នៅក្នុងរដូវស្លឹកឈើជ្រុះពណ៌មាស យើងនៅទីនេះដើម្បីអបអរសាទរខួបលើកទី ៧២ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ខណៈដែលពិភពលោកទាំងមូលបានចូលរួមអបអរសាទរដល់ឱកាសដ៏ពិសេសនេះ តាង នាមឱ្យសមាគមពាណិជ្ជកម្ម ចិន-ហុងកុង និងម៉ាកាវនៅកម្ពុជា រួមនឹងសមាជិកទាំងអស់នៃសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា យើងសូមបង្ហាញការគោរពដ៏ស្មោះស្ម័គ្រចំពោះ មាតុភូមិរបស់យើង!
ឆ្នាំ ២០២១ នេះ គឺជាចំណុចប្រសព្វប្រវត្តិសាស្ត្រនៃគោលដៅ ២០០ ឆ្នាំ «Two Centenary Goals» របស់ប្រទេសចិន ហើយខណៈពេលយើងឈរលើកម្រិតនៃដំណើរថ្មីសម្រាប់មាតុភូមិរបស់យើងៗក្រឡេកមើលទៅក្រោយនូវដំណើរដ៏រុងរឿងរបស់យើង។ ៧២ ឆ្នាំមុន ប្រជាជនចិនបន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញ បានដឹកនាំការបង្កើតប្រទេសចិនថ្មី (New China) និងបានធ្វើឱ្យប្រទេសចិនវិវឌ្ឍទៅរកភាពរុងរឿងឡើងវិញ។
រយៈពេល ៧២ ឆ្នាំបានកន្លងផុតទៅ នៅក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិន (CPC) ប្រជាជនចិនបានឆ្លងកាត់ការលំបាករាប់មិនអស់ និងបានបង្កើតអព្ភូតហេតុពី ១ ទៅ ១ និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ប្រទេសចិនបានផ្លាស់ប្តូរជោគវាសនារបស់ខ្លួនពីការធ្លាក់ចុះឆ្ពោះទៅរកការរីកចម្រើន រឹងមាំ និងរុងរឿងជាលំដាប់។
នៅក្នុងឆ្នាំ ២០២១ ប្រទេសចិនសម្រេចបាននូវគោលដៅ ១០០ ឆ្នាំដំបូងរបស់ខ្លួន និងបានកសាងសង្គមជាតិមួយដែលមានភាពរុងរឿងគ្រប់វិស័យ ហើយបាននិងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ ១០០ ឆ្នាំលើកទី ២ នៃការកសាងប្រទេសជាតិ ដើម្បីឆ្ពោះទៅរកជាប្រទេសសង្គមនិយមដ៏ទំនើបអស្ចារ្យមួយ។
មិត្តភាពរវាងកម្ពុជា-ចិនបានឆ្លងកាត់ពេលវេលា និងការសាកល្បងជាច្រើន នៅចំពោះមុខបញ្ហាប្រឈមនានា។ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែជាអ្នកគាំទ្រដ៏រឹងមាំ និងបានឱ្យនិយមន័យពិតនៃមិត្តភាពនេះថា ជាមិត្តភាពដែកថែប។
ក្រោមការយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រពីលោកប្រធានាធិបតី Xi Jinping រដ្ឋាភិបាលចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ដើម្បីបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដចំនួន ២៦,៨ លានដូសពីប្រទេសចិន ដែលក្នុងនោះ ៤,៣ លានដូស គឺជាជំនួយសប្បុរសធម៌។ ថ្មីៗនេះ រដ្ឋាភិបាលចិនបានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន ៣ លានដូសបន្ថែមទៀតដល់កម្ពុជា ដែលបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែងនៃស្មារតីរបស់សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា។
ជនជាតិចិននៅកម្ពុជាគឺជាសាក្សី និងជាអ្នកលើកកម្ពស់ចំណងមិត្តភាពរវាងកម្ពុជា-ចិន។ សូមយើងរួមគ្នាជាមួយជនជាតិចិននៅកម្ពុជា ឱ្យបន្តថែរក្សាទំនៀមទម្លាប់ជាប្រពៃណីនៃការស្នេហាជាតិ និងការជួយគ្នាទៅវិញទៅមក និងបំពេញគុណសម្បត្តិរបស់យើងចំពោះការធ្វើសមាហរណកម្ម កម្ពុជា-ចិន ទន្ទឹមនឹងការស្វែងរកការអភិវឌ្ឍ ដោយផ្អែកជាចម្បងលើកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់យើង ក្នុងពេលតែមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងចំណងមិត្តភាពដែកថែប៕
ដើម្បីភាពរុងរឿងនៃមាតុភូមិដ៏អស្ចារ្យរបស់យើង!
ដើម្បីសុភមង្គល និងសុខុមាលភាពរបស់មិត្តភក្តិទាំងអស់!
សូមឱ្យចំណងមិត្តភាពជាបងប្អូនរវាងកម្ពុជា-ចិន ស្ថិតស្ថេរជារៀងរហូត!
សមាគមពាណិជ្ជកម្ម ចិនហុងកុង និងម៉ាកាវនៅកម្ពុជា
សមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា
លោក Yum Sui Sang ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាល