ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញប្រកាសឱ្យអ្នកធ្វើដំណើរបើកបរតាមផ្លូវវាង រយៈពេល ១៤ថ្ងៃ ដើម្បីសម្រួលការកកស្ទះចរាចរ ក្នុងពេលដំណើរការអ៊ុតកៅស៊ូកំណាត់ផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅទៅមហាវិថីសហព័ន្ធរុស្ស៊ី។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ក្នុងហ្វេសប៊ុកនៅថ្ងៃទី៥ ខែវិច្ឆិកា ថា៖ «ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចររយៈពេល ១៤ថ្ងៃ ដោយបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីថ្មី ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ ៤»៕


