សៀមរាប៖ ចលនា​ទូទាំងប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​កំពុង​មាន​សន្ទស្សន៍​​​​ ដោយសារ​អាជ្ញាធរ និង​អង្គការ​មនុស្សធម៌​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​​ដោះស្រាយ​អសន្តិសុខ​ស្បៀង និង​លើកកម្ពស់​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរឡើង​។​

ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ (CARD) និង​អង្គការ​ទស្សនៈ​ពិភពលោក យុទ្ធនាការ «គ្រប់គ្រាន់» ឬ (ENOUGH) បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​សហ​គម​ន៍​នៅ​ទូទាំង​ខេត្ត​ចំនួន​ប្រាំ ដោយ​ធ្វើ​ការតស៊ូ​មតិ​សម្រាប់​ជម្រើស​អាហារ​ដែលមាន​សុខភាព​ល្អ និង​លើកកម្ពស់​ការយល់ដឹង​អំពី​កង្វះ​អាហារូបត្ថម្ភ ដែល​នៅតែ​ជា​បញ្ហា​ប្រឈម​ជាប់​រហូត ទោះបីជា​មានការ​រីកចម្រើន​នាពេល​ថ្មីៗ​នេះ​ក៏ដោយ​។​​

គំនិត​ផ្តួចផ្តើម​នេះ​ធ្វើឡើង​បន្ទាប់ពី​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី ១១ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ឆ្នាំ ២០៣០​​។​

ការផ្តោត​សំខាន់​គឺ​ការដោះស្រាយ​ភាព​ក្រិន ដែលជា​ស្ថានភាព​ប៉ះពាល់​ដល់ មាន​កុមារ​ចំនួន ២១,៩% ក្រោម​អាយុ​៥​ឆ្នាំ ដែលជា​រឿយៗ​បណ្តាលមកពី​អាហារ​រូប​ត្ថ​ម្ភ​មិនល្អ​ក្នុង​វ័យ​កុមារភាព​។​

យុទ្ធនាការ «គ្រប់គ្រាន់» រួមមាន ការបង្ហាញពីការធ្វើម្ហូប សិក្ខាសាលា និងការចូលរួមបែបឌីជីថល ដែលទាំងអស់នេះមានគោលបំណងផ្លាស់ប្តូរទម្លាប់នៃរបបអាហារឆ្ពោះទៅរកជម្រើសអាហារូបត្ថម្ភកាន់តែច្រើន។ រូបថត សហការី

យុទ្ធនាការ​ជាស​កល «គ្រប់គ្រាន់» ដែល​ដឹកនាំ​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក មាន​គោលដៅ​ដើម្បី​បង្កើន​អាហារូបត្ថម្ភ​សម្រាប់​កុមារ និង​សន្តិសុខ​ស្បៀង នៅ​កម្ពុជា​ក្នុងអំឡុងពេល​បី​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

លោក​បណ្ឌិត អ៊ុក ម៉ា​កា​រ៉ា អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ (CARD) បាន​ថ្លែង​​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្នុងឱកាស​សម្ពោធ​យុទ្ធនាការ​នៅ​ខេត្តកំពង់ឆ្នាំងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បន្ត​យកចិត្តទុកដាក់ និង​អនុវត្ត​ភារកិច្ច​របស់ខ្លួន​រួមគ្នា ដើម្បី​លុបបំបាត់​កង្វះ​អាហារូបត្ថម្ភ​គ្រប់​ទម្រង់ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សង្គម»។

លោក​បានបន្ដថា វាជាកិច្ចខិតខំប្រឹងប្រែង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​

​ចាប់ពី​ខេត្តបន្ទាយមានជ័យ ដល់​ខេត្តក្រចេះ យុទ្ធនាការ​នេះ​បានសម្រេច​ដោយមាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាជន​ជាង​១៥០០០​នាក់ ដែល​ចូលរួម​ក្នុង​សកម្ម​ភាពរស់រវើក ជំរុញ​ជម្រើស​អាហារ​ដែ​ល​មាន​សុខភាព​ល្អ និង​ការផ្លាស់ប្តូរ​ឥរិយាបថ​។

