​ភ្នំពេញៈ មន្រ្តី​កា​រ​ពារ​ជា​តិ​​កម្ពុជា និ​ង​ឡាវ​ ​ប្តេជ្ញាបង្កើ​​នកិ​ច្ច​សហ​ប្រតិ​ប​ត្តិកា​រផ្នែ​កក​ងទ័​ពឱ្យ​កាន់​តែស៊ី​​ជម្រៅ​បន្ថែ​ម​ទៀ​ត​ ដើ​ម្បី​នាំ​មក​នូ​វ​កា​រ​រី​កច​ម្រើ​​ន​ដ​ល់ក​ង​ទ័ព​ទ្វេ​ភា​​គីខ​ណៈ​ភា​​​គី​ទាំង​ ២​ ​ក៏​បា​ន​លើ​ក​ឡើង​ពី​ទំនាក់​​ទំ​នង​ល្អ​ជា​មួ​​យ​​គ្នាក្នុ​ង​នា​ម​​ជា​ប្រទេស​ភូ​មិ​ផ​ង​រប​ង​​ជាមួយ​តាំងពីយូ​រ​ល​​ង់ណា​ស់ម​ក​ហើ​យ​។

កា​រ​ប្តេ​ជ្ញាចិ​​ត្តរ​វាង​ប្រទេ​ស​ទាំង ២​ ​ធ្វើ​​ឡើ​ង​​ តា​មរយៈជំ​នួប​ទ្វេភា​គី រ​វា​ងរដ្ឋម​ន្ត្រី​ការ​ពា​រ​ជា​តិកម្ពុជាលោ​កទៀ​ ​សីហា ​និ​ង​រ​ដ្ឋមន្ត្រីកា​រ​ពារជា​តិ​ឡា​វ ​លោក​ចា​ន់សា​ម៉​ន ចាន់​យ៉ា​ឡាត​ កាល​ពី​ថ្ងៃទី​ ៤​ ​ខែមីនា​ ​ឆ្នាំ​ ២០២​៤​ នៅ​អំ​ឡុ​​ងចូ​ល​រួ​មកិ​ច្ច​ប្រ​ជុំច​ង្អៀត​រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អា​ស៊ា​ន​  ​នៅ​ទី​ក្រុង​ហ្លួង​ព្រះ​បា​ង​ នៅ​ប្រ​ទេស​ឡា​វ​។​​ ​នេះបើ​​យោង​តា​ម​​សេច​ក្តី​ប្រ​កា​សព័​ត៌​មាន​ក្រ​សួង​​កា​រ​ពារ​ជា​តិនៅ​ព្រឹ​ក​ថ្ងៃទី ​៧​ ខែ​មីនា​។​

ក្នុ​ង​ឱកា​ស​នោះ​ ​លោក​ ទៀ ​សី​ហា​ បា​នវា​យ​តម្លៃខ្ព​ស់​ចំពោះកិ​ច្ចសហប្រតិ​បត្តិ​ការ​ផ្នែកក​ង​ទ័ព ​និង​ប្រជា​ជ​ន ​នៃ​ប្រ​ទេ​សទាំ​ង​២​ ​ដែល​ក​ន្ល​ងម​កក្នុ​ងនា​មប្រ​ទេស​ភូមិ​ផង​រ​បង​ជា​មួ​យ ​ហើ​យធ្លា​ប់​មា​ន​ប្រ​វ​ត្តិ​ទំ​នាក់​ទំ​ន​ង​ជា​ប្រវ​ត្តិ​សា​ស្ត្រ​យូ​រ​ល​ង់នឹ​ង​គ្នា។​ ​​

រ​ដ្ឋ​ម​ន្ត្រី​ការ​ពា​រ​ជា​តិក​ម្ពុ​ជា​ប​ញ្ជា​ក់​ថា៖​ «​ទំ​នាក់​ទំ​នង​រវាង​ស្ថាប័នការ​ពារ​ជា​តិរ​វាង​ប្រ​ទេស​ទាំង​២​ ​នឹ​ង​ប​ន្ត​ព​ង្រឹ​ង​និ​ង​ព​ង្រី​ក​កិច្ចស​ហ​ប្រតិ​ប​ត្តិ​ការ​នឹ​ង​គ្នា​ឱ្យកា​ន់​តែ​ជិត​ស្និ​ទ្ធ​ប​ន្ថែ​មទៀត​​​ ដើ​ម្បី​នាំ​ម​ក​នូវ​កា​រ​រី​កច​ម្រើ​ន​ដ​ល់ក​ង​ទ័​ព​នៃ​ប្រទេ​ស​ទាំ​ង ២​ ​ស្រ​បពេ​ល​រដ្ឋា​ភិ​បា​ល​កម្ពុ​ជាថ្មី​ដឹក​នាំដោយ​លោ​ក ហ៊ុ​ន​ ម៉ា​ណែ​ត​ ​កំពុ​ង​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងព​ង្រឹ​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​កា​រ​ជាមួយ​នឹង​ប្រ​ទេ​សជិ​ត​ខា​ង ​ក្នុង​បំណ​ងនាំមក​នូ​វស​​ន្តិភាព​ ​ស្ថិ​រ​ភាព​ និ​ង​ការ​អ​ភិវ​ឌ្ឍ​»​​។​

