ក្រុមហ៊ុន​អេ​ទី​កា ឡាយ​ហ្វ៍ អ៊ិន​សួ​រេន (ខេម​បូ​ឌា) ម.ក កំពុង ផ្តល់​ជូន​ផែនការ​ការពារ និង​សុខុមាលភាព​ប្រកបដោយ​តុល្យភាព សម្រាប់​គ្រប់ ផ្នែក​ទាំងអស់​ដែល​ត្រូវ​បាន​ចែកចាយ​តាមរយៈ​បណ្តាញ​ឌីជីថល​របស់​ខ្លួន និង​ដៃគូ​ធនាគារ Maybank Cambodia ដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​កំពូល​របស់​ម៉ា​ឡេ​សីុ​គឺ​ក្រុមហ៊ុន Maybank Group។ លោក ហ៊ង វុទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អេ​ទី​កា ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​នបាន​ចែករំលែក​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​សម្រាប់​ទីផ្សារ​កម្ពុជា។

អេ​ទី​កា ឡាយ​ហ្វ៍ នាំ​ជំនាញ​ធានារ៉ាប់រង មក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា។

តើ​​ក្រុមហ៊ុន​ អេទីកា ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) មាន​​គម្រោង​អ្វីខ្លះ​​សម្រាប់​ព្រះរា​ជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ចំណូល​ថ្មី​ក្នុង​ទីផ្សារ​?

គោលបំណង​របស់​ក្រុមហ៊ុន អេ​ទី​កា (Etiqa) គឺថា​យើង​ចង់​ធ្វើ​ឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​កាន់តែ​ប្រសើរ ដោយ​បាន​ផ្តល់​អាទិភាព​សំខាន់​លើ​អត្ថ​ប្រយោជន៍​របស់​អតិថិជន និង​សហគមន៍​របស់​យើង ហើយ​ផ្តល់​ការ​ការពារ និង​សុខុមាលភាព​ដល់​មនុស្ស​ឱ្យ​បាន​ច្រើន​បំផុត​តាមដែល​យើង​អាច​ធ្វើ​បាន។

ជាក់ស្តែង ផែនការ​របស់​យើង​នៅ ក្នុង​ប្រទេស​កម្ពុជា​គឺ​ផ្តល់​ដំណោះស្រាយ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន តាមវិធី​ដែល​ឆាប់រហ័ស និង​មាន ភាព​ងាយស្រួល។

បច្ចុប្បន្ន តាមរយៈ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ធនាគារ មេ​យប៊ែង ខេម​បូ​ឌា យើង​បន្ត​លើកកម្ពស់​ការយល់​ដឹង​របស់​អតិថិជន អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង​អាយុជីវិត ដោយធ្វើ​ការ​សន្សំ និង​ការពារ។ ក្នុងរយៈពេល ៦ ខែ​កន្លងមក​នេះ យើង​ឃើញ​មាន កំណើន​ខ្លាំង ខណៈ​សកម្មភាព​សេដ្ឋកិច្ច​ងើបឡើង​វិញ និង​ជំងឺរាតត្បាត​កូ​វីដ១៩ បាន​ធូរស្រាល ហើយ​យើង​ក៏បាន​មើលឃើញ​កំណើន​អតិថិជន​ដែល​មាន​កា​រយល​ដឹងពី​ធានារ៉ាប់រង​អាយុជីវិត និង​ជាវ​ផលិតផល​របស់​យើង​ផង​ដែរ។

ផែនការ​រយៈពេល​វែង​របស់​យើង គឺ​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ការពារ​ហិរញ្ញវត្ថុ ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​លើ​ទីផ្សារ ស្របតាម​យុទ្ធ​សា​ស្ត្រប​រិយាប័ន្នហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល។ យើង​នឹង​សម្រេច​បាន​តាម​ផែនការ​នេះ

តាមរយៈ​ការប្រើ​ប្រាស់​បទ​ពិសោធ​ដ៏​រឹងមាំ​របស់​យើង ក្នុង​ការចែកចាយ​ផលិតផល​ធានារ៉ាប់រង​តាមរយៈ​បណ្តាញ​ឌីជីថល។

ស្នាក់​ការ​កណ្តាល​អេ​ទី​កា​នៅ​ម៉ាឡេស៊ី​

ក្រុមហ៊ុន Etiqa Group ក៏​កំពុង​ផ្តោត​សំខាន់​លើ​របៀបវារៈ​ដូចជា បរិស្ថាន សង្គម និង​អភិបាលកិច្ច សាជីវកម្ម (ESG) ដែល​សមស្រប​ចំពោះ​បរិបទ​ក្នុង​ស្រុក។ នៅ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ យើង​នឹង​លើកកម្ពស់​ការយល់​ដឹង​អំពី ESG ឱ្យ​បាន​កាន់តែ​សកម្ម និង​ស្វែងរក​ដៃគូ ដើម្បី​បន្ត​របៀបវារៈ ESG នៅក្នុង​ប្រទេស​កម្ពុជា។

តើ អេ​ទី​កា ឡាយ​ហ្វ៍ ខេម​បូ​ឌា នឹង​ទាញ​យក​អត្ថ​ប្រយោជន៍ ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុង​តំបន់​យ៉ាងដូច​ម្តេច?

ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុង​តំបន់​គឺ អនុញ្ញាត​ឱ្យ​យើង​ចែករំលែក​ការអនុវត្ត​ដ៏​ល្អ​បំផុត ដើម្បី​បម្រើ​អតិថិជន​និង​សហគមន៍​របស់​យើង​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។ ជា​ការ​កត់សម្គាល់​គឺថា​ក្រុមហ៊ុន​ធានារ៉ាប់រង​អេ​ទី​កា ឡាយ​ហ្វ៍ ត្រូវ​បាន​គ្រប់គ្រង ១០០ ភាគរយ ដោយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ ដែល​អនុញ្ញាត​ឱ្យ​យើង​ដាក់បញ្ចូល​ការអនុវត្ត​ក្នុង​តំបន់​ល្អ​បំផុត ជាមួយ​ការយល់​ដឹង​បាន​យ៉ាង​ស៊ីជម្រៅ​អំពី​តម្រូវការ​នៅក្នុង​ស្រុក ដើម្បី​ផ្តល់​ការ​ការពារ និង​សុខុមាលភាព បាន​ត្រឹមត្រូវ។

លោក ហ៊ង វុទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេ​ទី​កា ឡាយ​ហ្វ៍ អិុន​សួ​រេន (ខេម​បូ​ឌា)

តើមាន​ផលិតផល​អ្វីខ្លះ​ដែល​ក្រុមហ៊ុន អេ​ទី​កា ឡាយ​ហ្វ៍ អិុន​សួ​រេន (ខេម​បូ​ឌា) នឹង​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ?

ដំណោះស្រាយ​ផលិតផល​ពិ​សេសៗរបស់​យើង​ដូចជា My Future and Saving Booster Rider និង Premier Saver គឺ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាមួយ​អតិថិជន​របស់​យើង ដោយសារ ការ​សន្សំ ការ​ការពារ និង​ការ​ចូលនិវត្តន៍​របស់​ពួក​គេ ត្រូវ​បាន​ធានា។ យើង​នឹង​បន្ត​ធ្វើ​ឱ្យ​ដំណោះស្រាយ​ទាំងនេះ​មាន​សម្រាប់​អតិថិជន​កាន់តែ​ច្រើន ដោយធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ មេ​យប៊ែង ខេម​បូ​ឌា និង​តាមរយៈ​បណ្តាញ​ឌីជីថល​របស់​យើង។

តើ​អ្នកណា​ជាទី​ផ្សារ​គោលដៅ​របស់​លោក?

ជាដំបូង ទីផ្សារ​គោលដៅ​របស់​យើង​គឺ​អ្នក​ដែល​កំពុង​មាន​ជីវភាព​ធូរធារ និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ។ នៅពេល​ដែល​វេទិកា​ឌីជីថល​របស់​យើង​រីកចម្រើន នោះ​យើង​នឹង​ឈោង​ចាប់​មូលដ្ឋាន​ទីផ្សារ​អតិថិជន​ឱ្យ​កាន់តែ​ធំ​និង​កាន់តែ​មានប្រសិទ្ធភាព។

តើ អេ​ទី​កា ឡាយ​ហ្វ៍ ខេម​បូ​ឌា មាន​អ្វី​ពិសេស​បន្ថែម ដើម្បី​ដើរតួ​សំខាន់​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង?

ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នៃ​ជម្រើស គឺ​ទាមទារ​ឱ្យ​អ្វីៗដំណើរការ​ទៅ​បាន​ត្រឹមត្រូវ គ្រប់ពេលវេលា​នៅក្នុង​ភ្នែក​អតិថិជន​របស់​យើង។ យើង​ជឿ​ថា​អ្វី​ដែល​ពិសេស​គឺ​យើង​ផ្អែកលើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ធ្វើ​អ្វីៗឱ្យ​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស​សម្រាប់​អតិថិជន​របស់​យើង។

តើ​លោក​វាយតម្លៃ​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងដូច​ម្តេច?

ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​ណាស់។ អ្នក​អាច​សម្លឹង​មើល​អត្រា​ភាគទាន​ធានារ៉ាប់រង​ក្នុង​សេដ្ឋកិច្ច មាន​អត្រា​តិច​ជាង១ភាគរយ។ ក្រុមហ៊ុន Etiqa ប្តេជ្ញា​ធ្វើការ​ឱ្យ​ជិតស្និទ្ធ​ជាមួយ​និយតករ​ធានារ៉ាប់រង​កម្ពុជា ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង​អាយុជីវិត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ទៀត​ថា និយតករ​របស់​យើង​បាន នឹង​កំពុងធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​បន្ត​ពង្រឹង​ក្របខ័ណ្ឌ បទប្បញ្ញត្តិ ដើម្បី​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​នេះ​រីកចម្រើន​កាន់តែ​ខ្លាំង និង​ដើម្បី​ឱ្យ​គ្រួសារ​កម្ពុជា​កាន់តែ​ច្រើន ទទួល​បានការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ពួក​គេ​ត្រូវការ​ចាំបាច់។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​និយតករ​របស់​យើង ពិតជា​គួរ​ឱ្យ​កោតសរសើរ​ខ្លាំង​ណាស់​៕