
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ផលិតស្រាបៀរប្រកបដោយការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ (Cambodia Premium Draft Beer) គឺជាផលិតផលចុងក្រោយបំផុត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំពោះការច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដែលនាំមកនូវបទពិសោធស្រាបៀរ ដ្រាហ្វ ច្រកក្នុងដប ដ៏ឈ្ងុយឆ្ងាញ់។
ដោយអនុវត្តទស្សនៈ « daught in pint ឬស្រាបៀរ ដ្រាហ្វ ច្រកក្នុងដប» ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេសជាមួយគ្រឿងផ្សំល្អបំផុត ដើម្បីធានាបាននូវរសជាតិកាន់តែស្រស់ស្រាយ និងក្លិនកាន់តែឈ្ងុយ។
ជាមួយនឹងលក្ខណពិសេសទាំងនេះ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ក៏មានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹត ដែលស្ថិតនៅក្រោមពាក្យស្លោក «បញ្ចេញពន្លឺ» ( Be the Glow) ខណៈស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ របស់ក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅកម្ពុជាមួយនេះកំពុងអង្រួនទីផ្សារភេសជ្ជៈ ដែលមានការប្រកួតប្រជែងខ្ពស់នៅកម្ពុជា។
«យើងចង់រក្សាភាពជាក្រុមហ៊ុនឈានមុខគេ ផ្នែកច្នៃប្រឌិតក្នុងទីផ្សារកម្ពុជា។ យើងនឹងផ្តោតជារៀងរហូតលើដំណើរការផលិត និងច្នៃប្រឌិតផលិតផលថ្មីៗ សម្រាប់អតិថិជន»។
លោកបណ្ឌិត Zvonimir Nemet នាយកបច្ចេកទេសរបស់ក្រុមហ៊ុន ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «នេះជាសារទៅកាន់អតិថិជនដែលគាំទ្រផលិតផលរបស់យើង គឺយើងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនផលិតផលដែលស្របតាមតម្រូវការរបស់អតិថិជនឱ្យបានពេញលេញ»។

លោកបណ្ឌិត Zvonimir Nemet ។
លោកថ្លែងថា ដំណើរការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ គឺមានភាពទូលំទូលាយ និងផលិតឡើងដោយការយកចិត្តទុកដាក់ខ្ពស់បំផុតលើដំណើរការផលិត រសជាតិ ក្លិន រហូតដល់ការវេចខ្ចប់ ដើម្បីធានាថាអតិថិជនទទួលបានផលិតផលស្រាបៀរ ព្រីមៀម ដ្រាហ្វ ដែលប្រណីតបំផុត។
«យើងចង់ផ្តល់ឱ្យអតិថិជនរបស់យើងនូវលក្ខណៈបច្ចេកទេសទំនើបដែលមាននាពេលបច្ចុប្បន្ន ដើម្បីជាការអរគុណចំពោះភក្តីភាពដ៏យូរអង្វែងរបស់ពួកគេ ចំពោះផលិតផលដ៏ល្អបំផុតរបស់យើង»។
«នៅពេលយើងរចនាផលិតផលនេះឡើង ពោលគឺដំណាក់កាលដែលយើងដឹងនូវរសជាតិដែលយើងចង់បាននៅពេលដែលយើងច្នៃប្រឌិតរសជាតិដែលយើងចង់បាន យើងក៏សម្រេចចិត្តច្នៃប្រឌិតរសជាតិដ៏ស្រស់ស្រាយឈ្ងុយឆ្ងាញ់សម្រាប់ស្រាបៀររបស់យើងជាមួយនឹងក្លិនក្រអូប និងរសជាតិដែលអាចរក្សាបានយ៉ាងល្អពេញសុពលភាព។
លោកបណ្ឌិត Nemet បន្ថែមថា៖ « បច្ចេកវិទ្យា Flash Pasteurisation គឺជាដំណើរការដ៏ល្អឥតខ្ចោះដែលអាចឱ្យយើងផលិតនូវអ្វីដែលយើងចង់បាន។ ជាមួយនឹងការដុតកម្តៅក្នុងរយៈពេលដ៏ខ្លីនេះ ធ្វើឱ្យស្រាបៀរមិនងាយខូច ហើយអាចរក្សាបាននូវក្លិន និងរសជាតិបានយ៉ាងល្អពេញសុពលភាព»។
ជនជាតិអឺរ៉ុបដែលបានទទួលសញ្ញាបត្របណ្ឌិត និង MSc ផ្នែកបច្ចេកវិជ្ជាម្ហូបអាហារ និងជីវបច្ចេកវិទ្យាផ្តោតលើស្រាបៀររូបនេះបានថ្លែងថា ដំណើរការរចនា គឺគិតដល់សូម្បីពណ៌ដប ដើម្បីឆ្លុះបញ្ចាំងពីគុណភាពផលិតផលនៅខាងក្នុង។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ មានលក្ខណពិសេសដ៏គួរឱ្យទាក់ទាញបំផុត។
«សម្រាប់ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ យើងប្រើដបពណ៌បៃតង។ ការប្រើប្រាស់ដបពណ៌បៃតងក្នុងការវេចខ្ចប់ត្រូវបានអតិថិជនយល់ថា វាប្រណីតជាងពណ៌ត្នោត។ កាលពីប៉ុន្មានទសវត្សរ៍មុនមានការសិក្សាជាច្រើននៅអឺរ៉ុប ដែលបានបង្ហាញយ៉ាងច្បាស់ថា អតិថិជនភាគច្រើនយល់ថាដបពណ៌បៃតង គឺពិសេស និងប្រណីតជាងដបពណ៌ត្នោត»។
លោកបន្ថែមថា៖ «យើងចង់ផ្តល់ឱ្យអតិថិជនរបស់យើងនូវផលិតផលដែលល្អផ្តាច់គេ ហើយដូចដែលមនុស្សភាគច្រើនបានចាត់ទុកថាវាមានភាពប្រណីតជាង ដូច្នេះហើយបានជាយើងប្តូរពីដបពណ៌ត្នោត ទៅដបពណ៌បៃតងវិញ»។
លោកបណ្ឌិត Nemet មានប្រសាសន៍ថា ការផ្លាស់ប្តូរទៅប្រើដបពណ៌បៃតង គឺតម្រូវឱ្យមានការវិនិយោគលើបច្ចេកវិទ្យា និងដំណើរការថ្មីជាមួយនឹងឧបករណ៍និងគ្រឿងផ្សំពិសេស ដែលដឹកជញ្ជូនពីអឺរ៉ុបខាងលិច មកកាន់រោងចក្រផលិតស្រាបៀរដ៏ទំនើបនៅសង្កាត់ជើងឯកក្នុងរាជធានីភ្នំពេញនេះ។
លោកវេជ្ជបណ្ឌិត Nemet ឱ្យដឹងថា៖ «ដបពណ៌បៃតងគឺថ្លាជាង ដែលធ្វើឱ្យវាងាយរងឥទ្ធិពលពីពន្លឺព្រះអាទិត្យច្រើនជាងពណ៌ត្នោត ដែលមានន័យថាក្លិនស្រាបៀរអាចងាយខូចនៅក្នុងដបពណ៌បៃតង។ ដោយហេតុផលនេះ យើងត្រូវការពារស្រាបៀររបស់យើងជាមួយនឹងផ្កាហប់ពិសេស ដែលអាចរក្សាក្លិនដើមរបស់វាបានពេញលេញ ទោះបីត្រូវកម្តៅថ្ងៃខ្លាំង ពេលវាស្ថិតនៅក្នុងដបពណ៌បៃតងក៏ដោយ»។
លោកបានបន្ថែមថា ជាមួយនឹងទស្សនៈ «draught in pint ឬស្រាបៀរ ដ្រាហ្វ ច្រកក្នុងដប» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានខិតខំប្រឹងប្រែងតាមគ្រប់វិធីសាស្ត្រ ដើម្បីឱ្យអតិថិជននៅកម្ពុជាអាចរីករាយជាមួយនឹងបទពិសោធស្រាបៀរដ៏ស្រស់ស្រាយ និងល្អឥតខ្ចោះ។

បុរសដែលមានបទពិសោធច្រើនក្នុងឧស្សាហកម្មនេះ និងធ្លាប់ធ្វើការឱ្យក្រុមហ៊ុន Heineken និង AB InBev អស់រយៈពេល ២០ ឆ្នាំក្នុងអាជីពនេះបានឱ្យដឹងទៀតថា កិច្ចខិតខំប្រឹងប្រែងរហូតឈានទៅដល់ការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ និងលក្ខណពិសេសជាច្រើនទៀតក្នុងគោលបំណងផ្តល់ជា « រង្វាន់» និងការ «អរគុណ» ចំពោះអតិថិជនដ៏ស្មោះស្ម័គ្រ ក៏ដូចអតិថិជនថ្មីផងដែរ។
«ឧទាហរណ៍ បច្ចេកវិទ្យា cool tester គឺជាការធានាថាអតិថិជនកំពុងទទួលទានផលិតផល នៅក្នុងសីតុណ្ហភាពល្អបំផុត។ គម្របដបងាយស្រួលបើក ខណៈឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅក្នុងទីងងឹត គឺជាលក្ខណពិសេសមួយទៀត។ នៅពេលយើងរចនាការវេចខ្ចប់ យើងចង់ផ្តល់ឱ្យអតិថិជនរបស់យើងនូវលក្ខណៈបច្ចេកទេសដ៏ទំនើប និងថ្មីៗទាំងនេះ»។
លោកបណ្ឌិត Nemet បានបន្ថែមថា៖ «យើងពិតជាបានគិតគូរ និងអរគុណចំពោះអតិថិជនរបស់យើង តាមរយៈការច្នៃប្រឌិត និងប្រើបច្ចេកទេសចុងក្រោយបំផុត ដើម្បីផលិតបានស្រាបៀរដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាប់ជានិច្ច ហើយខ្ញុំជឿថា យើងបានធ្វើវាដោយជោគជ័យ»៕

វីដេអូ៖