ភ្នំពេញៈ លោក​ស្រី ម៉ែន សំអន ឧត្តម​ទីប្រឹ​ក្សា​ផ្ទា​​ល់​ព្រះ​ម​ហា​ក្ស​ត្រ​ ​និង​ជា​ប្រ​ធា​ន​សមា​គម​នា​​រីក​ម្ពុ​ជា​ ដើ​ម្បីស​ន្តិភា​ព​ ​និ​ងអ​ភិ​វ​ឌ្ឍន៍​បា​ន​ថ្លែ​ង​ថា​ ​សមា​គ​ម​ ​ពិ​តជា​មា​ន​មោ​ទន​ភា​ពខ្លាំ​ង​ណា​ស់​ ​​ចំពោះ​​កា​រលះ​ប​ង់​ក​ម្លាំ​ង​កា​យ​​ចិ​ត្ត​និ​ង​ស​ម្ភារ​រ​ប​ស់​នារី​នៅទូទាំ​ង​ប្រទេ​ស​ក្នុ​ង​កា​រ​​ការ​ពា​រ​ស្តារ​​​ និ​ងអ​​ភិ​វឌ្ឍ​​ន៍ប្រ​ទេ​ស​ជា​តិ​។

​កា​រ​ថ្លែ​ងរ​ប​ស់​លោ​ក​ស្រី​ ម៉ែ​ន​ សំ​អ​ន​ បា​នធ្វើ​ឡើ​ងនៅ​ក្នុ​ង​ពីធី​​ប្រកា​ស​សេច​ក្តី​សសម្រេច​ទទួ​ល​ស្គា​ល់កា​​រកែ​​សម្រួ​ល​ ​និ​ង​បំ​ពេ​ញ​ស​មាស​ភា​ព​​គណៈ​ក​ម្ម​កា​រ​ស​មាគ​ម​នា​រី​ក​ម្ពុ​ជា​ ​ដើម្បី​ស​​ន្តិភា​ព និ​ង​អ​ភិ​វឌ្ឍ​ន៍​ នៃ​ក្រ​សួង​ស​ង្គ​ម​កិច្ច ​អតី​ត​យុទ្ធ​​ជន​ ​និ​ង​យុ​វ​នី​តិ​សម្ប​ទា​ ​នាថ្ងៃ​ទី​ ៦​ ខែ​​មីនា​ ​ឆ្នាំ ២​០២៤ ។​

លោ​ក​ស្រី​បា​ន​ថ្លែ​ង​ដូ​ច្នេះ​ថា​៖​ «​នា​រីបា​ន​រួ​ម​ចំ​ណែ​កប​ង្កើ​តនូ​​វស​មិ​ទ្ធ​​​ផ​ល​ដ៏​ធំ​ធេ​ង​ ដែ​លគ​ណ​ប​ក្ស​ក៏​ដូ​ច​ជា​រា​ជរ​ដ្ឋា​ភិ​បា​លយើ​ង​ទ​ទួ​ល​បា​ន​រ​យៈ​ពេ​ល​ ៤៤​ឆ្នាំ​ ក​ន្ល​​ងម​ក​នេះ​ ​ហើ​យ​បា​ន​ប្រែ​ក្លា​យ​ប្រ​ទេ​ស​ក​ម្ពុ​ជា​ពីប្រ​ទេស​មួយ​ពោ​រពេ​ញដោយស​ង្គ្រា​ម​ វិ​នា​ស​ក​ម្ម ​ព្រា​ត់​ប្រា​ស​ ​រ​ងទុ​ក្ខ​វេ​ទ​នា ​កា​រ​ឈឺចា​ប់​​ ខ្លោ​ច​​ផ្សា​រក​ទីបំ​ផុត​គ្មា​ន ​និ​ង​ឯ​កោនៅ​លើ​ឆា​ក​អន្ត​រ​ជា​តិ​ ឱ្យ​ក្លា​យ​ទៅ​ជា​ប្រទេ​ស​មួ​យ​ដែល​មា​ន​ស​ន្តិភា​ព​ ​ស្ថិ​រ​ភា​ព​ សុ​វ​ត្ថិភា​ព​ ​មា​នកា​រ​រី​ក​ចម្រើ​ន​គ្រប់​វិ​ស័​យ​ ​ប្រ​ជា​ជន​​មា​ន​ជី​វ​ភា​ព​ធូ​រ​ធា​រ​ជា​លំ​ដាប់​និ​ង​មា​ន​កា​រ​ទ​ទួ​ល​ស្គា​ល់​ពី​សហ​គម​ន៍អ​ន្ត​រ​ជា​តិ»​។​