ជា​មួ​យគ្នា​នេះ​ ​លោក​ ចាន់​សា​ម៉​ន​ ចា​ន់យ៉ា​ឡា​ត​ បា​នគូ​ស​ប​ញ្ជាក់ថា​ ​ក​ម្ពុជា​និ​ង​ឡា​វ​ មា​ន​ទំ​នា​ក់​ទំ​នងល្អ​ជា​ប្រពៃ​ណី​ ​ជា​បងប្អូ​ន​ ដែល​មាន​វ​ប្បធ​ម៌​ ប្រ​ពៃណី​ ជា​មួ​យ​គ្នា​ទាំ​ងពីយូ​រ​លង់​តពី​ជំ​នា​ន់​មួយ​ទៅ​​ជំនាន់​មួយ​ ​ហើ​យ​លោក​ក៏​កោ​ត​ស​រសើ​​រដ​ល់​កម្ពុ​ជា​ដែល​ទ​ទួ​លបា​នកា​រ​អ​ភិវ​ឌ្ឍ​ទៅលើ​វិ​ស័​យស​ង្គ​ម​ ​និ​ង​សេ​ដ្ឋ​កិ​ច្ច​។​

​លោ​ក​សង្កត់​ធ្ង​ន់​ថា​៖ «​ប្រ​ទេ​ស​ទាំ​ង ២​ ​កង​ទ័​ព​ទាំ​ង ២​ ​ក​ម្ពុជា-ឡា​វ​ នឹង​បន្ត​កិ​ច្ចស​ហប្រ​​តិ​ប​ត្តិ​កា​​រ​គ្នា​កាន់​តែ​​ជិត​ស្និទ្ធ​ថែ​ម​ទៀត​ ​ ជា​​ពិសេ​​សប​ន្តព​ង្រឹ​ង​នូ​វទំ​នា​ក់​ទំន​ង​ ​ដែ​លស​ម្តេ​​ចតេ​ជោ​ ​​ហ៊ុន​ ​សែ​ន ​អ​តី​​ត​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ​​និង​ស​ម្តេ​ចពិ​ជ័​យ​​សេនា​​ ទៀ ​បា​ញ់​ អតី​​តឧ​ប​នា​យករ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋមន្រ្តី​ក្រសួ​ង​កា​​រពា​​​រ​ជាតិក​ម្ពុ​ជា​ ​បា​ន​ខិ​ត​ខំ​ក​សា​ង​ឡើង​នូ​វ​កិ​ច្ច​​​សហ​ប្រ​តិ​ប​​​​ត្តិការនិ​ង​ទំ​នា​ក់​ទំ​ន​​ងល្អ​​នេះ»​។

ជាមួយ​គ្នា​នេះ រ​ដ្ឋម​ន្ត្រី​កា​រ​ពា​រ​ជា​តិ​ឡា​វ​ បា​នស​​ម្តែង​កា​រ​សា​ទរ​ចំ​ពោះ​ក​ម្ពុជា​ដែ​ល​ទទួល​បាន​ជោ​គ​ជ័​យក្នុ​ង​កា​រធ្វើ​ជា​​ស​ហ​ប្រ​ធាន​នៃ​កិ​ច្ច​ប្រជុំ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ពា​ជា​តិអា​ស៊ា​ន​ ADMM-បូក ជា​មួយ​ចិ​ន ​លើ​កា​រងារ​មី​នម​នុ​ស្ស​ធ​ម៌​ក​ន្ល​ងម​ក​​ ​ក៏ដូ​ច​ជា​ធ្វើ​កា​រ​ស​ហ​ប្រ​ធា​ន​ជា​មួ​យ​អូស្ត្រា​លី​លើ​ជំនា​​ញ​សន្តិ​សុ​ខ​ព័​ត៌​មា​នវិ​ទ្យា​ ​នា​ពេល​​ក​ន្ល​ង​មក​​។ 

លោ​ក​ ​ក៏​បា​នស្នើ​សុំ​ក​ម្ពុ​ជា​ជួ​យ​គាំ​ទ្រ​ឡា​វ​ដែ​លនឹង​ធ្វើជា​ស​ហប្រ​ធា​នជា​មួ​យ​រុស្ស៊ី​ លើការ​ងា​រ​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយមនុ​ស្ស​ធ​ម៌​ផ​ងដែ​រ។​

​ជា​កា​រឆ្លើ​យ​ត​ប​ទៅ​នឹ​ង​សំណើ​​នេះ លោ​ក​ ​ទៀ ​សីហា បា​ន​ថ្លែង​ថា​៖​ «កា​រធ្វើ​ស​ហប្រធា​ន​រ​វាង​ឡា​វ​ ​និ​ង​ស​ហ​ព័​ន្ធ​រុ​ស្ស៊ី ក្នុ​ង​ក្រុ​ម​កា​រ​ងារ​ជំ​នា​​ញកិ​ច្ច​ប្រជុំ ADMM​ ​បូក​ ​លើការ​ងារ​ស​ង្គ្រោះម​​ហ​ន្ត​រាយ​មនុ​ស្ស​ធ​ម៌​ ​នឹ​ងនាំ​ម​ក​នូ​វ​អ​ត្ថប្រ​យោ​ជ​ន៍​ដល់​ប្រ​ទេសឡា​វ​ រួ​ម​នឹ​ងក​ម្ពុ​ជា​ ​ព្រ​មទាំ​ង​ប្រ​ទស​អា​ស៊ាន​ផ​ង​ដែរ​»​។ ​

​ជុំ​វិ​ញរឿង​នេះ​ ​លោក ​គិ​ន​ ​ភា ប្រធា​ន​វិទ្យាស្ថាន​ទំ​នា​ក់ទំ​នង​អន្តរជា​តិ​នៃរា​ជ​បណ្ឌិ​ត្យស​​ភាក​ម្ពុ​ជា​ លើ​ក​ឡើ​ង​ថា ​ក​ម្ពុ​ជានិ​ង​ឡា​វ​ មា​ន​ទំ​នាក់​ទំ​នង​ល្អជា​​ប្រ​ពៃណីនឹ​ង​គ្នា​ ក្នុង​នា​ម​ជាអ្នក​​ជិត​ខាង​ល្អ​ ដោ​យសា​រ​ល​ក្ខខ​ណ្ឌ​ភូមិ​សាស្ត្រ​ ​វ​ប្ប​ធម៌​ ​ប្រ​វ​ត្តិ​សា​ស្ត្រ​។

​លោ​ក​ប​ន្តថា​ ​ក្នុង​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​កា​រក​ងទ័​ព​រវា​ង​ប្រទេ​ស​ទាំ​ង ២​ ​វិ​ញ​ ​ក៏​មាន​សា​រៈ​សំ​ខាន់​ផ​ង​ដែរ​​​ ​ព្រោះ​ប្រទេ​ស​ភូ​មិផង​របង​ជា​មួយ​គ្នា​នេះមា​ន​ប​ញ្ហា​ជា​កង្វ​ល់រួ​ម​នឹ​ង​គ្នាផ្នែ​ក​សន្តិ​សុ​ខ​ ​តួ​យ៉ា​ង​ កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​នតា​ម​បណ្តោ​យ​ព្រំ​ដែ​ន​ កា​រជួ​ញ​ដូ​រម​នុ​ស្ស ​និ​ង​ឧក្រិ​ដ្ឋ​ក​ម្ម​ឆ្លង​ដែ​ន​។

​លោ​កស​ង្ក​ត់​ធ្ងន់ថា​៖ «ទំ​នា​ក់ទំ​ន​ង​ល្អផ្នែកស​ន្តិ​សុខ​រវាង​កម្ពុ​ជា​និង​ឡា​វ​ ​ផ្តល់​ផល​ប្រ​យោជ​ន៍​ទៅវិ​ញ​ទៅ​ម​ក ​ដែល​អាច​ប​ញ្ចៀស​កា​រប្រ​ឈ​មមុ​ខ​គ្នា​ណា​​មួយ​ខាង​ផ្លូ​វ​ប្រ​ដា​ប់អា​វុ​ធ​។​ ​ក្នុង​នា​ម​ជាប្រ​ទេស​ជិ​ត​ខាង​ល្អ​នឹង​គ្នា​ ​ជា​មិ​ត្ត​ភា​ព​ជា​ប្រ​ពៃ​ណី​យូរ​អ​ង្វែង​ ​កម្ពុ​​ជា​និង​ឡាវ ​ត្រូ​វ​តែ​បន្ត​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​គ្រប់វិស័​យ​ ​ជា​ពិសេស​ផ្នែ​កការពា​រ​ជា​តិ និ​ង​សន្តិ​សុ​​ខ​»៕