លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កំពុង​មាន​ទុក្ខ​ ដោយសារ​តែ​ភរិយា​របស់​លោក​កំពុង​ឆ្លងកាត់​ការ​វះ​កាត់​ ខណៈ​ដែល​បង​ប្រុស​ទី​មួយ​របស់​លោក​ គឺ​លោក ហ៊ុន សាន កំពុង​ឈឺ​ធ្ងន់។ លោក​បញ្ជាក់​ថា នា​ពេល​ខាង​មុខ​នេះ ភរិយា​លោក​នឹង​អវត្តមាន​ពី​កម្មវិធី​នានា​មួយ​រយៈ។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៤ ខែមីនា​នេះ លោក សរសេរ​ថា៖ «ពេល​នេះ​ខ្ញុំ​ពិត​ជា​កំពុង​មាន​ទុក្ខ​ធ្ងន់។ ម្ខាង​ភរិយា​ត្រូវ​វះ​កាត់។

បើ​ទោះ​ជា​ឆ្លង​ផុត​ដំណាក់​កាល​គ្រោះ​ថ្នាក់​មក​ដល់​សុវត្ថិភាព​ហើយ​ក៏​ដោយ​តែ​ក្នុង​ឋានៈ​ជា​ស្វាមី​នៅ​តែ​មាន​កង្វល់​ព្រោះ​មិន​អាច​នៅ​កំដរ​និង​មើល​ថែទាំ​ភរិយា​បាន។

ចំពោះ​ករណី​របស់​លោក ហ៊ុន សាន វិញ លោក​បញ្ជាក់​ថា ​បង​ប្រុស​​របស់​លោក​មិន​អាច​ឆ្លង​ផុត​ពី​ការ​លាចាក​លោក​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​បាន​ឡើយ។

លោក​ថា៖ «ក្នុង​ក្រុម​គ្រួសារ​បាន​ត្រៀម​ទទួល​ការ​ឈឺ​ចាប់​ដែល​មិន​អាច​ជៀស​វាង​បាន​នេះ​រួច​ហើយ»។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ភរិយា​របស់​លោក​ជំរុញ​ឲ្យ​លោក​ទៅ​មើល​បង​ប្រុស​ជា​ពិសេស​​ក្នុង​ករណី​បង​ប្រុស​ចែក​ឋាន។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ គ្រប់​កម្មវិធី​ច្បាស់​ជា​មិន​មាន​វត្ត​មាន​ភរិយា​របស់​លោក​មួយ​រយៈ៕

លោក ហ៊ុន សែន កំពុង​មើល​ថែ​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី។ SHS