
> ប្រជាជនវ័យក្មេងមានចំនួនច្រើនជាងគេបំផុតមួយនៅក្នុងតំបន់
ចំនួនប្រជាជនកម្ពុជាមានប្រមាណ ១៦ លាននាក់ ក្នុងនោះអាយុជាមធ្យមគឺ ២៥ ឆ្នាំ។
> វិស័យសេវាកម្មហិរញ្ញវត្ថុដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស
ជាមួយប័ណ្ណឥណពន្ធចំនួន ២,៦៥ លានប័ណ្ណនៅឆ្នាំ ២០១៩ ដែលតួលេខនេះបានកើនឡើងទ្វេដងក្នុងរយៈពេល ៥ ឆ្នាំ។
> អត្រាប្រើប្រាស់ទូរសព្ទ័ចល័តខ្ពស់
ប្រទេសកម្ពុជាមានអត្រាប្រើប្រាស់ទូរស័ព្ទចល័តខ្ពស់បំផុតមួយនៅលើពិភពលោក ដែលមានចំនួន ២០,៨ លានស៊ីមកាត ឬស្មើនឹង ១២៤% នៃចំនួនប្រជាជនសរុប។
> អត្រាប្រើប្រាស់ស្មាតហ្វូនខ្ពស់
ទូរស័ព្ទស្មាតហ្វូនមានចំនួន ១០,៧ លានគ្រឿងត្រូវបានភ្ជាប់អ៊ីនធើណិត។ អត្រាទិន្នន័យមានតម្លៃថោកបំផុតមួយនៅក្នុងតំបន់គឺ ១ ដុល្លារប្រើបាន 10GB កម្រិតសេវា 4G និង 3G ដែលគ្របដណ្តប់ប្រមាណ ៨០% និង ៨៥% នៃចំនួនប្រជាជន។
> ការប្រើប្រាស់បណ្តាញសង្គម
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២០ អ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួន ១០,៨ លានគណនី។
> ឱកាសនៅក្នុងផ្នែក MSME
ប្រទេសកម្ពុជាមានសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) ប្រមាណ ៥០០,០០០ ក្នុងនោះ ៩៥% ជាអាជីវកម្មក្រៅផ្លូវការដែលមិនបានចុះបញ្ជី។ មានតែអាជីវកម្មមួយចំនួនតូចប៉ុណ្ណោះបានចុះបញ្ជីត្រឹមត្រូវ៖ តូចបំផុត (០,០២%) តូច (៣,៨៩%) មធ្យម (២៤,១១%)៕