បុគ្គល​​ល្បីៗ ​ដូចជា ឃុន សំអន ជ័យលាភី MasterChef រដូវ​កាល​ទី ៣ និង​ក្រុម​តារាចម្រៀង D-Man បាន​ប្តេជ្ញា​គាំទ្រ​យុទ្ធនាការ​នេះ និង​ពង្រីក​សារសំខាន់ៗ​ដល់​យុទ្ធនាការ​នេះ​។

ចាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តក្រចេះ យុទ្ធនាការនេះបានសម្រេចដោយមានការចូលរួមពីសំណាក់ប្រជាជនជាង១៥០០០នាក់។ រូបថត សហការី

លោក​ សំអន បានបង្ហាញ​ការ​ចម្អិន​អាហារ​នៅ​បន្ទាយមានជ័យ ដោយ​ជំរុញ​ការបរិភោគ​អាហារ​ក្នុងស្រុក ខណៈដែល​ក្រុម D-Man បាន​ដឹកនាំ​សកម្មភាព​ដើម្បី​ចូលរួម​ជាមួយ​ទស្សនិកជន​នៅ​សៀមរាប និង​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ឌីជីថល​។

ចាប់តាំងពី​ការបើក​ការសម្ពោធ​យុទ្ធនាការ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ អង្គការ​ទស្សនៈ​ពិភពលោក​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ឌីជីថល​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ប្រមាណ ២៥០ ០០០​នាក់ និង​គ្រោង​នឹង​ពង្រីក​ការផ្សព្វផ្សាយ​របស់ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ ជាមួយនឹង​សារ​ផ្លាស់ប្តូរ​ឥរិយាបថ  ដើម្បី​លើកកម្ពស់​ជម្រើស​អាហារ​ដែលមាន​សុខភាព​ល្អ​។

​អ្នកស្រី ឈឹម រតនា ប្រធាន​យុទ្ធនាការ​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​កម្ពុជា​ បាន​ឱ្យដឹង​ថា​៖ «​ចក្ខុវិស័យ​នៃ​យុទ្ធនាការ​គ្រប់គ្រាន់ គឺ​ដើម្បី​កែលម្អ​ការផលិត​អាហារ​ប្រកបដោយ​ជីវជាតិ​គ្រប់គ្រាន់​ដែល​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​កុមារ​នៅ​កម្ពុជា​»។

អ្នកស្រី​បន្ដថា ចក្ខុ​វិស័យនេះ​នឹង​មិនអាច​សម្រេច​បានទេ បើ​គ្មាន​ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ជាមួយ​ក្រសួង ស្ថាប័ន​នានា នៃ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សាធារណជន​នោះទេ​។​

​ដោយមាន​ការគាំទ្រ​ពី​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្ត​ភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា (CAST)  យុទ្ធនាការ​ «គ្រប់គ្រាន់​» បានធ្វើ​ការបើក​យុទ្ធនាការ​ថ្នាក់ក្រោម​ជាតិ​ចុងក្រោយ​គេ​នៅ​ខេត្តសៀមរាប​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ  សកម្មភាព​សំខាន់ៗ​បន្តបន្ទាប់​របស់​យុទ្ធនាការ​នេះ គឺ​ការស្រាវជ្រាវ​នឹង​ត្រូវបាន​ធ្វើឡើង​ដើម្បី​ស្វែងយល់​ពី​កត្តា​សំខាន់ៗ​ដែល​ជះឥទ្ធិពល​ដល់​ការប្រើប្រាស់​អាហារ និង​របប​អាហារ​នៅ​កម្ពុជា​។

​អង្គការ​ទស្សនៈ​ពិភពលោក បាន​នឹង​កំពុង​បន្ត​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​អស់​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​មកហើយ និង​កំពុង​បន្ត​ដំណើរការ​របស់ខ្លួន​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា​។

ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ អង្គការ​មនុស្សធម៌​គ្រិស្តបរិស័ទ​នេះ បាន​ជួយ​ដល់​ជីវិត​កុមារី និង​កុមារា​ចំនួន​៣​លាន​នាក់​ទូទាំងប្រទេស តាមរយៈ​កម្មវិធី​រប​ស់​ខ្លួន ​ដូចជា  សុខភាព អាហារូបត្ថម្ភ និង​សន្តិសុខ​ស្បៀងអាហារ​៕