
ក្រុងកាណូៈ មន្ត្រីសង្គ្រោះម្នាក់និងប្រភពសន្តិសុខម្នាក់ បាននិយាយថា ការផ្ទុះគ្រាប់ជាច្រើន ដែលយករថយន្តក្រុងផ្ទុកអ្នកដំណើរពេញនៅក្នុងក្រុងធំទីពីរ កាណូ បានសម្លាប់មនុស្សយ៉ាងតិច២០នាក់ កាលពីថ្ងៃចន្ទ ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវគេរំពឹងថា នឹងកើនឡើង។
របាយការណ៍ដំបូង បានបង្ហាញថា ជនគ្រាប់បែកអត្តឃាតពីរនាក់ បានបើករថយន្តតូចផ្ទុកដោយគ្រឿងផ្ទុះបំបុករថយន្តក្រុងមួយនៅឯ ស្ថានីយ New Road ក្នុងសង្កាត់គ្រិស្តសាសនិក។ ការផ្ទុះជាច្រើន ត្រូវបានឮជាបន្តពីការផ្ទុះដំបូង ដោយបង្កការស្លន់ស្លោ។
មន្ត្រីជួយសង្គ្រោះម្នាក់ បាននិយាយថា៖ «ខ្ញុំឃើញរថយន្តក្រុងបីឆេះ។ មួយគ្រឿងមានភ្ញៀវពេញគ្រោងនឹងចាកចេញនៅពេលផ្ទុះ។ មានមនុស្សយ៉ាងតិច២០នាក់ បានស្លាប់»៕ AFP/IN


