​មិត្ត​ខ្ញុំ​ដែលមាន​អាយុ ​២២ ​ឆ្នាំ​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា បុរស​វេទមន្ត​កាល​នៅ​ក្មេង​ដោយ​​សារ​តែ​គាត់​ស្រលាញ់​ល្បិច​ថ្ពឹន​ភ្នែក​ ​និង​វេទមន្ត​ដែល​គាត់​បានបង្ហាញ​ដល់​មនុស្ស​ជាច្រើន​ដែល​គាត់​បាន​ជួប​។ គាត់​គឺជា​អ្នកលេង​សៀក ជា​អ្នក​ពូកែ​ថ្ពឹនភ្នែក ជា​បុគ្គល​មាន​មន្ត​ស្នេហ៍​ដោយ​មិនបាច់​ប្រឹង​និង​ទទួលបាន​ពរជ័យ​ជាមួយនឹង​ស្នាមញញឹម​ ​និង​ការផ្តល់​សំណើច​ដ៏​អស្ចារ្យ​មួយ​របស់​ពិភពលោក​។​ គាត់​ជា​អ្នកគាំទ្រ​ខ្លាំង​លើ​តន្ត្រី​រ៉េ​ប​ហើយ​គាត់​ចូលចិត្ត​បង្ហាញថា​គាត់​រឹងមាំ​ ​ប៉ុន្តែ​មិនអាច​លាក់បាំង​ព្រ​​លឹ​ង​ដ៏​ទន់ភ្លន់​របស់គាត់​បាន​ទេ​។​

​គុណសម្បត្តិ​ទាំងអស់នេះ​គឺជា​អព្ភូត​ហេតុដែល​បានផ្តល់​ការចាប់​​ផ្តើម​នៃ​ជីវិត​របស់គាត់​។ ឪពុកម្តាយ​របស់គាត់​បាន​ស្លាប់​ក្នុងអំឡុងពេល​ចុង​ទសវត្សរ៍​ទី ​៩០ ​ដោយសារ​ការរីក​រាល​ដាល​ជំងឺ​​អេដស៍​នៅ​កម្ពុជា​។ គាត់​កើតមក​មាន​ផ្ទុកមេរោគ​អេដស៍​ស្រាប់​គាត់​ចំណាយពេល​ ៨​ ឆ្នាំ​ បន្ទាប់​ទៀត​នូវ​ការបដិសេធ​ពី​សាច់ញាតិ និង​មណ្ឌល​កុមារកំព្រា​ ​ជា​ចុង​ក្រោយ​គាត់​ស្វែងរក​ផ្ទះ​ដែល​ព្រម​ទទួលយក​គាត់​នៅ​សហ​គម​ន៍​កុមារ​មួយ​ ​សម្រាប់​កុមារ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​។​

​អ្នក​ប្រហែលជា​គិតថា ការ​បដិសេធ​ទាំងនោះ​គួរឱ្យខ្លាច​។ ប្រសិនបើ​អ្នក​ធ្លាប់​ជួប​គាត់​កាល​ពី​ក្មេង ដូច​ខ្ញុំ​បាន​ជួប អ្នកនឹង​យល់ថា ពួកគេ​ពិបាក​យល់បាន​ណាស់​។ វា​ពិបាក​ក្នុងការ​ស្រមៃ​មើល​ក្មេង​ដែលមាន​ចិត្តល្អ​ ​ចិត្តសប្បុរស​ ​ឬ​គួរឱ្យ​ស្រឡាញ់​ជាង​បុរស​វេទ​មន្ត​។ គាត់​មាន​រស្មី​។ រស្មី​ខ្លាំង​ទាំងនោះ​ប្រហែលជា​ធ្វើឱ្យ​យើង​ជាច្រើន​នាក់​ដែល​ស្គាល់​គាត់​ដោយ​ងងឹតភ្នែក​ចំពោះ​ការឈឺ​​ចាប់​ដែល​គាត់​លាក់​នៅ​ខាងក្នុង​។

​ការខូចខាត​ផ្លូវចិត្ត​របស់គាត់ ពី​ការបដិសេធ​ម្តង​ហើយ​ម្តងទៀត​និង​ធំធាត់​នៅ​ខាងក្រៅ​រង្វង់​គ្រួ​សារ គឺ​ដូចជា​គ្រាប់បែក​កំណត់ពេល​ ​រង់ចាំ​ផ្ទុះ​។ គ្រាប់បែក​នោះបាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​ ៦ វិច្ឆិកា ១ ​ខែ​មុន​។ បុរស​វេទមន្ត​របស់​យើង​បាន​ស្លាប់​នៅ​អាយុ​ ២២ ​ឆ្នាំ​។ យុវជន​រូបនេះ ធ្លាប់ជា​កីឡាករ​បាល់ទាត់​ដែល​មិនចេះ​នឿយហត់ អ្នក​ប្រដាល់​ដ៏​គួរ​រីករាយ​ ​និង​ដ៏​កាច​សាហាវ បាន​ស្លាប់​ដោយ​ស្រមោល​ខ្លួនឯង​ដែល​ស្ទើរ​​តែ​មិនអាច​ដើរ​បាន​។​

​មាន​មូលហេតុ​មួយចំនួន​ដែល​បណ្តាលឱ្យ​គាត់​ស្លាប់ ប៉ុន្តែ​ខ្ញុំ​ជឿថា ឃាតករ​ពិតប្រាកដ​គឺជា​ការ​មាក់ងាយ​ជុំវិញ​មេរោគ​អេដស៍​។ គាត់​បានឃើញ​រឿង​កំប្លែង​ដ៏​ឃោរឃៅ​ដែល​មនុស្ស​ជា​អ្នកធ្វើ​ដោយ​ចៃដន្យ​អំពី​មេរោគ​អេដស៍​នៅលើ​បណ្តាញ​សង្គម​។ គាត់​ជឿថា មនុស្ស​នៅក្នុង​ពិភព​ខាង​​ក្រៅ​នឹង​បដិសេធ​គាត់​ម្តងទៀត ប្រសិនបើ​ពួកគេ​ឃើញ​ថ្នាំ​ដែល​គាត់​លេប​រាល់ថ្ងៃ​ហើយ​ដែល​ធ្វើឱ្យ​គាត់​មាន​សុខភាព​ល្អ និង​គ្មាន​ជំងឺឆ្លង​។

​ដូច្នេះហើយ គាត់​ឈប់​ប្រើ​ដប​ថ្នាំ​ដោយ​គាត់​ខ្លាច​មនុស្ស​មើលឃើញ​ ​ហើយក៏​ឈប់​លេបថ្នាំ​បន្តទៀត​។ នៅក្នុង​ពិភពលោក​ដែល​ការព្យាបាល​មេរោគ​អេដស៍​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន ដូចជា​ជំងឺ​ទឹកនោម​ផ្អែម ដែល​មិនអាច​ក្លាយជា​ជំងឺ​អេដស៍ គាត់​នៅតែ​បញ្ចប់ជីវិត​របស់គាត់​ដោយ​ជំងឺ​ដ៏​គួរឱ្យ​ភ័យ​ខ្លាច​នោះ រួមទាំង​ករណី​ជំងឺរបេង​ដែល​ប្រព័ន្ធ​ការពារ​របស់គាត់​មិនអាច​ទប់ទល់​បាន ហើយ​វា​គឺជា​រឿង​មិនគួរ​កើតមាន​ ​និង​គួរឱ្យ​សោកស្ដាយ​ជាខ្លាំង​។​

​គាត់​បាន​បន្សល់ទុក​នូវ​មិត្តភក្តិ​ដែល​ឈឺចាប់​ ​រាប់រយ​នាក់​មកពី​ទូទាំងប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ឆ្ងាយៗ​ ​ដូចជា​នូ​វែ​ល​សេ​ឡង់ ម៉ិ​ក​ស៊ិ​ក តង់​ហ្សា​នី អាល្លឺម៉ង់ និង​អាមេរិក​។ ល្បិច​ថ្ពឹនភ្នែក​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ ​បុរស​វេទមន្ត​គឺ​ឈ្នះ​បេះដូង ហើយ​ប្រសិន​បើ​គាត់​មាន​អារម្មណ៍​ថា ពិភព​លោក​នឹង​យល់ និង​ទទួលយក​គាត់​ជា​យុវជន​ដែលមាន​ផ្ទុកមេរោគ​អេដស៍​គាត់​នឹង​នៅរស់​ថ្ងៃ​នេះ ដោយ​បន្ត​ឈ្នះ​កាន់តែច្រើន​។​

