លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដែលនិរទេសខ្លួននៅក្រៅប្រទេស ភ្នំពេញៈ លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដែលកំពុងរស់នៅ និរទេសនៅឯក្រៅប្រទេសដើម្បីគេចខ្លួនពីទោសជាប់ពន្ធនាគារពីរ ឆ្នាំ បានដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ទៅព្រះមហាក្សត្រ សុំព្រះរាជទានទោសដល់រូបលោក ក៏ដូចជាអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីដើម្បីបានចូលរួមគោរពព្រះបរមសព សម្តេចឪ ព្រះមហាវីរក្សត្រ។ នៅក្នុងលិខិតលោក មឿង សុន ដែលដាក់ថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម -…
ពលការិនីខ្មែរដែលសង្គ្រោះបានពីការជួញដូរនៅម៉ាឡេសីុកន្លងមក បានមកដល់ស្រុកវិញ ភ្នំពេញៈ ម្ដាយពលការិនីពីរនាក់បងប្អូនដែលទៅធ្វើការនៅម៉ាឡេស៊ី បានដាក់ពាក្យប្ដឹងទៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) កាលពីថ្ងៃអង្គារ សុំឲ្យជួយនាំកូនស្រីគាត់ទាំងពីរឲ្យត្រឡប់មកស្រុកវិញ ខណៈពួកគេបានបញ្ចប់កិច្ចសន្យាការងារតាំងពីខែឧសភា និងកំពុងរងការវាយធ្វើបាបនៅក្រុមហ៊ុន។ អ្នកស្រី ឈ្មោះ ពៅ ឆន អាយុ៥០ឆ្នាំ ជាម្ដាយពលការិនីទាំងពីរមកពីស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបរាប់ថា កូនស្រីគាត់ឈ្មោះ អន គន្ធា អាយុ២៥ឆ្នាំ និង អន ស៊ុនលី អាយុ១៨ឆ្នាំ…
កម្មកររោងចក្រ តេ យុង លើកគ្នាធ្វើកូដកម្មតវ៉ាកាលពីដើមខែតុលា ភ្នំពេញៈ កម្មករ១៦នាក់នៅរោងចក្រតេយ៉ុង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបានធ្វើការតវ៉ាកាលពីដើមខែនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេឲ្យចូលធ្វើការវិញ បានសម្រេចលាឈប់ពីការងារកាលពីសប្ដាហ៍មុន បន្ទាប់ពីមានការចរចាសម្របសម្រួលគ្នា។ កម្មករប្រហែល៦០០ នាក់បានជួបជុំគ្នានៅខាងមុខរោងចក្រនេះកាលពីដើមខែតុលាដើម្បី ទាមទារឲ្យថៅកែទទួលយកតំណាងកម្មករទាំង១៦នាក់វិញ ហើយនិងដកពាក្យបណ្ដឹងពីពួកគេផង។ លោក អ៊ុន ប៊ុនគា តំណាងកម្មករបានប្រាប់ថា កម្មករទាំង១៦នាក់បានសម្រេចលាឈប់ពីការងារហើយ និងបានទទួលប្រាក់អត្ថប្រយោជន៍ខ្លះៗពីក្រុមហ៊ុនផង។ លោកថា៖«យើងព្រមលាឈប់ពីក្រុមហ៊ុននេះ ព្រោះក្រុមហ៊ុនបានយល់ព្រមដកពាក្យបណ្ដឹងដែលប្តឹងពួកយើង។ បើក្រុមហ៊ុនមិនដកពាក្យបណ្ដឹងតាមផ្លូវច្បាប់ទេ…
លោក បណ្ឌិត សាយ បូរី អតីតទីប្រឹក្សាផ្ទាល់របស់ព្រះមហាវីរក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ភ្នំពេញៈ ក្រោមការដឹកនាំរបស់អតីតព្រះមហាវីរក្សត្រព្រះបាទនរោត្ដមសីហនុក្នុងរបបសង្គមរាស្ត្រនិយមកម្ពុជាត្រូវបានគេចាត់ទុកថាជាគជ់អាស៊ី ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ លោករ៉ាន់រើយអ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍បានជួបជាមួយ បណ្ឌិតសាយ បូរី អតីតទីប្រឹក្សាផ្ទាល់ព្រះមហាវីរក្សត្រព្រះបាទសម្តេចនរោត្តមសីហនុដោយលោកបានរំឭកឡើងវិញនូវនយោបាយដឹកនាំរបស់ព្រះមហាវីរក្សត្រដ៏ឆ្នើមក្នុងប្រវតិ្តសាស្រ្តខ្មែរ។ លោកសង្កេតឃើញជីវភាពរបស់ប្រជាជនមានសភាពដូចម្តេចដែរក្នុងសម័យនោះ? ក្នុងសម័យនោះពាក្យថាប្រជាជនជា «អ្នកមាន» មិនមានច្រើនទេ។ប្រជាជនរស់នៅសាមញ្ញ ដែលមានបរិយាកាសរីក រាយដែលគេហៅថារីករាយក្នុងជីវិតរស់នៅ ទាំងអ្នកក្រទាំងអ្នកមាន។អ្នកមានក៏មិនមានអ្វីអស្ចារ្យដែរ គឺគម្លាតរវាងអ្នកមាន និងអ្នកក្រមិនសូវខ្ពស់ពេកទេ លើកលែងមន្ត្រីមួយចំនួននៅស្រទាប់ថ្នាក់ខ្ពស់។កាលពីដើមគេស្រឡាញ់មន្ត្រីជីវភាពប្រជាជនហាក់ដូចជាធូរធារ ម្ហូបអាហារមិនខ្វះសូម្បីតែត្រីតាមស្ទឹងមិនចេះខ្វះ។ការរស់នៅសាមញ្ញ។…
ភ្នំពេញៈ ដោយសារតែជាតិសុរាបានធ្វើឲ្យបុរសម្នាក់បាត់សតិ ដាច់ចិត្តវាយស្រ្តីជាប្រពន្ធនឹងដបស្រាស៊ុបពើវីស្គី ដល់ផុងលលាដ៍ស្លាប់ រួចគ្របភួយទុកចោលក្នុងផ្ទះជួល ហើយនាំកូនតូច២នាក់រត់គេចខ្លួនបាត់កាលពីថ្ងៃអង្គារ។ លោក សួន សំអឿន នាយនគរបាលប៉ុស្តិ៍គោករកាបានឲ្យដឹងថា អំពើហិង្សាប្តីវាយប្រពន្ធស្លាប់នេះកើតឡើងតាំងពីថ្ងៃអាទិត្យក្នុងផ្ទះជនរងគ្រោះជួលស្នាក់នៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ពួកគេមានស្រុកកំណើត នៅភូមិគោកច្រែះ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ លោកបញ្ជាក់ថា ស្រ្តីរងគ្រោះឈ្មោះ ហម ស្រីដា អាយុ២៧ឆ្នាំ រីឯប្តីឈ្មោះ ភី…
បាត់ដំបងៈ ជនសង្ស័យជាឃាតក៥នាក់ ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីកម្លាំងនគរបាលស្រុកបាណន់សហការជាមួយស្នងការខេត្ត ឃាត់ខ្លួនពាក់ព័ន្ធករណីអារកសម្លាប់ប្លន់យកម៉ូតូ។ លោក វរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងថា អំពើឃាតកម្មបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែតុលា នៅភូមិទួលច្រនាង ឃុំបាយតម្រាំ ស្រុកបាណន់។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉េត មករា ភេទប្រុស អាយុ ២០ឆ្នាំ សិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យកន្ទឺ២ ស្រុកបាណន់ រស់នៅភូមិថ្កូវ…
121031_8b ភ្នំពេញៈ រថក្រោះ និងរថពាសដែកប្រមាណ ១៤០ គ្រឿង បានមកដល់កំពង់ផែព្រះសីហនុ កាលពីម្សិលមិញ។ នេះបើយោងតាមមន្រ្តីម្នាក់បានបញ្ជាក់ឲ្យដឹង។ ប្រភពពីខេត្ត ព្រះសីហនុ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នាវា «EU-Gana» បានមកដល់កាលពីព្រឹកម្សិលមិញ ជាមួយនឹងរថក្រោះ និងរថពាសដែក ប្រហែលជាង ១០០ គ្រឿង។ លោកបានបញ្ជាក់ថា៖…
វិមានឯករាជ្យ ដែលជាស្នាព្រះហស្តរបស់សម្តេចឪ ក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈកាលពីម្សិលមិញថា នៅក្រោយឆ្នាំ១៩៧៩ ព្រះរាជសមិទ្ធផល មួយចំនួនធំរបស់សម្តេចឪ ក្នុងសម័យសង្គមរាស្ត្រនិយម ត្រូវបានបំផ្លាញ និងនៅសល់ខ្លះ តែប្រើការមិនកើត ធ្វើឲ្យរដ្ឋាភិបាលក្រោយរបបខ្មែរក្រហមដួលរលំ ត្រូវធ្វើការកសាង និងស្តារឡើងវិញ «ពីបាតដៃទទេ»។ ការថ្លែងរបស់លោកនាយករដ្ឋ មន្ត្រីនេះ បានកើតឡើង បន្ទាប់ពីសាធារណជនជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំង តាមបណ្តាញសង្គមហ្វេសប៊ុក…
ស្នងការរងនគរបាលរាជធានី លោក ជួន ណារិន្ទ កាលពីពេលកន្លងមក ភ្នំពេញៈ ក្រឡាបញ្ជីម្នាក់នៃសាលាដំបូងរាជធានីត្រូវសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញចាប់ខ្លួន នៅក្នុងក្លិបកម្សាន្តមួយក្នុងខណ្ឌចំការមន កាលពីយប់ថ្ងៃអាទិត្យ ដោយយោងតាមដីកាចាប់ខ្លួនរបស់សាលាដំបូងភ្នំពេញតាំង ពីខែកក្កដាក្រោមការចោទប្រកាន់ពីបទឆបោកនិងក្លែងបន្លំឯកសារសាធារណៈ។ លោក ជួន ណារិន្ទ ស្នងការរង និងជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញឈ្មោះ ក្រួច បូរ័ត្ន អាយុជាង៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃម្សិលមិញ ខណៈគាត់បានបង្ហាញមុខនៅក្នុងក្លិបរាំកម្សាន្តមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកស្នងការរងបានថ្លែងថា…
លោក សួង សុភ័ណ្ឌ(និយាយមីក្រូ)ពេលតវ៉ា ឲ្យតុលាការក្រុង ដោះលែងលោកម៉ម សូណង់ដូ ភ្នំពេញៈ ប្រធានក្រុមយុវជនគាំទ្រគណបក្សប្រឆាំង គ្រោងនឹងដឹកនាំយុវជនជាង ១០០០ នាក់ ធ្វើបាតុកម្មធំមួយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ វិច្ឆិកា ដោយដង្ហែយកញត្តិដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីទូលសុំព្រះអង្គព្រះរាជទានការលើកលែងទោស ដល់អ្នកទោសនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស និងដីធ្លី ព្រមទាំងស្នើឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។ លោកសួង សុភ័ណ្ឌប្រធានក្រុមចលនាយុវជនគណបក្សសម រង្ស៊ី បានឲ្យដឹងថា…

