
មកដល់បច្ចុប្បន្នព្រូដិនសលកម្ពុជាបានលក់ចេញនូវបណ្ណសន្យារ៉ាប់រងជាង ៣០០,០០០ បណ្ណ។ Supplied
បទសម្ភាសជាមួយលោក SANJAY CHAKRABARTY អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា
Q- តើលោកអាចប្រាប់យើងបន្តិចអំពីព្រូដិនសលកម្ពុជាបានទេ?
ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចាប់ផ្ដើមអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែមករា ឆ្នាំ ២០១៣ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនចាត់ចែងទ្រព្យឈានមុខគេនៅអាស៊ី និងអាហ្វ្រិកក្នុងគោលបំណងជួយឱ្យមនុស្សគ្រប់រូបទទួលបានជីវិតមួយកាន់តែប្រសើរ។
នៅប្រទេសកម្ពុជា យើងសម្រេចគោលបំណងនេះ ដោយផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងល្អបំផុត ដើម្បីជួយការពារសុខភាព និងហិរញ្ញវត្ថុជូនប្រជាជន។ មកដល់បច្ចុប្បន្ន យើងបានលក់ចេញបណ្ណសន្យារ៉ាប់រងជាង ៣០០,០០០ បណ្ណ តាមរយៈធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូយុទ្ធសាស្ត្រ និងយូរអង្វែង និងទីប្រឹក្សារបស់យើង។ យើងក៏បានអនុម័តផ្ដល់សំណងជាង ១២ លានដុល្លារ ដែលនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារសុខភាព និងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុជូនគ្រួសារកម្ពុជា។
ចក្ខុវិស័យរបស់យើង គឺធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាព និងទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ។ នេះជាការបង្ហាញត្រួសៗ ពីតួនាទីយើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងរាប់ចាប់ពីការផ្ដល់ការការពារហិរញ្ញវត្ថុសម្រាប់បុគ្គលម្នាក់ៗ រហូតដល់ផ្តល់ការការពារ និងពន្យារនូវការចាប់ផ្តើមជំងឺផ្សេងៗ។
ចក្ខុវិស័យនេះ ត្រូវបានអនុវត្តនៅក្រុមហ៊ុនទាំងមូល ដែលនាំឱ្យព្រូដិនសលដាក់ចេញកម្មវិធីសុខភាពទូទាំងតំបន់ គឺកម្មវិធី Pulse by Prudential ដែលជាកម្មវិធីសុខភាព និងសុខុមាលភាពលើទូរស័ព្ទ ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា AI ។

ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មព្រូដិនសលកម្ពុជាបានអនុម័តផ្តល់សំណងជូនអតិថិជនជាង ១២ លានដុល្លារ។
Q- តើលោកគិតថាអ្វីទៅជាតួនាទីលើភាពជាដៃគូ នៅក្នុងដំណើរឆ្ពោះទៅសម្រេចបេសកកម្មរបស់ក្រុមហ៊ុន?
នៅកម្ពុជា តាមរយៈបណ្តាញទូទាំងប្រទេស និងសាខារបស់ធនាគារដៃគូយើង គឺធនាគារអេស៊ីលីដា យើងអាចធ្វើឱ្យការការពារតាមរយៈសេវាធានារ៉ាប់រងបានទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ នៅសាខាទាំងនេះ អតិថិជនអាចទិញផលិតផលធានារ៉ាប់រងអាយុជីវិត និងសន្សំជាច្រើនប្រភេទដើម្បីជួយធានាដល់អនាគតកូនៗពួកគេ។ យើងក៏កំពុងផ្តល់ការធានារ៉ាប់រងដល់អតិថិជនរបស់ដៃគូយើងផងដែរ។ ជាឧទាហរណ៍ អតិថិជនរបស់ធនាគារអេស៊ីលីដា បានទទួលការការពារឥតគិតថ្លៃចំនួន ៥,០០០ ដុល្លារលើករណីមរណភាពដោយជំងឺកូវីដ ១៩។
លើសពីនេះ យើងកំពុងធ្វើការជាមួយដៃគូអាជីវកម្ម និងអ្នកផ្តល់សេវាសុខភាពរបស់យើង ដើម្បីផ្តល់ជូននូវសេវាកម្មដែលមានភាពទូលំទូលាយ និងច្នៃប្រឌិតខ្ពស់ដល់ប្រជាជនកម្ពុជា ដែលសេវាកម្មទាំងនេះបានផ្ដល់ជូនលើកម្មវិធី Pulse។

ព្រូដិនសលផ្តល់លទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ។
Q- លោកបានលើកឡើងអំពី Pulse by Prudential ដែលជាកម្មវិធីសុខភាព និងសុខុមាលភាព តើលោកអាចពន្យល់លម្អិតអំពីកម្មវិធីនេះបានទេ?
