បន្ទាយមានជ័យៈអធិការរងស្រុកស្វាយចេកលោក ជា ស្លូញ បានប្រាប់ថា កុមារាម្នាក់បានរអិលធ្លាក់ពីលើគោយន្ត ហើយត្រូវកិនស្លាប់ ខណៈដែលឪពុកកំពុងបរដឹកស្រូវតាមផ្លូវនៅឃុំទ្រាស ស្រុកស្វាយចេក កាលពីថ្ងៃចន្ទ។ លោកថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ឆូយ បឿក អាយុ១២ឆ្នាំមានឪពុកឈ្មោះ ឆូយ បត់ អាយុ៣១ឆ្នាំ ម្តាយឈ្មោះ គី រឿយ អាយុ៣០ឆ្នាំ ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ ដោយសារម្តាយឲ្យកូនយកពិលទៅឲ្យឪពុកទុកបំភ្លឺផ្លូវពេលបរពីដឹកកណ្តាប់ស្រូវមកវិញ ប៉ុន្តែកូនបានតាមឪពុកទៅជាមួយ។ តាមសម្តីឪពុក ពេលបរគោយន្តត្រឡប់មកផ្ទះវិញនៅ៥០ម៉ែត្រទៀតដល់ភូមិ គោយន្តធ្លាក់ជង្ហុកកូនក៏រអិលធ្លាក់មកដី គាត់ចាប់ ហ្វ្រាំងមិនទាន់ត្រូវកង់រ៉ឺម៉កក្រោយកិនចំក្បាលធ្លាយខួរស្លាប់ភ្លាម។ គាត់ថា៖ «វារអិលធ្លាក់ពីកណ្តាប់ស្រូវ ក៏ត្រូវគោយន្តកិនបណ្តោយខ្លួន តាំងពីចុងជើងទៅដល់ក្បាល ស្លាប់ភ្លាម»៕
បរគោយន្តដឹកស្រូវធ្លាក់កូនអាយុ១២ឆ្នាំ កិនស្លាប់ភ្លាម
Previous Articleកាប់ចាក់គ្នានៅក្នុងវង់ផឹកស៊ីនៅក្រុងតាខ្មៅ របួសធ្ងន់ម្នាក់ ជាប់ឃុំពីរនាក់
Next Article ទារកវ័យទើបតែ១០ខែសោះចេះហែលទឹកយ៉ាងចំណាប់

