
កម្មវិធីរាត្រីសមោលសផ្តើមនៃយុទ្ធនាការរៃអង្គាសប្រាក់ «We Are Tiny Toones» ដែលស្វែងរកការរៃអង្គាសប្រាក់ចំនួន ៥ម៉ឺនដុល្លារដើម្បីធ្វើកំណែទម្រង់ និងទ្រទ្រង់សាលារៀន។ រូបថត សហការី
ភ្នំពេញ៖ Tiny Toones ជាអង្គការអប់រំឥតគិតថ្លៃដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ដល់កុមារដែលមានហានិភ័យ គឺជាការផ្តោតសំខាន់នៃសកម្មភាពរៃអង្គាសប្រាក់ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) កាលពីពេលថ្មីៗនេះ។
កម្មវិធីនេះមានគោលបំណងធានានូវអនាគតរបស់អង្គការ ជាសញ្ញាបង្ហាញនៃក្តីសង្ឃឹមសម្រាប់កុមារក្រីក្រ ដោយផ្តល់ឱ្យពួកគេនូវកន្លែងច្នៃប្រឌិត និងឱកាសដើម្បីបំបែកវដ្តនៃភាពក្រីក្រ។
កម្មវិធីរាត្រីសមោលសផ្តើមនៃយុទ្ធនាការរៃអង្គាសប្រាក់ «We Are Tiny Toones» ដែលស្វែងរកការរៃអង្គាសប្រាក់ចំនួន ៥ម៉ឺនដុល្លារដើម្បីធ្វើកំណែទម្រង់ និងទ្រទ្រង់សាលារៀន។
នារាត្រីនោះបានរៃអង្គាសថវិកាជិត ៩ពាន់ដុល្លារអាមេរិក តាមរយៈការដេញថ្លៃស្នាដៃសិល្បៈសប្បុរសធម៌ ដែលបង្កើតឡើងដោយយុវជនកម្ពុជា សហការជាមួយសិល្បករអាជីព ពង្រឹងបេសកកម្មរបស់សាលាក្នុងការជំរុញភាពច្នៃប្រឌិត ការបញ្ចេញមតិដោយខ្លួនឯង និងការអប់រំសម្រាប់ទាំងអស់គ្នា។
លោក Moran Hadad ប្រធាន CICC និងជាសហគ្រិនសង្គមដ៏ល្បីមួយរូបបានចែករំលែកទស្សនៈរបស់គាត់អំពីទំនួលខុសត្រូវរួមដើម្បីទ្រទ្រង់ Tiny Toones។

Tiny Toones បង្កើតឡើងក្នុងឆ្នាំ ២០០៥ បានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់កុមារជាង ១ម៉ឺននាក់ ដោយផ្តល់ការអប់រំដោយឥតគិតថ្លៃ។ រូបថត សហការី
លោកបានថ្លែងថា៖ «ការសង្គ្រោះ Tiny Toones មិនមែនជាការងារតែម្នាក់ទេ។ វាជាការទទួលខុសត្រូវរបស់ប្រជាជនកម្ពុជាទាំងអស់។ យើងត្រូវតែរួមគ្នាជាសហគមន៍មួយ ដើម្បីគាំទ្រដល់ការងារដ៏អស្ចារ្យដែលធ្វើឡើងដោយក្រុមគ្រប់គ្រងរបស់សាលា។ កុមារទាំងនេះត្រូវបានសង្គមមិនយកចិត្តទុកដាក់ ដូច្នេះយើងត្រូវរួមគ្នាធ្វើឱ្យប្រាកដថា ពួកគេមានឱកាសត្រឹមត្រូវសម្រាប់អនាគតដ៏ល្អ»។
កម្មវិធីដ៏សំខាន់មួយក្នុងរាត្រីសមោលសនោះគឺការដេញថ្លៃសប្បុរសធម៌ ដែលជាការកត់សម្គាល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងសិល្បៈ «ខ្ញុំអស្ចារ្យ»។
គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនេះបានប្រមូលផ្តុំយុវជនកម្ពុជាដែលមានហានិភ័យពីអង្គការក្រៅរដ្ឋាភិបាល ជាដៃគូចំនួនប្រាំ ដូចជា Tiny Toones, ISF Cambodia, Ptea Clara, Aokas និង COLT ជាមួយសិល្បករអាជីព។
