The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សារ​អបអរ​របស់ ADB ជូន​ចំពោះ ន.ម.ក ក្នុង​នាម​ជា​ប្រធាន ACMF

សារ​អបអរ​របស់ ADB ជូន​ចំពោះ ន.ម.ក ក្នុង​នាម​ជា​ប្រធាន ACMF

Content image - Phnom Penh Post
លោកស្រី Jyotsana Varma នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា​។ រូបថត Supplied

សារ​អបអរ​របស់ ADB ជូន​ចំពោះ ន.ម.ក ក្នុង​នាម​ជា​ប្រធាន ACMF

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សូម​ស្វាគមន៍ និង​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​វេទិកា​ទីផ្សារ​​មូលធន​អាស៊ាន (ACMF) នៅក្នុង​ឱកាស​កិច្ចប្រជុំ​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន​លើក​ទី​ ៣៧ និង​សន្និសីទ​អន្តរជាតិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ​២៧-២៨ ខែតុលា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

ADB ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​និយ័តករ​មូលបត្រ​កម្ពុជា (​ន.ម.ក​) ក្នុង​នាម​ជា​ប្រធាន ACMF ឆ្នាំ​ ២០២២ នេះ និង​សម្រាប់​ការអនុវត្ត​គំនិត​ផ្តួចផ្តើម ដែល​បាន​ដាក់ចេញ​ក្នុង​ផែនការ​សកម្មភាព ACMF ឆ្នាំ​ ២០២១-២០២៥ និង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ទីផ្សារ​មូលធន​អាស៊ាន ប្រកប​ដោយ​និរន្តរភាព​។

ជាពិសេស យើង​ក៏សូម​អបអរសាទរ​ដល់ ACMF ចំពោះ​ការដាក់​ឱ្យ​ដំណើរការ​នូវ​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន (ASEAN Sustainability-Linked Bond Standards) ស្តង់ដា​មូលនិធិ​​ទំនួល​ខុសត្រូវ និង​និរន្តរភាព​អាស៊ាន ASEAN Sustainable and Responsible Fund Standards) ឃ្លាំង​ឌីជីថល​នៃ​គម្រោង​វិនិយោគ​រួម​អាស៊ាន (ASEAN CIS Digital Repository) និង​ឯកសារ​ផ្លូវច្បាប់ Toolkit សញ្ញា​បណ្ណ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព (Legal Wrappers for the SDG Bond Toolkit)​។

យើង​កត់សម្គាល់​ឃើញ​ថា គំនិត​ផ្តួចផ្តើម​ទាំងនេះ និង​គំនិត​ផ្តួចផ្តើម​ផ្សេងទៀត​របស់ ACMF ទទួល​បាន​ការគាំទ្រ​ជា​ជំនួយ​បច្ចេកទេស​យូរអង្វែង ដែល​ផ្តល់​ដោយ ADB ដល់ ACMF ហើយ​យើង​នៅតែ​បន្ត​គាំទ្រ​ដល់​ការអនុវត្ត​គោលដៅ​យុទ្ធសាស្ត្រ​របស់ ACMF ឆ្នាំ​ ២០២៥ រួមមាន (១) ការពង្រឹង​នូវ​ការតភ្ជាប់​អាស៊ាន (២) ​ការលើក​កម្ពស់​បរិយាបន្ន​ និង​ (៣) ការពង្រឹង​សណ្តាប់ធ្នាប់ និង​ភាពធន់​នៃ​ទីផ្សារ​មូលធន​អាស៊ាន​។

ជាការ​ពិតណាស់ ថ្វីបើ​តំបន់​អាស៊ាន​កំពុង​បន្ត​ងើប​ឡើង​វិញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏ដោយ ក៏​តួនាទី​របស់​ទីផ្សារ​មូលធន និង​និយ័តករ​ទីផ្សារ​មូលធន មិន​អាច​ត្រូវបាន​គេ​មើលរំលង​នោះទេ​។ ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​បច្ចុប្បន្នភាព​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​ ២០២២ កាលពី​ពេល​ថ្មីៗ​នេះ​បានឱ្យ​ដឹងថា តំបន់​អាស៊ីអាគ្នេយ៍​ត្រូវបាន​គេ​រំពឹង​ថា ផលិតផល​ក្នុងស្រុក​សរុប​នឹង​កើន​ដល់ ៥,១% នៅក្នុង​ឆ្នាំ​ ២០២២ និង​មាន​កំណើន ៥,0 % នៅ​ឆ្នាំ ​២០២៣​។

ទោះជា​យ៉ាងណា​ក៏ដោយ សម្ទុះ​ងើបឡើង​វិញ​នេះ ប្រឈមមុខ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​បន្ត​កើនឡើង​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ផ្សេងទៀត ដូចជា​អតិផរណា​កើនឡើង (៥,២% ក្នុង​ឆ្នាំ ​២០២២, ៤,១% នៅក្នុង​ឆ្នាំ ២០២៣) ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ហើយ​បន្ត​ការរំខាន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការរឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​ខ្លាំង​ជាង​មុន​លើសពី​ការរំពឹងទុក​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​។

ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ ADB នឹង​នៅតែ​បន្ត​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គោលដៅ​នៃ ACMF ក្នុង​ការលើក​កម្ពស់​ការធ្វើ​សមាហរណកម្ម បរិយាបន្ន ការ​ងើប​ឡើងវិញ ការប្រកួត​ប្រជែង និង​ការលើកកម្ពស់​នូវ​ការអភិវឌ្ឍ​ទីផ្សារ​​មូលធន​ប្រកបដោយ​និរន្តរភាព​៕

អត្ថបទគួរចាប់អារម្មណ៍