កម្មវិធី Pulse by Prudential ជាកម្មវិធីសុខភាពឌីជីថលឥតគិតថ្លៃ និងដំបូងគេនៅក្នុងតំបន់ ដែលផ្តល់ជូនការគ្រប់គ្រងសុខភាពទូទៅសម្រាប់អ្នកប្រើប្រាស់។ ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា AI ដែលអាចពិនិត្យព័ត៌មានជាក់ស្តែងបានគ្រប់ពេល ដែលកម្មវិធីនេះជាដៃគូ សុខភាព និងសុខុមាលភាព 24/7 ដល់អ្នកប្រើប្រាស់ ដែលជួយពួកគេទប់ទល់ ពន្យារ និងការពារប្រឆាំងនឹងការចាប់ផ្តើមនៃជំងឺផ្សេងៗ។ យើងបានបើកដំណើរការកម្មវិធីនេះនៅកម្ពុជា នៅខែតុលា ឆ្នាំ ២០២០ ។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះត្រូវបានទាញយកច្រើនជាង ៧០០,០០០ ដង។ លក្ខណៈពិសេសទាំងអស់របស់ Pulse គឺមានទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ Pulse អាចទាញយកបានដោយឥតគិតថ្លៃនៅលើ Google Play និង Apple App Stores។
ក្រុមហ៊ុនព្រូដិនសលកំពុងធ្វើការវិនិយោគយ៉ាងច្រើនទៅលើការច្នៃប្រឌិតបច្ចេកវិទ្យា រួមទាំងកម្មវិធី Pulse ។ តើលោកយល់ឃើញថាបច្ចេកវិទ្យាកំពុងផ្លាស់ប្តូររបៀបដែលក្រុមហ៊ុនធានារ៉ាប់រងមានទំនាក់ទំនងជាមួយអតិថិជន និងជះឥទ្ធិពលដល់តួនាទីរបស់ព្រូដិនសល ក្នុងនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងយ៉ាងដូចម្តេច?
Pulse ជាសមាសធាតុដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រទូទាំងតំបន់របស់ព្រូដិនសល ដើម្បីផ្តល់នូវលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជននៅអាស៊ីទាំងមូល ដែលជាតំបន់មានករណីជំងឺរ៉ាំរ៉ៃ និងថ្លៃព្យាបាលសុខភាពចេះតែបន្តកើនឡើង។
ជាមួយកម្មវិធី Pulse ព្រូដិនសលកំពុងបង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ផ្តោតសំខាន់លើតម្រូវការអតិថិជន ដែលនឹងផ្តល់នូវសេវាកម្មសុខភាព និងសុខុមាលភាពទូលំទូលាយដល់ប្រជាជននៅទូទាំងអាស៊ី។
ខណៈក្រុមហ៊ុនធានារ៉ាប់រងផ្តោតសំខាន់ទៅលើការការពារអតិថិជនប្រឆាំងនឹងហេតុការណ៍អកុសល កម្មវិធី Pulse អនុញ្ញាតឱ្យព្រូដិនសលពង្រីកតួនាទីរបស់ខ្លួនក្នុងការផ្តល់ការការពារបន្ថែមទៀតនៅគ្រប់ដំណាក់កាលសំខាន់ៗ ផ្នែកសុខភាពរបស់បុគ្គលម្នាក់ៗ។ យើងជឿជាក់ថាក្រុមហ៊ុនធានារ៉ាប់រងអាចដើរតួនាទីការពារបានកាន់តែទូលំទូលាយ ជាមួយនឹងដំណោះស្រាយលើបន្ទុកផ្នែកសុខភាពដែលកំពុងកើនឡើង។

លោក SANJAY CHAKRABARTY អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា
Q- តើលក្ខណៈពិសេសអ្វីខ្លះដែលអតិថិជនអាចទទួលបានជាមួយកម្មវីធី Pulse នៅក្នុងប្រទេសកម្ពុជា?
