The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្ចាស់​ផ្ទះ កាតា បំបាក់​មុខអ្នក​គាំទ្រ ក្រោយ​ពី​​ពិធី​បើក​ World Cup ដ៏រំភើប​រីក​រាយ

ម្ចាស់​ផ្ទះ កាតា បំបាក់​មុខអ្នក​គាំទ្រ ក្រោយ​ពី​​ពិធី​បើក​ World Cup ដ៏រំភើប​រីក​រាយ

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិអេ​ក្វាទ័រ Enner Valencia (ឆ្វេង) ប្រជែង​ដណ្តើម​បាល់​ជាមួយ​នឹង​ខ្សែ​ការ​ពារ Karim Hassan Abdel របស់​កាតា ក្នុងការ​ប្រកួត World Cup កាលពីថ្ងៃទី​២០ ខែ​វិច្ឆិកា។ AFP

ម្ចាស់​ផ្ទះ កាតា បំបាក់​មុខអ្នក​គាំទ្រ ក្រោយ​ពី​​ពិធី​បើក​ World Cup ដ៏រំភើប​រីក​រាយ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតា បានក្លាយ​ជាក្រុម​ម្ចាស់ផ្ទះ World Cup ដំបូង​គេ ដែល​បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​បើឆាក ក្រោយពី​ចាញ់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេក្វាទ័រ​ ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​​ព្រឹត្តិការណ៍​​​កីឡា​បាល់ទាត់​ដ៏មានកិត្យា​នុភាព​បំផុត បាន​ចាប់ផ្តើម​ដំណើរការ ក្រោយពី​​ត្រៀម​​ខ្លួន​ដ៏​ចម្រូង​ចម្រាស់​ក្នុង​រយៈ​ពេល​ ១២ ​ឆ្នាំ​។

ក្រុម​ជម្រើស​ជាតិ​កាតា បាន​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​ ២០០ ​ពាន់លាន​ដុល្លា​រអាមេរិក លើ​គម្រោង​សាង​សង់ ដើម្បី​ធ្វើ​ជាម្ចាស់​ផ្ទះ World Cup ក្រោយពី​រដ្ឋ​ឈូង​សមុទ្រ​ដ៏តូច​មួយនេះ បាន​​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដល់​ពិភព​លោក តាមរយៈ​ការ​ឈ្នះ​សិទ្ធិ​ធ្វើ​ជាម្ចាស់ផ្ទះ​ World Cup កាលពីឆ្នាំ​ ២០១០​។

អ្នក​គាំទ្រ​ប្រមាណ​ជា​ ៦៧ ៣៧២ នាក បាន​ប្រមូលផ្តុំ​គ្នា​នៅ​កីឡដ្ឋាន Al Bayt ដែល​ត្រូវ​បាន​រច​នា​តាម​គំរូ​តង់​ប្រពៃ​ណី​របស់​កាតា ដើម្បី​ចូលរួម​​កម្មវិធី​បើក​។ តារា​ K-kop របស់​កូរ៉េ​ខាង​ត្បូង បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​ដ៏​រំភើប​រីក​រាយ ស្រ​បពេល​ដែល​តារា​ហូ​លីវ៉ូដ Morgan Freeman ក៏​បាន​ចូល​រួម​ដើម្បីផ្តល់​សារ​សំខាន់​ៗ​ផង​ដែរ​។

លោក Ghanim Al-Muftah ដែល​ជា​សកម្ម​ជនម្នាក់​តំណាង​ឲ្យ​ជន​ពិការ ដែល​មាន​ជំ​ងឺ​ Caudal Regression Syndrome ពី​កំណើត ក៏​បាន​បង្ហាញ​មុខ ជាមួយនឹង​លោក Freeman ផង​ដែរ និង​បាន​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះ​ករ​ថា៖ «គ្រប់គ្នា ត្រូវ​បាន​ស្វាគមន៍​»​។ ក្រុម​ជម្រើស​ជាតិ​អេក្វាទ័រ បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ នៅពេល​ដែល​ Valencia បាន​តែង​បាល់​បញ្ចូល​ទី​នៅនាទី ទី​៣ ប៉ុន្តែ គ្រាប់​បាល់​នេះ ត្រូវ​បាន​​ច្រាន​ចោល​វិញ ដោយ​សារ​តែ​ជា​បាល់ offside​។

ការ​កាត់សេចក្តីនេះ គ្រាន់​តែ​​ផ្តល់​ការ​ធូ​រស្រាល​តែ​បន្តិច​ប៉ុណ្ណោះ​សម្រាប់​កាតា ខណៈដែល Valencia បាន​ជួយ​​ឲ្យ​ក្រុម​អាមេរិក​ខាង​ត្បូង មាន​គ្រាប់​បាល់​នាំ​មុន តាមរយៈការ​​ស៊ុត​បាល់​ប៉េណាល់ទី នៅនាទីទី​១៦ នៅមុន​ពេល​បន្ថែម​​គ្រាប់​បាល់​ទី​២​របស់​គេ បន្ទាប់​ពី​នាទីទី​៣០​។

ក្រុម​ជម្រើស​ជាតិ​កា​តា បាន​បង្ហាញពី​កម្រិត​លេង​ដ៏រឹង​មាំ​វិញ នៅ​តង់ទី​២ ប៉ុន្តែបន្ទាប់​ពី​បញ្ចប់​រយៈពេល​ ៩០​ នាទី ភាព​រីក​រាយ​នៃ​កម្មវិធី​បើក​ការ​ប្រកួត បានក្លាយ​ជា​ការ​​ចង​ចាំ​ដ៏ខក​ចិត្ត​ទៅ​វិញ​៕ AFP

អត្ថបទគួរចាប់អារម្មណ៍