ភ្នំពេញ៖ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាកសិករ​ជាង ៦ពាន់​គ្រួសារ​​នៅក្នុង​ប្រទេស​កម្ពុជា ដែល ៤៣ភាគរយ​ដឹកនាំ​ដោយ​ស្ត្រី បានទទួល​​ប្រាក់ចំណូល​​កើនឡើង ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់ iDE Cambodia។​

តាមរយៈ​ការទទួលយក​បច្ចេកវិទ្យា​​កសិកម្មថ្មី និង​ការទទួលបាន​សេវាកម្ម​កាន់តែ​ប្រសើរ ប្រជាកសិករ​ទាំងនេះ​បាន​បង្កើន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​​ពី ៨៣០ ដុល្លារ​ក្នុង​មួយឆ្នាំ​ដល់​ជាង ៣៧០០ ដុល្លារ​។

iDE បាន​ប្រារឰ​នូវ​សមិទ្ធផល​នេះ​នៅក្នុង​ព្រឹត្តិការណ៍​បិទ​សម្រាប់​គម្រោង «ការ​ធ្វើ​ពាណិជ្ជកម្ម​សាកវប្បកម្ម​វៃឆ្លាត​ក្នុង​លក្ខខណ្ឌ​បម្រែបម្រួល​អាកាសធាតុ​ (CSmart) ​​នៅក្នុង​ខេត្តសៀមរាប​​ថ្ងៃទី ២៤​ ខែមេសា​។​

គម្រោង ដែល​ត្រូវ​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៩ ជាមួយនឹង​មូលនិធិ ៥,៤​ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេ​ឡង់ ​​​បាន​ជួយ​ប្រជាកសិករ​នៅ​ខេត្តសៀមរាប បន្ទាយមានជ័យ និង​​​ឧ​ត្ត​រ​មានជ័យ កែលម្អប្រពៃណី​ធ្វើ​កសិកម្ម​របស់​ពួកគេ​។​

​តាមរយៈ​បច្ចេកទេស​ឆ្លាត​វៃនឹង​​អាកាសធាតុ និង​ការតភ្ជាប់​កាន់តែ​ប្រសើរ​ជាមួយ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន កសិករ​ទទួលបាន​ដំណាំ​កាន់តែ​ប្រសើរ ការអនុវត្ត​អាហារ​មាន​សុវត្ថិភាព​ជាង​មុន និង​សូម្បីតែ​ប្រព័ន្ធ​ទីផ្សារ​កាន់តែ​រឹងមាំ​។​

iDE បានប្រារឰនូវសមិទ្ធផលនេះនៅក្នុងព្រឹត្តិការណ៍បិទសម្រាប់គម្រោង «ការធ្វើពាណិជ្ជកម្មសាកវប្បកម្មវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ (CSmart) នៅក្នុងខេត្តសៀមរាបថ្ងៃទី ២៤ ខែមេសា។ រូបថត សហការី

​លោក Kevin Robbins នាយក​ប្រចាំ​ប្រទេស​នៃ iDE Cambodia និយាយ​អំពី​ភាព​ធន់ និង​ការរីក​ចម្រើន​​របស់​ប្រជា​កសិក​រ​។

លោកបាន​និយាយថា៖ «​យើង​បាន​ផ្តោតលើ​ការកសាង​ផ្នត់គំនិត​សហគ្រិន​ក្នុងចំណោម​កសិករ និង​តួអង្គ​ទីផ្សារ ដោយ​ជួយ​ឱ្យ​ពួកគេ​មើលឃើញថា ដី​ស្រែចម្កា​​របស់​ពួកគេ​អាច​ប្រែក្លាយ​ទៅជា​អាជីវកម្ម​ដែល​អាច​ផ្ដល់​នូវ​ប្រាក់​ចំណេញ​ដ៏​ប្រសើរ​បាន​»។​

