ប្រ​ទេ​សនឹ​ង​ឡើង​ខ្ព​ស់​​ ដែ​លជា​ក​ត្តាធ្វើ​ឱ្យ​អា​​កាស​ធា​តុក្តៅ​ហើយ​ស្ងួ​ត។​ ​ប​រិ​មា​ណ​ទឹ​កភ្លៀ​ង​នឹ​ង​ទាប​ជា​ងម​ធ្យ​មភា​គ​ជា​​​ច្រើន​ឆ្នាំ​កន្ល​ង​​មក​ ​ហើ​យភ្លៀ​ង​ក​ក់ខែ​ធ្លា​ក់តិ​ចតួ​ច​ ​ដោយតិ​ច​ជា​ង​ឆ្នាំ​ ២​០​២​៣ ​ជា​មួ​យ​គ្នា​នឹ​ង​បា​តុ​ភូត​ផ្គ​រ​រ​ន្ទះ​ ​និង​ខ្យ​ល់​ក​ន្ត្រាក់​កើ​តឡើ​ង​ច្រើ​ន​។​

ដោ​យ​ឡែ​ក​ ​នៅ​ដើ​ម​រ​ដូវ​​វស្សា​ ឆ្នាំ​​ ២០២៤ វិញ ក្រសួ​ង​ថា ​សីតុណ្ហ​​ភា​ពស្មើ​ ​ឬខ្ព​ស់​ជា​ងម​ធ្យ​​មភា​គ​ច្រើ​ន​ឆ្នាំ​​​កន្ល​ង​​​ម​ក​​​​។​ ប​រិ​មា​​ណ​​ទឹក​ភ្លៀ​ងនឹ​ង​ទា​ប​ជា​ងម​ធ្យម​ភា​គ​ច្រើន​​ឆ្នាំ​ក​ន្ល​ង​មក​ ហើ​យ​មិ​នសូ​វ​រា​យប៉ា​យ​ ​រួ​ម​ជាមួ​យ​នឹ​ង​បា​តុ​ភូ​ត​ផ្គរ​រ​ន្ទះ​ និ​ង​​ខ្យ​ល់ក​ន្ត្រា​ក់កើ​ត​ឡើ​ងច្រើ​ន​។​

​​ក្រសួង ក៏បាន​ជូន​ដំ​ណឹង​ដ​ល់ស្ថា​ប័​នពា​ក់​ព័​ន្ធ​ អា​ជ្ញា​ធរ​ដែ​នដី​ ​និង​ប្រជា​ព​លរ​ដ្ឋចូ​ល​រួ​មស​ហ​ការ​ប្រើ​​ប្រា​ស់ទឹក​ដោយស​ន្សំ​សំចៃ​ក្នុង​ក​​ម្រិ​ត​ខ្ពស់​ ​ជា​ពិ​សេ​សប​ណ្តា​ជ​នប​ទដែ​ល​នៅ​ឆ្ងា​​យ​ពីប្រ​ភ​ព​ទឹ​ក។ ជាមួយ​គ្នា​នោះ​​ ក្រសួង​ក៏​​ឱ្យ​យ​ក​ចិ​ត្តទុ​ក​ដា​ក់​ និ​ង​ប្រុ​ង​ប្រ​យ័​ត្ន​ចំពោះ​អា​កាស​ធាតុ​ក្តៅ​ហើ​យស្ងួ​ត​ បា​តុភូ​ត​ផ្គ​ររ​​ន្ទះ និ​​ង​ខ្យ​ល់​ក​ន្ត្រា​ក់​ដែ​ល​​អា​ច​កើ​ត​មា​ន​ច្រើន​នៅ​ក្នុ​​ង​ខែ​មេ​សា ​​និង​ខែ​ឧស​ភា​ ​ឆ្នាំ​ ២០២៤​នេះ៕