ក្រុមហ៊ុន Ming Fai Enterprise (Cambodia) Co., Ltd នៅឆ្នាំនេះ បានបើកសាលតាំងបង្ហាញថ្មីមួយនៅ ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងហាងដ៏ធំទូលាយ មានតាំងបង្ហាញសម្ភារសណ្ឋាគារដ៏សម្បូបែប នៃម៉ាកយីហោអន្តរជាតិរាប់រយប្រភេទ។
ការនាំយកផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួនចូលទៅក្នុងទីផ្សារលក់រាយ សាលតាំងបង្ហាញថ្មីនេះគឺជាផ្នែកមួយនៃការបន្តពង្រីកប្រតិបត្តិការនៅកម្ពុជារបស់ក្រុមហ៊ុន Ming Fai Group។
លោក Ching Tsun-wah អនុប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ming Fai បានប្រាប់ភ្នំពេញប៉ុស្តិ៍អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសកម្ពុជាថា ៖ «ព្រះរាជាណាចក្រកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងហើយយើងចង់ឱ្យប្រជាជនកម្ពុជាកាន់តែច្រើនចូលរួមជាមួយយើង»។
ក្រុមហ៊ុនឈានមុខគេនៅក្នុងការ ផលិតសម្ភារប្រើប្រាស់ក្នុងសណ្ឋាគារ និងវិស័យអាកាសចរណ៍លំដាប់ពិភពលោកមួយនេះ បានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឈ្មោះក្រុមហ៊ុន Ming Fai Enterprise (Cambodia) Co Ltd ក្នុងខែមករា ឆ្នាំ ២០១៨។
លោក Ching ថ្លែងថា កម្ពុជាត្រូវ បានជ្រើសរើសជាទីតាំងដំបូងគេនៅ ក្រៅប្រទេសចិន ជាក្រុមហ៊ុនចុះបញ្ជីនៅហុងកុង ដែលផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់លំដាប់ពិភពលោក និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ បន្ទាប់ពីបានសិក្សាយ៉ាងល្អិតល្អន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ «ដោយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅនៅក្នុងបណ្តាប្រទេសអាស៊ាន យើងបានសម្រេចមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ព្រោះវាមានស្ថិរភាព ខណៈពេលដែលការគ្រប់គ្រងការប្តូរប្រាក់បរទេសធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពួកយើងក្នុងការធ្វើអាជីវកម្មនៅទីនេះ ពីហុងកុង និងចិន។
លោកបន្តថា ៖ «សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាមានសក្ដានុពលខ្លាំង ហើយនឹងបន្តកើនឡើង។ក្រុមហ៊ុនផ្តល់ដំណោះស្រាយពេញលេញនិងទូលំទូលាយសម្រាប់វិស័យបដិសណ្ឋារកិច្ច រាប់ចាប់ពីការរចនា ការស្រាវជ្រាវ និងអភិវឌ្ឍ រហូតដល់ការផលិត និងការចែកចាយ»។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវឧត្តមគតិនៃ «ការច្នៃប្រឌិត ប្រសិទ្ធភាព សមត្ថភាព ឧត្តមភាព និងគុណភាព» ដែលលើកកម្ពស់ដោយក្រុមហ៊ុនមេ គឺ Ming Fai International Holdings Limited។
គាំទ្រដោយស្មារតីនៃការច្នៃប្រឌិត និងការបង្កើតថ្មី ជាមួយនឹងបច្ចេកវិជ្ជាផលិតដ៏ទំនើប Ming Fai (Cambodia) មានជំនាញក្នុងការរចនា ផលិត និងកែច្នៃគ្រប់ប្រភេទ ដូចជាកាបូប ស្រោមជើង កញ្ចប់ធ្វើដំណើរ កញ្ចប់ថែទាំផ្ទាល់ខ្លួន ស្បែកជើង (slipper) និងសម្ភារជាច្រើនមុខទៀត។
វាក៏ផ្តល់ឱ្យអតិថិជននូវសេវាកម្មជាកញ្ចប់ OEM (ការផលិតឧបករណ៍ដើម) OBM (ការផលិតម៉ាកដើម) និង ODM (ការផលិតការរចនាដើម) សម្រាប់ផលិតផលលក់រាយសម្រាប់ការធ្វើដំណើរ។ ចំណុចស្នូលនៃប្រតិបត្តិការរបស់ Ming Fai Cambodia នៅកម្ពុជា គឺរោងចក្រចំនួន ១៧ របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ។ Ming Fai រចនា និងផលិតកាបូបស្ពាយទាន់សម័យ កាបូបដាក់ផលិតផលតុបតែងខ្លួន កាបូបដើរលេងនៅឆ្នេរ កាបូបដែលមិនប៉ះពាល់ដល់បរិស្ថាន និងសម្ភារជាច្រើនទៀត ដូចជា PU, PVC, TPU និងក្រណាត់មិនត្បាញ ដែលមានសមត្ថភាពផលិតប្រចាំខែ លើសពី ១,១ លាន។
Ming Fai (Cambodia) គឺជាក្រុមហ៊ុនផលិតសម្ភារផ្គត់ផ្គង់បន្ទប់ទឹកក្នុងសណ្ឋាគារដំបូងគេ ក្នុងនោះក្រុមហ៊ុនក៏ផលិតផលិតផលលក់រាយសម្រាប់ផលិតផលថែទាំផ្ទាល់ខ្លួនជាច្រើនប្រភេទផងដែរ។
តាមរយៈទំនាក់ទំនងអន្តរជាតិរវាងចិន និងកម្ពុជា Ming Fai បានក្លាយជាសាជីវកម្មឆ្លងព្រំដែនឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ដោយមានរាជធានីភ្នំពេញជាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររបស់ខ្លួន Ming Fai Cambodia រីករាយនឹងប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំដែលតភ្ជាប់ក្រុងព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ។
រោងចក្រនៅកំពង់ស្ពឺ មានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៥០ គីឡូម៉ែត្រពីចំកណ្តាលរាជធានីភ្នំពេញ ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុមានចម្ងាយ ២៥០ គីឡូម៉ែត្រ។
តាមរយៈការរួមបញ្ចូលគ្នាផ្នែកដឹកជញ្ជូន និងចង្វាក់ផ្គត់ផ្គង់ រោងចក្រដ៏ទំនើប ជាមួយសាលតាំងបង្ហាញថ្មីដំបូង ទាំងអស់នេះផ្គត់ផ្គង់ដល់វិស័យបដិសណ្ឋារកិច្ច និងសម្ភារធ្វើដំណើរតាមផ្លូវអាកាសដ៏សម្បូរបែប ព្រមទាំងការប្រឹក្សាលើការបើកនិងដំណើរការសណ្ឋាគារផងដែរ។ Ming Fai Cambodia ពិតជាគោលដៅដ៏ជាទីពេញចិត្តសម្រាប់វិស័យនេះ៕