គម្រោង​នេះ​បានធ្វើការ​ជាមួយ​មនុស្ស​គ្រប់គ្នា​នៅក្នុង​ខ្សែច្រវាក់​​កសិកម្ម​៖ កសិករ ពាណិជ្ជករ អ្នកផ្គត់ផ្គង់​ធាតុ​ចូល និង​សូម្បីតែ​រដ្ឋាភិបាល ដែល​ធ្វើឱ្យ​​ប្រព័ន្ធ​ទាំងមូល​កាន់តែ​រឹងមាំ និង​មាន​និរន្តរភាព​។​

អ្នកស្រី​ Dana Avram លេខា​ទីមួយផ្នែក​អភិវឌ្ឍន៍​ប្រទេស​នូ​វែ​ល​សេ​ឡង់​សម្រាប់​កម្ពុជា ឡាវ និង​ថៃ បាន​សរសើរ​ពី​ភាពជោគជ័យ​របស់​គម្រោង​នេះ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​វា​ជា​រឿង​អស្ចារ្យ​ដែល​ឃើញ​កសិករ​ទាំងនេះ​មិន​ត្រឹមតែ​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការត្រៀមខ្លួន​កាន់តែច្រើន​សម្រាប់​បញ្ហា​ប្រឈម​នៅខាងមុខ​»​។​

ភាពជោគជ័យ​របស់ CSmart ក៏​ធ្លាក់​ទៅលើ​ភាពជា​ដៃគូ​ក្នុងស្រុក​ផងដែរ​។ លោក ប៉ាង វណ្ណា​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងពីសារសំខាន់​នៃ​​កិច្ចសហការ​របស់ខ្លួន​ជាមួយ​អង្គការ​ iDE​។​

អ្នកស្រី​ Avram បាន​ឱ្យ​ដឹងថា​៖ «​​ការធ្វើការ​ជាមួយអង្គការ​ iDE យើង​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទាំង​កសិករ និង​ក្រុមហ៊ុន​ឯកជន បង្កើត​ទំនាក់ទំនង​ទីផ្សារ​កាន់តែ​រឹងមាំ»​។​

គម្រោង (CSmart) ក៏បានគាំទ្រដល់អ្នកប្រមូលទិញក្នុងតំបន់ប្រមាណ៣០០នាក់ ដែលពួកគេបានទិញ និងលក់ផលិតផលបន្លែនៅក្នុងទីផ្សារតាមភូមិ ឃុំ ស្រុក និងខេត្ដ។ រូបថត សហការី

គម្រោង (CSmart) ក៏​បាន​គាំទ្រ​ដល់​អ្នក​ប្រមូល​ទិញ​ក្នុង​តំបន់​ប្រមាណ៣០០​នាក់​ ដែល​ពួកគេ​បាន​​​ទិញ និង​លក់​ផលិតផលបន្លែ​នៅក្នុង​ទីផ្សារ​តាម​ភូមិ ឃុំ​ ស្រុក និង​ខេត្ដ​​។​

គម្រោង​នេះ​បាន​ជួយ​បង្កើត​ខ្សែច្រវាក់​តម្លៃ​សម្រាប់​ដំណាំ​ដែលមាន​តម្រូវការ​ខ្ពស់​ដូចជា ត្រសក់ផ្អែម ប៉េងប៉ោះ ឈើរី មើម​យ៉េន​ និង​ខ្ទឹម​ក្រហម​ជាដើម​។​

ជាមួយនឹង​ការផ្តល់​មូលនិធិ​ពី​ប្រទេស​នូ​វែ​ល​សេ​ឡង់ កិច្ចខិតខំ​ប្រឹងប្រែង​​​គម្រោងចុង​ក្រោយ​​របស់កម្មវិធី​ «​សម្រប​សម្រួល​ការ​អភិវឌ្ឍន៍​ជំនួញ​កសិកម្ម​កម្ពុជា» (CADF) បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​របស់​កសិក​រ​ជាង ២ម៉ឺននាក់​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ណែនាំ​ប្រព័ន្ធធារាសាស្ត្រ​ឆ្លាត​វៃនឹង​អាកាសធាតុ ដំណាំ​ប្រភេទ​ដំណក់ទឹក​ និង​ការអនុវត្ត​កសិកម្ម​កាន់តែ​ប្រសើរឡើង​៕​