ភ្នំពេញៈ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ ក្នុងខេត្តនេះ បង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃត្រូវបានរលាស់បើកដោយខ្លួនឯង ដោយសារមានភ្លៀងធ្លាក់ច្រើន។
មន្ទីរបញ្ជាក់ក្នុងសេចក្តីជូនដំណឹងស្តីពី «ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅបណ្តោយដងស្ទឹងក្រាំងពន្លៃ» នាថ្ងៃទី ១២ ខែមករា ថា ដោយមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើបានធ្វើឱ្យទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃបានរលាស់បើកដោយខ្លួនឯងដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក។
មន្ទីរបញ្ជាក់ថា៖ «សូមអាជ្ញាធរដែនដី ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ»៕