​សោកនាដកម្ម​នោះ គឺថា ការ​មាក់ងាយ​ដែល​មិនចាំបាច់ និង​អាច​ចៀសវាង​បាន​ដូច​ជំងឺអេដស៍​។ មេរោគ​អេដស៍ លែង​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ដែល​វា​បានកើត​ដំបូង និង​បានសម្លាប់​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​ហើយ​។ ឱសថ​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ដែលជា​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​ ​១​ អនុញ្ញាតឱ្យ​មនុស្ស​មានជីវិត​ពេញលេញ​ដោយ​គ្មាន​ហានិភ័យ​នៃ​ការឆ្លង​ដល់​អ្នកដទៃ​នោះទេ​។ ប៉ុន្តែ​វា​អាច​ឆ្លង​ផុត​បាន​ ​នៅពេលដែល​មនុស្ស​ទទួល​យក​វា​ប៉ុណ្ណោះ ហើយ​មនុស្ស​មួយចំនួន​នឹង​យក​វា​ទៅប្រើ​ប្រាស់​ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​ថា​ ​ពួកគេ​នឹងមិន​ត្រូវបាន​វិនិច្ឆ័យ​សម្រាប់​ការប្រើប្រាស់​ថ្នាំ​នោះ​។​

​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក សមាគម​អ្នកប្រើប្រាស់​ ARV ​ដែលជា​អង្គការ​១​ក្នុងចំណោម​អង្គការ​ជាច្រើន​ដែល​បាន​ព្យាយាម​គាំទ្រ​បុរស​វេទមន្ត​ ​មានប្រសាសន៍ថា "​ការ​មាក់ងាយ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវិត​អ្នក​ផ្ទុកមេរោគ​អេដស៍​តាម​មធ្យោបាយ​ជាច្រើន​"​។ “​ការរើសអើង​ជារឿយៗ​រារាំង​មនុស្ស​ពី​ការទទួល​បានការ​ការ​ពារ និង​ការថែទាំ​មេរោគ​អេដស៍ ហើយ​ជា​ឧបសគ្គ​បន្ថែម​ចំពោះ​ការព្យាបាល​”​។​

​បន្ទាប់ពី​ការពិភាក្សា​ជាច្រើន​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​គាត់ ខ្ញុំ​មិន​ដាក់ឈ្មោះ​ ​បុរស​វេទ​​មន្ត​ ​ឬ​ចែករំលែក​រូបថត​មុខ​របស់គាត់​ទេ ទោះបីជា​ខ្ញុំ​ដឹងថា​វា​នឹងធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ក៏ដោយ​។ អ្នកខ្លះ​បានលើកឡើង​ថា ការសម្រេច​​ចិត្ត​នេះ​អាច​ពង្រឹង​ការ​មាក់ងាយ​ជុំវិញ​មេរោគ​អេដស៍​។ អ្នកខ្លះ​ប្រហែលជា​និយាយថា គាត់​គួរតែ​ក្លាហាន​ហ៊ាន​និយាយថា គាត់​ជា​នរណា​ដោយ​ចំហ​។ ប៉ុន្តែ​ក៏​មិនមែនជា​ការសម្រេចចិត្ត​របស់ខ្ញុំ​ដែរ​។ បុរស​វេទមន្ត​បាន​ស្លាប់​ដោយសារតែ​គាត់​មិន​ចង់បង្ហាញ​ស្ថានភាព​របស់គាត់​ដល់​ស​ង្គ​ម​ដែល​ធ្វើឱ្យ​គាត់​អាម៉ាស់​។ ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំងពេក​ដែល​ក្បត់​បំណងប្រាថ្នា​ទាំងនោះ​។​

​លើសពីនេះ​ទៀត​ ​បន្ទុក​នេះ​មិនគួរ​ធ្លាក់​មកលើ​គាត់​ទេ​។ វា​អា​​ស្រ័យ​លើ​យើងទាំងអស់គ្នា​ក្នុងការ​ធ្វើឱ្យ​ពិភពលោក​មាន​សុវត្ថិ​ភាព​សម្រាប់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​។ ប្រសិនបើ​អ្នក​ធ្លាប់​និយាយ​កំប្លែង​អំពី​មេរោគ​អេដស៍ ឬ​វិនិច្ឆ័យ​អ្នក​ដែលមាន​ជំងឺ​សូម​ឈប់​ភ្លាម​។ មាន​មនុស្ស​ប្រហែល​ ៧៤ ០០០​ នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​ដែល​រស់នៅ​ជា​មួយ​ស្ថានភាព​នេះ អ្នក​ប្រហែលជា​ស្គាល់​ម្នាក់​ក្នុងចំណោម​ពួកគេ​។

