ភ្នំពេញៈ លោក Herman Van Rompuy ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសថា លោកនឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានៅថ្ងៃសុក្រ និងសៅរ៍ខាងមុខនេះគឺគ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាអឺរ៉ុបបានអនុម័តលើសេចក្តីសម្រេចមួយដោយរិះគន់ យ៉ាងខ្លាំងលើស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយបានគំរាមថានឹងព្យួរការអនុគ្រោះពាណិជ្ជកម្មមួយចំនួន លើប្រភេទផលិតផលមួយចំនួន ដោយសារបញ្ហាស្ថានភាពរំលោភបំពានសិទ្ធិមនុស្សនេះ។ យោងតាម គម្រោងកាលវិភាគរបស់លោក Van Rompuy ដែលបង្ហាញនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប អតីតនាយករដ្ឋមន្រ្តីបែលហ្ស៊ិក នឹងមកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ហើយនឹងចូលជួបជាផ្លូវការជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលជួបសម្តែងការគួរសមជាមួយប្រធានសភាជាតិ…
ភ្នំពេញៈក្រុមសមាគមម៉ូតូឌុប និងក្រុមសកម្មជនដីធ្លីក្នុងតំបន់បឹងកក់អំពាវនាវសុំឲ្យតុលាការ រាជធានីពន្លឿនដំណើរការរឿងក្ដីអ្នកស្រី យ៉ោម បុប្ផា ដោយធ្វើការជំនុំជម្រះឲ្យបានឆាប់ ដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះពិត។ អ្នកស្រី យ៉ោម បុប្ផា និងស្វាមីលោក លួស សាខន ត្រូវកម្លាំងសមត្ថកិច្ចរាជធានីឃាត់ខ្លួនកាលពីថ្ងៃទី០៤ កញ្ញា ពេលទៅពិនិត្យឈ្មោះបោះឆ្នោត នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប៉ុន្មានម៉ោងក្រោយតុលាការភ្នំពេញសម្រេចឃុំខ្លួនអ្នកស្រីនៅ ពន្ធនាគារព្រៃសបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តែក្នុងបទចោទដូចគ្នានេះ ប្ដីគាត់ត្រូវដោះលែងឲ្យនៅក្រៅឃុំ។ ក្រុម សកម្មជនដីធ្លីនៅតំបន់បឹងកក់លើកឡើងថា អ្នកស្រី…
ទូកអ្នកនេសាទ នៅលើផ្ទៃបឹងទន្លេសាប ក្នុងឃុំរាំងទិល ខេត្តសៀមរាប កាលពីខែមិថុនាកន្លងមក កណ្តាលៈ ប្រជានេសាទក្នុងស្រុកចំនួនពីរ នៅខេត្តកណ្ដាល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មានក្រុមឈ្មួញអតីតម្ចាស់ឡូត៍នេសាទមួយចំនួន បានឃុបឃិតជាមួយអាជ្ញាធរ ប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ និងបានហាមឃាត់ មិនឲ្យប្រជានេសាទជាលក្ខណៈគ្រួសារ ចូលទៅនេសាទ ក្នុងចំណុចអតីតដែនឡូត៍នេសាទ នានាឡើយ។ លោក ចាន់ សាវន តំណាងប្រជានេសាទក្នុងស្រុកល្វាឯម ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា មានក្រុមឈ្មួញនេសាទធំៗ ដែលខ្លះជាអតីតម្ចាស់ឡូត៍នេសាទ…
អ្នកភូមិមានជម្លោះដីធ្លីនៅស្រុកស្រែអំបិលធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤៨ កាលពីឆ្នាំ ២០១១ ភ្នំពេញៈ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ នៅស្រុកស្រែអំបិល ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ បានដាក់លិខិតស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យដាក់សម្ពាធទៅលើក្រុមហ៊ុនអាមេរិកមួយដែលជាដៃគូជាមួយក្រុមហ៊ុន លោកលី យ៉ុងផាត់ ឲ្យជួយដោះស្រាយដីធ្លីរបស់ពួកគេ បន្ទាប់ពីពួកគេអស់សង្ឃឹមទៅលើចំណាត់ការដោះស្រាយរបស់រដ្ឋាភិបាលកម្ពុជា។ លោក ម៉ន វុទ្ធី មន្ត្រីសម្របសម្រួលមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍…
អ្នកភូមិឡាវ នៅក្បែរទីតាំងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ភ្នំពេញៈ ការចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៣០០ លានអឺរ៉ូ សម្រាប់ទួកប៊ីនទឹក និងការផ្សព្វផ្សាយការងារ ដែលដាក់ស្លាកថា «ប្រញាប់» ហាក់ដូចជាសញ្ញាចុងក្រោយ ដែលបង្ហាញថា ឡាវកំពុងឆ្ពោះទៅមុខជាមួយនឹងគម្រោងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី នៅទន្លេមេគង្គ ដែលមានភាពចម្រូងចម្រាស។ ការធានាថា គម្រោងតម្លៃ ៣,៨ ពាន់លានដុល្លារនេះ កំពុងផ្អាក រង់ចាំការសិក្សាស្រាវជ្រាវលើហេតុផលប៉ះពាល់បរិស្ថាន ដែលអាចមានលើប្រទេសកម្ពុជា នៅខ្សែទឹកខាងក្រោម បានក្លាយជាផ្នែករឹងមាំនៃការលើកឡើងរបស់រដ្ឋមន្រ្តីឡាវចាប់តាំង ពីដំណឹងអំពីកិច្ចសន្យាសាងសង់នេះ…
អ្នកស្រី យ៉ាង សុភ័ណ្ឌ (រូបកាន់ឯកសារ)ប្រធានសហជីពសម្ព័ន្ធកម្ពុជា(CATU) កណ្តាលៈ ប្រធានសហជីពសម្ព័ន្ធកម្ពុជា(CATU)បានទទួលដីកាកោះឲ្យចូល ខ្លួនទៅសាលាដំបូងខេត្តកណ្ដាលជាលើកទីពីរដើម្បីបំភ្លឺពាក់ព័ន្ធនឹង ពាក្យបណ្ដឹងរបស់អគ្គនាយករោងចក្រតៃយ៉ាង ដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Levis និងក្រុមហ៊ុន Gap។ សាលាដំបូង ខេត្តកណ្ដាលបានបញ្ជូនដីកាកោះហៅអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីពសម្ព័ន្ធកម្ពុជាពីថ្ងៃអង្គារឲ្យចូលទៅបំភ្លឺតុលាការនៅ ថ្ងៃទី២១ វិច្ឆិកា។ ដីកាកោះនោះសរសេរថា៖ «យើង ទេព មុនី ព្រះរាជអាជ្ញាខេត្តសូមអញ្ជើញ អ្នកស្រីយ៉ាង…
អ្នកផ្ទះជិតខាងនាំគ្នាជញ្ជូនអីវ៉ាន់គេចពីការអគ្គិភ័យបង្កពីការផ្ទុះហ្គាសឆេះនៅសង្កាត់ទួលសង្កែ ភ្នំពេញៈជនជាតិចិនជាប្តីប្រពន្ធពីរនាក់បានរងរបួស កាលពីថ្ងៃពុធនៅក្នុងឧប្បត្តិហេតុផ្ទុះហ្គាសឆេះផ្ទះដែល បើកអាជីវកម្មបញ្ចូលហ្គាសមួយ នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ធុងហ្គាស មួយបានផ្ទុះភីងនៅជាន់ទី១នៃផ្ទះល្វែង ហើយអំបែងកញ្ចក់ពណ៌ខ្មៅបានខ្ទាតរាយប៉ាយក្នុងផ្ទះ រហូតដល់ថ្នល់ខាងមុខផ្ទះ។ អណ្តាតភ្លើងក៏បានចាប់ឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ធ្វើឲ្យប្រជាពលរដ្ឋផ្អើលឆោឡោនាំគ្នារត់ប្រញាយទៅជញ្ជូន អីវ៉ាន់ចេញពីផ្ទះ ខណៈមានអ្នកភូមិមួយចំនួនបានប្រថុយនឹងគ្រោះថ្នាក់ ទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ភ្លើងនៅមុនពេលឡានទឹកមកដល់។ លោក ចាន់ ធី អាយុ៤៩ឆ្នាំបានអះអាងថា លោកបានទៅដល់កន្លែងកើតហេតុនោះមុនគេ ហើយបានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើងនៅជាន់ទី១ នៅមុនពេលឡានទឹកទៅដល់។…
រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមក ក្រចេះ: មនុស្សពីរនាក់ស្លាប់និងគោ ២ក្បាលបានងាប់ភ្លាមៗខណៈមនុស្ស៦នាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត១២កៅអីមួយគ្រឿងបើកទៅបុករទេះគោកាលពីព្រលប់ថ្ងៃទី ៣០ ខែតុលា ស្ថិតនៅក្នុងឃុំ បុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ លោក ហន ប៉ូច ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃម្សិលមិញថា គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2T-4351 ដឹកអ្នកដំណើរចេញពីទីក្រុងភ្នំពេញមកស្រុកឆ្លូង ហើយបានបើកទៅបុករទេះគោមួយបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ក្នុងនោះមានក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ផង ខណៈដែលមនុស្ស៦នាក់ទៀតបានរងរបួសធ្ងន់និងស្រាល…
ពលករខ្មែរសម្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយប៉ែតៈ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានត្រៀមកម្លាំងចល័ត ប្រមាណ១០០នាក់ដើម្បីដើរល្បាត ក្នុងបំណងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសលួចឆ្លងដែនទៅប្រទេសថៃនៅពេលយប់ខុសច្បាប់។ លោក ហម ម៉ុត មេបញ្ជាការរងកងរាជអាវុធហត្ថ កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោកបានដាក់ផែនការរៀបចំកម្លាំងចល័ត១០០នាក់ ដើម្បីផ្លាស់ប្តូរវេនគ្នាការពារសន្តិសុខនៅពេលយប់ ដោយក្នុង១យប់ មានកម្លាំងចល័ត ២ ក្រុម មួយក្រុមមានគ្នា៥នាក់និងរថយន្តស៊ីរ៉ែន២គ្រឿង ចុះល្បាត។ ជាលទ្ធផល កាលពីយប់ថ្ងៃទី៣០ ខែតុលា កម្លាំងចល័តយើងបានឃាត់ខ្លួនពលករ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ…
ភ្នំពេញៈ បុរសជាកម្មករខ្វៃជ្រូក៥នាក់បានរងរបួសបាក់ជើង ខ្លះបាក់ឆ្អឹងខ្នង ដោយសារតែដាច់ខ្សែរ៉តយោងទ្រុងដែកច្នៃសម្រាប់ឡើងចុះផ្ទះ ពីជាន់ទី៥មក ពេលនាំគ្នាជញ្ជូនជ្រូកយកទៅខ្វៃ កាលពីព្រលប់ថ្ងៃអង្គារ។ ថៅកែស្រី ចក់ ដារី អាយុ៤៦ឆ្នាំជាអ្នកគ្រប់គ្រងហាងជ្រូកខ្វៃនោះ បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ជណ្តើរយោងនោះជាប្រភេទទ្រុងដែកច្នៃ គឺគាត់ធ្វើសម្រាប់យោងជ្រូកមាន់ទា យកទៅខ្វៃនិងពេលខ្លះកម្មករគាត់ក៏ជិះឡើងចុះជាមួយដែរ។ ប៉ុន្តែ ថ្ងៃកើតហេតុនោះ កម្មករនាំគ្នាជិះដល់ទៅ៥នាក់ ហើយពួកគេបញ្ជាឲ្យក្មេងចុចចុះចុចឡើងបណ្តាលឲ្យដាច់ខ្សែរ៉តធ្លាក់របួសទាំង៥នាក់ និងងាប់ជ្រូកមួយចំនួនផង។ អ្នកស្រី ដារី ថា៖ «កម្មករខ្លះរបួសដៃ ខ្លះរបួសជើង…