ទាំងនេះជាមុខងារសំខាន់ៗមួយចំនួនលើកម្មវីធី Pulse៖
មុខងារពិនិត្យរោគសញ្ញា (Symptom Checker) - ជាកម្មវិធីឆាតបូតតាមប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បានយល់ដឹងកាន់តែច្បាស់ អំពីរោគសញ្ញាដែលគួរឱ្យព្រួយបារម្ភ និងផ្ដល់ការណែនាំថាពេលណាដែលល្អបំផុត ក្នុងការស្វែងរកការប្រឹក្សាបន្ថែមពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ។
មុខងារត្រួតពិនិត្យសុខភាព (Health Check) - បង្កើតរបាយការណ៍សុខភាព និងផ្តល់ការយល់ដឹងអំពីហានិភ័យរយៈពេលវែងលើជំងឺដែលអាចកើតមានផ្អែកលើការបញ្ចូលទិន្នន័យរបស់អ្នកប្រើប្រាស់តាមកម្រងសំណួរឌីជីថល។ ស្ថានភាពបច្ចុប្បន្ននិងការផ្តល់អនុសាសន៍សម្រាប់កែលម្អត្រូវបានបង្ហាញឡើងតាមរយៈDigital Twin ដែលជាក្រាហ្វិចតំណាងឱ្យសរីរាង្គដែលមានភាពមិនប្រក្រតីលើរាងកាយយើង។
មាតិកាសុខភាព - ផ្តល់ឱ្យអ្នកប្រើប្រាស់នូវលទ្ធភាពទទួលបានមាតិកាដែលទាក់ទងនឹងការយល់ដឹងអំពីសុខភាព ជាទម្រង់អត្ថបទ វីដេអូ និងក្រាហ្វិច។
ទីតាំងមន្ទីរពេទ្យ - ផែនទីអន្តរកម្ម អនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញយ៉ាងងាយស្រួលនូវគ្លីនិកនិងមន្ទីរពេទ្យដែលមានការទទួលស្គាល់ និងមានទីតាំងនៅជិតពួកគេ។ អ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិតរបស់គ្លីនិក ឬ មន្ទីរពេទ្យនោះ (ឧទាហរណ៍ ម៉ោងបើក និងព័ត៌មានទំនាក់ទំនង) ហើយអាចទូរស័ព្ទ និង/ឬ ប្រើប្រាស់ផែនទីដើម្បីមើលទីតាំងមន្ទីរពេទ្យ ឬ គ្លីនិកដែលបានជ្រើសរើស។
ផលិតផលធានារ៉ាប់រង មូសសុំចាញ់ - គឺជាផលិតផលធានារ៉ាប់រងមួយដែលមានតម្លៃសមរម្យ ដែលផ្តល់ការធានារ៉ាប់រងលើជំងឺគ្រុនឈាម និង/ឬ គ្រុនចាញ់តម្លៃចាប់ពី ៤ ដុល្លារក្នុងមួយឆ្នាំឡើងទៅ។ ផលិតផលថ្មីនេះមានជម្រើស ៤ កញ្ចប់ផ្សេងៗគ្នាសម្រាប់អតិថិជនជ្រើសរើស ស្របតាមអត្ថប្រយោជន៍ដែលពួកគេចង់បាន ហើយមានភាពបត់បែនរួមទាំងមានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការពាររបស់គ្រួសារកម្ពុជានីមួយៗ។
ព័ត៌មាន និងការគ្រប់គ្រងបណ្ណសន្យារ៉ាប់រង - ម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជាទាំងអស់ អាចពិនិត្យមើល និងគ្រប់គ្រងព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់នៅផ្ទះដោយសុវត្ថិភាព ជាពិសេសក្នុងអំឡុងពេលដែលមានការរាតត្បាតដោយជំងឺកូវីដ-១៩៕