​ពាក្យ​របស់​អ្នក​អាច​បញ្ឈប់​ពួកគេ​ ​ឱ្យ​បន្ត​លេបថ្នាំ​របស់​ពួក​គេ​។ ពាក្យ​របស់​អ្នក​អាច​សម្លាប់​ពួកគេ​បាន​។ រឹតតែ​ល្អ​ជាង​ការ​​ឈប់​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ ​អ្នក​អាចធ្វើ​អ្វីមួយ​ដោយ​សប្បុរស​។ ចូលទៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​សរសេរថា អ្នក​មិន​វិនិច្ឆ័យ ឬ​រើសអើង​ប្រឆាំងនឹង​អ្នក​ផ្ទុកមេរោគ​អេដស៍​ទេ​។ សរ​​សេរ​ថា ពួកគេ​សម​នឹង​ទទួលបាន​សេចក្តីស្រឡាញ់ និង​ការគោរព​ដូចគ្នា​ទៅនឹង​មនុស្ស​គ្រប់រូប​នៅលើ​ភពផែនដី​។ ផ្ញើ​សារ​នេះ​ចូលទៅក្នុង​ពិភពលោក ហើយ​អ្នកនឹង​ធ្វើឱ្យ​ ​ឬ​យ៉ាងហោចណាស់ វា​ក្លាយជា​កន្លែង​ប្រសើរ​ជាង​មុន​។​

​ប្រសិនបើ​អ្នក​កំពុង​អាន​រឿងនេះ ហើយ​មាន​ផ្ទុកមេរោគ​អេដស៍ សូម​លេបថ្នាំ​របស់​អ្នក ដូច​វា​ជាការ​គោរព​តាម​សាសនា​។ ពិភពលោក​បាន​បាត់បង់​មនុស្ស​ជាង​ ៤០​ លាន​នាក់​រួចទៅហើយ​ដោយ​ជំងឺ​នេះ​។​ ​វា​មិនចាំបាច់​មានការ​លះបង់​បន្តទៀត​ទេ​។​

​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ពួកយើង​បាន​សោកស្ដាយ​ចំពោះ​បុរស​វេទមន្ត​ ​ដែល​បាន​ចែករំលែក​រឿងរ៉ាវ​រាប់មិនអស់​នៃ​អំពើ​សប្បុរស​របស់គាត់ របៀប​ដែល​គាត់​យក​ចិត្ត​ទុកដាក់​អ្នក​នៅពេលដែល​គ្មាន​នរណាម្នាក់​ក្នុងចំណោម​មិត្ត​របស់គាត់​សម្លឹងមើល​ការលេង​សើច​ដ៏​ប៉ិនប្រសប់​របស់គាត់ និង​ប្រាជ្ញា​ឈ្លាសវៃ​របស់គាត់​។ ដើម្បី​ស្គាល់​បុរស​វេទមន្ត​គឺ​ត្រូវ​ស្រឡាញ់​គាត់​។ អ្នក​ដែល​មិនបាន​ស្គាល់​ ​គ្រាន់តែ​ជឿ​លើ​ខ្ញុំ​។ គាត់​ពិតជា​មនុស្ស​ដ៏​ពិសេស​។

​ប៉ុន្តែ​មាន​មនុស្ស​ផ្សេងទៀត រួមទាំង​កុមារ​ ​ដែល​ភាព​ពិសេស និង​នៅមាន​ជីវិត និង​មាន​ផ្ទុកមេរោគ​អេដស៍​។ សូម​ព្យាយាម និង​បង្កើត​ពិភពលោក​ដ៏​សប្បុរស​មួយ​សម្រាប់​ពួកគេ​ទាំងអស់គ្នា​ជា​ពិភពលោក​ដែល​ពួកគេ​អាច​រស់នៅ​ប្រកបដោយ​សុភមង្គល និង​អាយុ​វែង ហើយ​ជួយ​ដល់​ពិភពលោក​វិញ​។

​បុរស​វេទមន្ត​បាន​ផ្តល់ឱ្យ​យ៉ាងច្រើន និង​មាន​ចំណុច​ច្រើន​ទៀត​ដែល​ពួកគេ អាច​ផ្តល់ឱ្យ​។ ខ្ញុំ​ខូច​​ចិត្ត​ ​ដែល​គាត់​មិនអាច​បន្តទៅទៀត​។ លើកលែងតែ​ប្រហែលជា​តាមរយៈ​សាច់រឿង​របស់គាត់​។ លា​ហើយ​បុរស​វេទមន្ត​។ យើង​នឹង​ចងចាំ​អ្នកជា​រៀងរហូត​៕

Jaime Gill អ្នកស្ម័គ្រចិត្ត និង​ផ្ដល់​ប្រឹក្សា​ដោយ​មិន​គិត​កម្រៃ​អស់​រយៈពេល​៧​ឆ្នាំ​នៅ​កម្ពុជា​