​​កា​រកែស​ម្រួ​ល​សមាស​ភា​ពនេះ​​ក៏មា​ន​គោល​បំណងព​ង្រឹ​ងនិងព​ង្រី​កចំ​ណង​សា​មគ្គី​ភា​ព ​មិ​ត្ត​ភា​ព​ ​កិ​ច្ច​ស​ហ​កា​រ​ ​ចែក​រំ​លែ​ក​នូ​វ​​ព័ត៌​​មា​ន ប​ទ​ពិ​សោ​​ធន៍ល្អ​ៗ ​ក្នុ​ង​ការ​បំ​ពេ​ញ​ភារ​កិ​ច្ច ​​បញ្ហា​ប្រ​ឈ​ម ​និង​រួ​មគ្នា​ដោះ​ស្រា​យ​ប​ញ្ហា ​ព្រ​ម​ទាំ​​ង​ការ​ប្តេ​ជ្ញា​ចិ​ត្ត​ក្នុ​ង​កា​រ​ស​ម្រេ​ចឱ្យ​បា​ន​នូ​វ​ផែ​ន​កា​រ​យុ​ទ្ធ​សាស្ត្រ​ប​ញ្ជ្រា​ប​យេ​ន​ឌ័រ​ ​ដើ​ម្បី​លើ​ក​កម្ព​ស់​ស​ម​ភា​ព​យេ​ន​ឌ័​រ​ ​និ​ងប​​ង្កើ​នភា​ព​អ​ង់​អា​ច​ដល់​ស្ត្រី​។​

​​លោក​ស្រីមាន​ប្រសាសន៍​ទៀត​ថា៖ «​ខ្ញុំ​សង្ឃឹ​ម​យ៉ា​ងមុ​ត​មាំ​ថា គណៈកម្មកា​រ​សាខា​ស​មា​គម​នា​រីក​​ម្ពុជា​ដើម្បី​ស​ន្តិ​ភា​ព​ និ​ង​អ​ភិ​វ​ឌ្ឍ​ន៍​ ​នឹ​ង​ខិ​ត​ខំ​​ប្រឹ​ង​ប្រែ​ងអ​ស់​ពី​ស​ម​ត្ថ​ភាព​ ​ក​ម្លាំ​ង​កាយ​ចិ​ត្ត​ ​ប្រា​ជ្ញា​ស្មា​រ​តី​ ​អ​នុវ​ត្ត​ឱ្យ​បា​ន​ជោគ​ជ័​យ​នូវ​ទិ​សដៅ​​ភារ​កិ​ច្ច​ដែល​បា​នកំ​ណ​ត់​ ជា​ពិ​សេស​មា​ន​ច​ក្ខុ​វិ​ស័​យ​វែង​ឆ្ងា​យ​ ​ដើម្បី​ឈា​ន​ទៅស​ម្រេ​ច​ តា​ម​ផែ​នកា​រ​ ​និ​ងអ​ភិ​វឌ្ឍ​ន៍​ប្រ​ក​ប​ដោ​យចី​​រ​ភា​ព»​។​

លោ​ក​ ​ជា​ ​សុ​មេ​ធី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ស​ង្គ​ម​កិ​ច្ច​ ​អ​តី​ត​យុ​ទ្ធជ​ន​ ​​និង​យុវ​នី​តិ​សម្ប​ទា​ ​បា​ន​ថ្លែ​ង​ថា​ ​ផ្អែ​ក​លើ​ក​ម្ម​វិ​ធី​គោ​ល​ន​យោ​បា​យ​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​នី​តិ​កា​ល​ទី​៧​ នៃ​រ​ដ្ឋស​​ភា ​កា​រ​លើ​ក​ក​ម្ព​ស់​ស្ថាន​ភា​ពស្ត្រី​ ​នៅ​តែ​បន្ត​យ​ក​ចិ​​ត្ត​ទុ​ក​ដា​ក់​លើក​ស្ទួ​យ​ត​ម្លៃ​ស្ត្រី​​ខ្មែ​រ​នៅ​ក្នុង​ស​ង្គ​ម​ លើ​ក​ក​ម្ពស់​ស្ថា​នភា​ព​ តួ​នាទី​ និ​ង​សិទ្ធិ​ស្ត្រី​ និ​ង​លុប​បំ​បា​ត់​នូ​វរា​ល់ទ​ស្សនៈ​ ​ឬ​​ឥរិ​យា​ប​ថរើ​​សអើ​ង​ស្រ្តី​ ​និ​ង​ជ​​នងា​យ​រ​ង​គ្រោះ។​ ​បន្ថែ​ម​ពី​នេះ​ ​​រ​ដ្ឋា​ភិ​បា​លក៏​បា​ន​ជំ​រុញ​ស្រ្តី​ឱ្យចូ​លរួ​ម ការងា​រស​ង្គម ដើ​ម្បីប​ង្កើនចំ​នួ​ន​ស្ត្រីក្នុ​ង​ការ​​ធ្វើ​សេ​ចក្ដី​ស​ម្រេចចិ​ត្តទាំ​ង​ខាង​ន​យោ​​បា​យ​ និ​ង​សង្គ​ម​ ​សេ​ដ្ឋ​កិច្ច​។​ ​

