ភ្នំពេញ: ​យុទ្ធនាការ​បៃតង​នៅ​រាជធានី​​​ភ្នំពេញ​បានធ្វើ​ឱ្យមាន​ភាពសប្បាយ​រីករាយ​តាម​ដងផ្លូវសំខាន់ៗ​នានា​ខណៈដែល កម្មវិធី​ «តោះ! ជិះកង់​ដើម្បី​ភពដែនដី​យើង ២០២៤» ​បាន​កៀរគរ​អ្នក​ជិះកង់​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ពី​ថ្ងៃ​ទី ៣ ខែមីនា​។​

​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​នៅ​កម្ពុជាក្រសួងអប់រំ យុវជន និង​កីឡា​ និង​សាលា​រាជធានី​ភ្នំពេញ​សហការ​ជា​ដៃគូ​ជាមួយ EuroCham បាន​ស្វាគមន៍​អ្នកជិះ​កង់​ជិត​ ២ ពាន់​នាក់​។​

កម្មវិធី ​«តោះ! ជិះកង់​ដើម្បី​ភព​ដែន​ដីយើង ២០២៤» ដែល​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក Igor Driesmans មាន​​គោលបំណង​បញ្ចូល​គ្នា​នូវ​ភាព​រីករាយ​នៃ​ការ​ជិះ​កង់​ជាមួយនឹង​សារ​ដ៏​មាន​ឥទ្ធិពល​ស្ដីពី​​និរន្តរ​ភាព​បរិស្ថាន​។​

លោក Driesmans បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​​ប្រារព្ធ​​ឡើងវិញ​នូវព្រឹត្ដិការណ៍​នេះ​ហើយ​មាន​សុទិដ្ឋិនិយម​អំពី​លទ្ធភាព​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ម្តងទៀត​នៅ​ឆ្នាំ​បន្ទាប់​។​ ​

ដំបូង​ឡើយការរំពឹងទុក​ គឺ​នឹងមាន​អ្នកចូលរួម​ប្រមាណ ៣០០ នាក់ ប៉ុន្តែ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅពេល​ដែល​​មាន​ការ​ចូល​រួម​រហូត​ដល់​​ជិត ២ ពាន់​នាក់​។​

លោក Driesmans បាន​និយាយ​មុនពេល​ចេញដំណើរ​ថា៖ «​អូវា​អស្ចារ្យ​ណាស់​! ខ្ញុំ​ចង់​និយាយ​​ថា ​យើង​បន្ត​ឃើញ​មនុស្ស​ចូលមក​ជាច្រើន​បន្ដ​បន្ទាត់​។ ដូច្នេះ​វា​ល្អ​ណាស់ ហើយ​ខ្ញុំ​គិតថា​ មាន​មនុស្ស​មក​ច្រើនជាង​ការចុះឈ្មោះ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ឱ្យ​បាន​ល្អ​»។​

ឯកអគ្គរ​ដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មានបំណង​ចង់​គូសបញ្ជាក់​ពី​គោលបំណង​ពីរ​របស់​ព្រឹត្តិការណ៍​នេះ ​គឺដើម្បី​រីករាយ​នឹង​ភាព​រីករាយ​នៃ​វដ្ត​សហគមន៍​និង​​គូសបញ្ជាក់​ភាព​បន្ទាន់​នៃ​ការរស់នៅ​ប្រកបដោយ​និរន្តរភាព​។​

​លោក Driesmans បានកត់សម្គាល់​ដោយ​សង្កត់ធ្ងន់​លើ​តួនាទី​នៃ​ការ​ជិះ​កង់​ក្នុងការ​លើកកម្ពស់​របៀប​រស់នៅ​ប្រកប​ដោយ​និរន្តរភាព និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​ថា៖ «​យើង​មិន​ត្រឹមតែមក​ជួបជុំ​គ្នា​​នៅទីនេះ​សម្រាប់​ការហាត់​ប្រាណ​​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​យើង​​កំពុង​ចូលរួម​ដើម្បី​ភព​ផែនដី​នេះផង​ដែរ»។​

​ទិដ្ឋភាព​​​នាពេល​ព្រឹក​ព្រលឹម​បានបង្ហាញ​ពីវត្ដមាន​អ្នក​ចូលរួម​ជាច្រើន​នាក់​ ​ទាំង​ក្មេង​ទាំងចាស់​ពាក់​អាវយឺត​ព្រឹត្តិការណ៍​ពណ៌​ស​ដែល​មាន​​និមិត្តសញ្ញា «Pedal for the Planet: It is Time to Change Gears on Climate»ដោយ​បង្កើត​បរិយា​កាស​​រីករាយ​នឹង​ការ​ជិះ​រួមគ្នា និង​ថ្លែងសារ​អំពី​ការ​រស់នៅ​ប្រកប​ដោយ​និរន្តរ​ភាព​ផងដែរ​។​

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ អំឡុងពេល​មាន​អ្នកចូលរួម​ ​នៅ​ទីកន្លែង​ចេញដំណើរ​ថា​៖ «​យើង​ទាំងអស់គ្នា​សុទ្ធតែ​បាន​ដឹង​ការប្រែប្រួល​អាកាសធាតុ ការបំពុល​ខ្យល់និង​ការបំពុល​ទឹក​។ ដូច្នេះយើង​ចង់​ទាញ​ការយកចិត្តទុក​ដាក់​​ពី​គ្រប់គ្នា​ថា យើង​គួរ​រស់នៅ​ប្រកបដោយ​និរន្តរភាពនិង​គោរព​បរិស្ថាន​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ព្រឹត្តិការណ៍​ថ្ងៃនេះ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​បរិស្ថាន»​។

លោក Driesmans​ បាន​និ​យាយ​ថា​ លោក​ចាត់ទុក​ការ​ជិះក​ង់ជា​ម​ធ្យោបាយ​ដឹក​ជញ្ជូ​នដ៏​មានប្រ​សិ​ទ្ធភា​ពពិ​សេ​ស​មួ​យ​ ​ដោ​យ​សារ​វា​មិន​បំភាយ​កា​បូន​ឌី​អុក​ស៊ីត និង​ការ​បំ​ពុល​ខ្យ​ល់ ហើយ​លោក​ផ្ទាល់​ចូ​ល​ចិត្ត​ជិះ​ក​ង់។

កម្មវិធី​លើកស្ទួយ​បរិស្ថាន​ ដែល​បាន​ត្រឡ​ប់​មក​វិ​ញបន្ទាប់​ពីកា​រ​ផ្អាកអ​ស់​រយៈ​ពេ​ល​ជិត​​ ១០ ឆ្នាំ​ ​គឺ​ជា​ជោ​គ​ជ័​យ​​ដ៏​លើ​ស​​ល​ប់​ ​ដោ​យមា​ន​កា​រ​ចូ​ល​រួ​ម​កើន​ឡើងដ​​ល់​ជិ​តដ​ប់​ដ​ង​នៃចំ​នួ​ន​រំ​ពឹង​ទុ​ក​។​

​លោក Driesmans​ បាន​​ចែ​ករំ​លែកក្តី​រី​ករា​យ​ចំពោះអ្ន​ក​ចូ​ល​រួម​ថា​៖«វា​ពិ​ត​ជា​អស្ចារ្យណាស់​ដែ​ល​ឃើញ​ម​នុ​ស្សជា​ច្រើន​​នៅ​តែចូ​ល​ម​ក​ វា​គឺ​ជា​ស​​ក្ខីភា​ព​មួយ​ចំពោះ​ស្មា​រតី​ និ​ងកា​រ​ប្តេ​ជ្ញាចិ​ត្តរ​ប​ស់ស​ហ​គ​ម​ន៍ចំពោះ​ភ​ព​ផែន​ដី​រប​ស់​យើ​ង»។

លើ​ច​ម្ងា​យ​​ផ្លូ​វប្រ​វែ​ង​ ​១០​គី​ឡូ​ម៉ែ​ត្រ​នេះ អ្នក​ជិះ​កង់​ស្ទួយ​បរិស្ថាន​ជិត ២ពាន់​នាក់​ ចេ​ញ​ដំ​ណើរ​​ពីពហុកី​ឡ​ដ្ឋា​ន​ជាតិ​អូឡាំពិក បត់ឆ្វេង​ទៅ​មហាវិថី​ហ្សាលឌឺហ្គោល (២១៧) បត់​ឆ្វេង​ទៅ​មហាវិថីព្រះ​សីហនុ បន្ដ​ជិះ​កាត់វិមា​ន​ឯក​រា​ជ្យ​ ​និ​ង​វត្តភ្នំ បត់​ទៅតាម​មហាវិថី​ព្រះ​អង្គ​សផានុ​វង្ស​/ផ្លូ​វ​ប៉ាស្ទ័រ ៥១ បត់​ស្ដាំ​ទៅវិថីព្រៃ​នគរ (១២៦) ជិះតាម​ផ្សារ​ធំថ្មី រួច​បត់​ស្ដាំ​ទៅកាន់​មហាវិថី​​ហ្សាល​ឌឺហ្គោល (២១៧) ហើយ​ឆ្ពោះ​មក​កាន់​ពហុកីឡ​ដ្ឋាន​អូឡាំពិក​វិញ។

​លោក Driesmans​ បាន​​និយា​យ​​ថា៖«​យើ​ងដឹ​ង​ថា​ ​ទាំងនៅ​​​ទីក្រុ​ង​ភ្នំ​ពេ​ញ​ ក៏​ដូ​ចជា​ ទ្វីប​អឺ​​រ៉ុប​ផង​​ដែរ​ ​យុ​វ​ជន​មា​ន​កា​រ​យ​ល់ដឹ​ង​យ៉ា​ង​ខ្លាំង​អំ​​ពី​ការ​ប្រែ​ប្រួល​អា​កា​សធា​តុ​ ប​ញ្ហា​ប្រ​ឈ​ម​បរិ​ស្ថាន​ ហើ​យ​ខ្ញុំគិ​តថា​ ​នោះជា​កន្លែ​ងដែ​ល​យើង​ត្រូ​វ​ផ្ដោត​សំខាន់​»។

លោ​ក​បាន​ច​ង្អុ​លប​ង្ហា​ញ​ពី​ភាព​ចាំ​បាច់​ស​ម្រាប់​កា​រ​អ​នុវត្ត​កា​រ​រស់​នៅប្រ​ក​ប​ដោយនិ​រន្ត​រ​ភាព​លើ​ទិ​ដ្ឋភា​ព​ផ្សេង​ៗ​នៃ​ជី​វិត​ ​រួ​ម​ទាំ​ង​ការ​ហូ​ប​ចុក​ ​ការ​ដើ​រ​ទិ​ញ​អីវ៉ា​ន់ ​និង​កា​រ​ដឹ​ក​ជ​ញ្ជូ​ន ​ដើ​ម្បីធា​នា​បាន​នូ​វ​សុខ​ភា​ព​រ​ប​ស់​ភព​ផែ​​នដី​។​

​ដោ​យ​បា​នទ​​ទួ​ល​ស្គាល់​ពី​ប​ញ្ហា​ប្រ​​ឈម​ដែ​ល​កំ​ពុ​ង​រីក​រា​ល​ដាល​នៃ​កា​រប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ ​និ​ង​កា​របំ​ពុ​ល​ ​លោ​ក​ក៏បា​ន​ក​ត់​ស​ម្គាល់​ពីស​ម្ទុះ​វិ​ជ្ជ​មា​​ននៃ​ច​លនា​ស​ក​ល​ ​ជា​ពិ​សេ​សក្នុ​ង​ចំណោ​ម​យុ​វ​ជ​នទាំង​នៅ​អឺរ៉ុ​ប​ ​និង​​កម្ពុជា​ ​ដែ​ល​បាន​យ​​ក​ចិត្ត​ទុ​ក​ដា​ក់​ក្នុង​កា​រ​ដោះ​ស្រាយ​ប​ញ្ហា​ប​រិ​ស្ថា​ន​ទាំ​ង​នេះ។​

លោក Driesmans បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ក្នុងការ​ឃើញ​អ្នក​ចូលរួម​យ៉ាងច្រើន​ស​ម្រា​ប់​ព្រឹត្តិការណ៍​នេះដោយ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុងការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​។​

​លោក​​និយាយថា៖«​យើង​​​គិតថា ជម្រើស​ជិះ​កង់​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​គឺជា​​វិធីល្អ​មួយ​ ដោយ​វា​មិន​ផលិត​កាបូន​ទេប្រហែលជា​គ្រាន់​តែ​បញ្ចេញ​ញើស​បន្តិច​នៅពេល​យើងប្រឹងធាក់​។ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នក​ទាំង​អស់​គ្នា​។ សូម​អរ​គុណ​សម្រាប់​ការ​ចូលរួម​នៅទីនេះ​ថ្ងៃនេះ​និង​រីករាយ​»​។​

​រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និងកីឡា​លោកវ៉ា​ត់ ចំរើន បាន​លើក​ឡើង​ដោយ​សម្តែង​ការដឹង​គុណ​ចំពោះ​សហភាព​អឺរ៉ុប​ដែល​​​បាន​ជំរុញ​ភាពជា​ដៃគូដែល​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សហគមន៍​ក្នុងការ​អភិរក្ស​បរិស្ថាន​។​

​ព្រឹត្តិការណ៍​នេះ​បាន​ឈរ​ជា​សសរស្តម្ភ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ផ្លាស់ប្តូរ​វប្បធម៌និង​ការអភិវឌ្ឍប្រកបដោយ​ចីរភាព​។​

​លោកចំរើន បាន​ថ្លែង​ថា៖«​ជិះកង់​ដើម្បី​ភពផែនដី ជិះកង់​​ដើម្បី​សុខភាព និង​សូម​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់និង​អ្នក​ទាំង​អស់គ្នា​សម្រាប់​ការគាំទ្រ​យ៉ាង​ពេញទំហឹង»​។​

​មន្ត្រីរាជការអ្នកនាង សៀង សុខ​មុំ ជា​អ្នក​ចូលចិត្ត​បរិស្ថានសម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​នេះ​​។​

​ដោយ​​ធ្លាប់​បាន​ចូលរួម​ពីមុន​ក្នុង​ឆ្នាំ ២០១៤ អ្នកនាង​បាន​កោតសរសើរ​ចំពោះ​ឱកាស​ដើម្បី​គាំទ្រ​ដល់​បុព្វហេតុ​បរិស្ថាន​តាមរយៈ​ការ​ជិះ​កង់​ជា​កីឡា​ដែល​អ្នក​នាង​ចូលចិត្ត​ដើម្បី​បរិស្ថាន​។​

សុខមុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «សប្បាយ​ចិត្ដក្នុងការ​ចូលរួម​ជិះ​កង់​ដើម្បី​ភព​ផែន​ដីយើង​សម្រាប់​ថ្ងៃ​នេះ​ហើយខ្ញុំ​បាន​ចូលរួម​ម្ដង​ក្នុង​ឆ្នាំ ​២០១៤ ហើយ​នេះជា​លើកទី ២ ដែល​ខ្ញុំ​បាន​ចូលរួម​»៕