ការប្រកួតប្រជែងនេះបានប្រារព្ធឡើងនូវភាពច្នៃប្រឌិត និងថាមពលនៃកិច្ចសហការ ការបង្ហាញសិល្បៈដែលប្រាប់ពីរឿងរ៉ាវនៃបទពិសោធន៍ផ្លាស់ប្តូររវាងយុវជន និងសិល្បករ។
ការដេញថ្លៃសប្បុរសធម៌ដែលជាការរំលេចនៅពេលល្ងាចបានឃើញស្នាដៃសិល្បៈ១៨ក្នុងចំណោម២២បានលក់ដោយរៃអង្គាសប្រាក់បានជិត៩ពានដុល្លារដើម្បីគាំទ្រដល់ Tiny Toones។

នារាត្រីនោះបានរៃអង្គាសថវិកាជិត ៩ពាន់ដុល្លារអាមេរិក តាមរយៈការដេញថ្លៃស្នាដៃសិល្បៈសប្បុរសធម៌ ដែលបង្កើតឡើងដោយយុវជនកម្ពុជា។ រូបថត សហការី
មូលនិធិនេះនឹងត្រូវបានប្រើដើម្បីរៀបចំរចនាសម្ព័ន្ធរដ្ឋបាលសាលាឡើងវិញ កែលម្អបរិក្ខាររបស់ខ្លួន និងអនុវត្តគំរូប្រកបដោយនិរន្តរភាពសម្រាប់កំណើននាពេលអនាគត។
Tiny Toones បង្កើតឡើងក្នុងឆ្នាំ ២០០៥ បានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់កុមារជាង ១ម៉ឺននាក់ ដោយផ្តល់ការអប់រំដោយឥតគិតថ្លៃ។
យ៉ាងណាមិញ ឧបសគ្គផ្នែកហិរញ្ញវត្ថុបានគំរាមកំហែងដល់អនាគតរបស់អង្គការ ដែលធ្វើឱ្យយុទ្ធនាការនេះមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតរបស់វា។
លោក លាភ ភក្ដិណា ប្រធានគម្រោង Born for Greatness បានឱ្យដឹងថា៖ «ជាមួយនឹងកូនៗប្រហែល ៨០ភាគរយរបស់អង្គការបានបញ្ចូលទៅក្នុងប្រព័ន្ធសិក្សាថ្នាក់ជាតិនោះ អង្គការ Tiny Toones មានតួនាទីលើសពីសាលារៀនធម្មតា វាជាកន្លែងសុវត្ថិភាព និងប្រព័ន្ធគាំទ្រ»។
លោកបានបន្ដថា៖ «យុទ្ធនាការនេះគឺអំពីការធានាអនាគតរបស់សាលា និងធានាថា កុមារទាំងនេះបន្តមានឱកាសសិក្សា និងការលូតលាស់បន្ដទៀត។ ជម្រើសគឺឱ្យកុមារទាំងនេះត្រឡប់ទៅសាលារៀនរបស់ពួកគេវិញ»។
ព្រឹត្តិការណ៍នេះក៏ទទួលបានអត្ថប្រយោជន៍ពីការរួមចំណែករបស់សិល្បករ អ្នកឧបត្ថម្ភ និងដៃគូនានា រួមមាន Sra'Art Gallery, CashewNotes Cambodia, AZ-Group និងផ្សេងៗទៀត។
យុទ្ធនាការ «We Are Tiny Toones» នឹងបន្តក្នុងរយៈពេល ៤ ខែបន្ទាប់ ជាមួយនឹងសកម្មភាពចូលរួមសហគមន៍ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងព្រឹត្តិការណ៍សាធារណៈដែលត្រូវបានរៀបចំឡើងដើម្បីចូលរួមពីសំណាក់បុគ្គល និងអង្គការនានាក្នុងការគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។
ការបរិច្ចាគសម្រាប់យុទ្ធនាការ «We Are Tiny Toones» អាចត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់នៅទីនេះ។
រាល់ការរួមចំណែក មិនថាតិច ឬច្រើន សុទ្ធតែអាចជួយកុមារនៅអង្គការ Tiny Toones មើលឃើញនូវពន្លឺអនាគតរបស់ពួកគេ៕