ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត បានធ្វើឱ្យមានការ ចាប់អារម្មណ៍កាន់តែ ខ្លាំងក្នុង ចំណោមវិនិយោគិននៅកម្ពុជា។ គាំទ្រដោយភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ដ៏រឹងមាំ និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ការ វិនិយោគផ្ទាល់ ពីបរទេសនៅកម្ពុជាមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុង ចំណោមអ្នក វិនិយោគចិន។
ធនាគារ ព្រីនស៍ មិនត្រឹមតែផ្តោតសំខាន់លើពាណិជ្ជករក្នុង ស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏មានពាណិជ្ជករបរទេសផងដែរ។ ធនាគារយល់ច្បាស់ពីបញ្ហាប្រឈមដែលជួបប្រទះនៅ ពេលធ្វើអាជីវកម្មនៅក្រៅប្រទេស ដែលទាមទារការ ស្រាវជ្រាវគ្រប់ជ្រុងជ្រោយ និងស្វែងយល់ពីសក្តានុពលទីផ្សារ ច្បាប់ និងបទប្បញ្ញត្តិ ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងសង្គមជាដើម។
ធនាគារ ព្រីនស៍ អាចផ្តល់ជំនួយដល់វិនិយោគិន និងសហគ្រិន ទាំងក្នុង ស្រុក និងអន្តរជាតិ តាមរយៈផលិតផល និងសេវាកម្មនៃសេវាធនាគារអាជីវកម្មដ៏ធំទូលាយរបស់ ខ្លួន ដូចជាគណនីអាជីវកម្ម ឥណទានវិបារូបន៍ ឬឥណទានអាជីវកម្មជាដើម។ សេវាកម្មទាំងនេះ ផ្តោតសំខាន់លើការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់អតិថិជន ហើយថែមទាំងអាចផ្តល់អត្ថប្រយោជន៍សម្រាប់កំណើននាពេលអនាគតផងដែរ។
លើសពីនេះទៀត ម្ចាស់អាជីវកម្មនឹងទទួលបានកម្មវិធីសេវាធនាគារតាមទូរស័ព្ទចំនួនពីរ សម្រាប់បំពេញតម្រូវការរបស់ពួកគេ។ កម្មវិធី PRINCE MobileBiz និងកម្មវិធី PRINCE Merchant ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម សម្រាប់ការតាមដាន និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃពីចម្ងាយ ប្រកបដោយប្រសិទ្ធភាព។
អ្វីដែលពិសេសជាងនេះទៅទៀត នៅដើមឆ្នាំនេះ ធនាគារ ព្រីនស៍ បានដាក់បញ្ចូលប្រព័ន្ធទូទាត់ឌីជីថល PRINCE Pay របស់ខ្លួនជាមួយនឹងប្រព័ន្ធទូទាត់ KHQR ដែលដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីដាក់ដំណើរការសេវាទូទាត់ឆ្លងធនាគារតាមប្រព័ន្ធឌីជីថលសម្រាប់ដៃគូអាជីវករ របស់ធនាគារ ព្រីនស៍ទាំងអស់។ ជាមួយនឹងសេវាទូទាត់ PRINCE KHQR ថ្មីនេះ ដៃគូអាជីវកររបស់ធនាគារ ព្រីនស៍ ទាំងអស់អាចទទួលបានការទូទាត់តាមប្រព័ន្ធឌីជីថលពីគ្រប់ធនាគារទាំងអស់ ដែលមានភាពរហ័ស ងាយស្រួល និងសុវត្ថិភាព។
ជាពិសេសសម្រាប់វិនិយោគិនថ្មី ធនាគារ ព្រីនស៍ បានបង្កើតផ្នែកបម្រើសេវាលក្ខណៈអន្តរជាតិចំនួនបីសម្រាប់ប្រទេសចិន ឥណ្ឌូណេស៊ី និងជប៉ុន ដោយផ្តល់សេវាកម្មលើសពីតម្រូវការដល់វិនិយោគិន និងសហគ្រិន។ ផ្នែកបម្រើសេវាដល់វិនិយោគិនចិន មានទីតាំងនៅសាលធនាគារអាទិភាពក្នុងសាខាបឹងព្រលិត តាមបណ្តោយមហាវិថីព្រះមុនីវង្ស ខណៈដែលផ្នែកបម្រើសេវាដល់វិនិយោគិនឥណ្ឌូនេស៊ី មានទីតាំងនៅ សាលធនាគារអាទិភាពក្នុងសាខាម៉ៅសេទុង។
ចំណែកឯផ្នែកបម្រើសេវាដល់វិនិយោគិនជប៉ុនមានទីតាំងនៅ សាលធនាគារអាទិភាពក្នុងសាខាទួលគោក។ ផ្នែកបម្រើសេវាអតិថិជនអន្តរជាតិទាំងអស់នេះ ផ្តល់ជូននូវសេវាប្រឹក្សាដល់សហគមន៍ធុរកិច្ចចិន ឥណ្ឌូណេស៊ី និងជប៉ុន ជាមួយនឹងចំណេះដឹង និងជំនួយទាក់ទងនឹងសេវាធនាគារ ព្រមទាំង អនុសាសន៍អាជីវកម្មទូទៅ។
ថ្មីៗនេះ ធនាគារ ព្រីនស៍ ក៏បានដាក់ដំណើរការយុទ្ធនាការពិសេសជាច្រើនសម្រាប់អតិថិជនអាជីវកម្មរបស់ខ្លួន ដោយផ្តល់ជូននូវអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌអំណោយផលលើឥណទានអាជីវកម្ម និងឥណទានហិរញ្ញប្បទានពាណិជ្ជកម្ម។
ដៃគូអាជីវកររបស់ធនាគារ ព្រីនស៍ ក៏អាចទទួលបានប្រាក់រង្វាន់រហូតដល់ ៥០ ដុល្លារក្នុងមួយខែ ដោយទទួលការទូទាត់តាមរយៈសេវាទូទាត់ PRINCE KHQR ។
សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកធនាគារ ព្រីនស៍ តាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ) ដើម្បីសាកសួរអំពីផលិតផល និងសេវាអាជីវកម្ម៕