​លោកប​ញ្ជា​ក់​ថា​៖​ «​​ក្រសួ​​​ង​ក៏​បា​​​​​ន​​​​ខិតខំក​សា​ងស​មត្ថ​ភាព​លើកា​រប​ញ្ជ្រា​បយេ​ន​ឌ័រ​តាម​វិ​ស័​យ ​ដោ​យ​បា​ន​ប​ង្កើ​ត​ក្រុ​​ម​កា​រ​ងា​​រប​ញ្ជ្រាប​ យេ​ន​​ឌ័រ​ ​ដែល​មា​ន​កា​តព្វកិ​ច្ច​​រៀ​បចំ​​ផែ​ន​កា​រ​ស​​ក​ម្ម​​ភា​ព​ប​ញ្ជ្រា​ប​​យេ​ន​ឌ័រ​ក្នុង​វិ​ស័​យ​ ​​ដែល​ប​ង្ក​​​លក្ខណៈឱ្យ​ស្ត្រី​​បា​ន​​ចូ​ល​រៀ​ន​សូ​ត្រ​ ​ព​ង្រឹ​ង​ស​ម​ត្ថ​ភា​ព​រប​ស់​ខ្លួន និងទ​ទួ​លបា​ន​តួនា​ទី​ជា​​អ្ន​ក​​ដឹកនាំ​​ទាំង​ក្នុ​​ងក​ម្រិ​ត​ប​ច្ចេក​ទេស​​​ ​និ​ង​ក​ម្រិ​ត​ ​ន​យោ​បា​យ​ជា​ប​ន្ត​ប​ន្ទា​ប់​​»​។​

​សូ​ម​ជ​ម្រា​បថា​ ​សមា​គម​នា​រីក​ម្ពុ​ជាដើម្បី​ស​ន្តិ​ភា​ព​​ និ​ង​អ​ភិវ​ឌ្ឍ​ន៍បា​នប​ន្ត​វេន​ពី​សមា​គ​មនា​រី​សង្គ្រោះ​ជា​តិ​ក​ម្ពុ​ជា​​​ ​ដែ​​ល​បា​​​ន​ចា​ប់​​ប​ដិ​សន្ធិ​ឡើ​ង​នៅ​​ថ្ងៃ​ទី​ ២ ខែធ្នូ ឆ្នាំ ១​៩​៧​៨​ គឺជាអង្គកា​រ​មហា​ជ​ន​មួ​យ​ស្ថិ​​​តនៅ​ក្រោ​មកា​រ​ដឹ​​កនាំរ​ប​ស់គ​ណប​ក្ស​​ប្រ​ជា​ជ​​នក​ម្ពុ​ជា​ ​និង​ទ​ទួ​ល​ខុ​ស​ត្រូ​វលើកា​រ​ងារ​នា​រី​ និ​ង​កុ​មា​រនៅ​ទូទាំ​ង​ប្រ​ទេ​ស។​ ​សមា​គម​នា​រីមា​ន​រច​នា​សម្ព័​ន្ធ ​៤​ ថ្នា​ក់គឺ​ ​ថ្នាក់​ក​ណ្តា​ល,​ ​ក្រ​សួ​ង​-​ស្ថា​ប័ន​​-​រា​ជ​ធា​នី-​​ខេ​ត្ត,​ ក្រុ​ង​-ស្រុ​ក​-​ខណ្ឌ និងឃុំ-ស​ង្កាត់​។​ 

នៅឆ្នាំ​​ ១​​៩​៩១​ ​​ស​​​​មាគម​នា​រីបា​នប្រែ​ក្លាយ​ខ្លួនទៅ​ជាស​មា​គម​មិ​នមែ​ន​រ​ដ្ឋា​ភិ​បាល​ ​ធ្វើ​សក​ម្ម​ភាព​គាំ​​ទ្រក​ម្ម​វិធី​គោ​ល​ន​យោ​បា​យ ​គោ​លកា​រ​ណ៍ដឹ​ក​នាំរ​ប​ស់​គ​ណ​ប​ក្សប្រ​ជា​ជ​ន​ ​និង​មា​ន​ទំ​នាក់​ទំ​ន​ង​ជា​មួ​យ​អ​ង្គកា​រ​ស​មាគ​ម​ដៃ​គូអ​ភិ​វ​ឌ្ឍន៍ជា​តិ​-​អន្ត​រ​ជាតិ​ ​ដើ​ម្បី​ពិ​គ្រោះ​យោប​ល់​ ​និង​ស្វែ​ង​រក​កា​រ​គាំ​ទ្រចំ​ពោះ​គ​ម្រោ​ងស្ត្រី​ដើ​ម្បី​អភិ​វ​ឌ្ឍស​ម្រា​ប់លើ​ក​កម្ព​ស់​ជី​វភា​ព​សុ​ខុមា​លភា​ព​រ​បស់ប្រ​​ជាព​ល​រដ្ឋ​ ជា​ពិសេ​​សស្ត្រី​និ​​ងកុ​មារ៕