
ក្រុងវ៉ាស៊ីនតោនៈ សមាជិកសភា៨នាក់ស្ថិតក្នុងចំណោមពលរដ្ឋជាច្រើននាក់ដែលបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ខណៈអ្នកតវ៉ារាប់ពាន់នាក់បានជួបជុំគ្នានៅវិមានសភាអាមេរិកដើម្បីទាមទារឲ្យមានកំណែទម្រង់អន្តោប្រវេសន៍។
ព្រឹត្តិការណ៍នេះបានបណ្ដាលឲ្យមានការអំពាវនាវពីសេតវិមានសុំឲ្យសមាជិកសភាភ្ជាប់ការខ្វែងគំនិតគ្នា និង«ជួសជុលប្រព័ន្ធអន្តោប្រវេសន៍ខូចខាតរបស់យើង»ដោយធ្វើឲ្យច្បាប់ជាប់គាំងឆ្លងកាត់សភាតំណាងរាស្ត្រ។
ប៉ូលិសបាននាំខ្លួនអ្នកតវ៉ាជាច្រើនដោយដាក់ខ្នោះជ័របន្ទាប់ពីក្រុមអ្នកដើរក្បួនបាននាំគ្នាបិទផ្លូវនៅក្បែរវិមានសភាអាមេរិកដែលជាកន្លែងសភា។
ក្រុមអ្នករៀបចំ«ការជួបជុំនិងដើរក្បួនសម្រាប់សេចក្ដីថ្លៃថ្នូ និងការគោរពជនអន្តោប្រវេសន៍»បាននិយាយថា មនុស្សជិត១០ ០០០នាក់បានចេញទៅធ្វើការតវ៉ា។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍


