កម្មវិធី​ប្រកួត​វាយសី “People-To- People Exchange Amateur Badminton Championship 2024" បាន​មក​ដល់​ហើយ! ជា​ព្រឹត្តិការណ៍​ថ្មី ​ជា​ឱកាស​ថ្មី​សម្រាប់​អ្នក​ស្រលាញ់​កីឡា​វាយសី! ប្រកួត​វាយសី​បាន​ទាំង​រង្វាន់​ផង បាន​ទាំង​មិត្ត​ភាព​ផង មាន​តែ​មួយ​គត់​ពី​សារព័ត៌មាន TNAOT APP។ 

និរន្តភាព និង​ភាព​ជឿនលឿន ដ៏​សម្បូរ​បែប​ដែល​មាន​ចលនា​មិន​ឈប់​ឈរ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព គឺជា​មូលហេតុ​តែ​មួយ​គត់ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រា​ប់កិច្ច​ការ​កសាង​មិត្តភាព និង ភាតរភាព រវាង​ប្រទេស​កម្ពុជា និង​មហាមិត្ត​ត្បូង​ពេជ្រ​ចិន អស់​ជា​យូរលង់​ណាស់​មក​ហើយ។

ថ្ងៃនេះ សារព័ត៌មាន TNAOT APP មាន​កិត្តិយស​សូម​ប្រកាស​ជូន​ដំណឹង​ដ៏​រីករាយ សម្រាប់​មហាជន​ជា​អ្នក​ចូលរួម​ចុះ​ឈ្មោះ​ប្រកួត​វាយសី ដើម្បី​រឹត​ចំណង​មិត្តភាព កម្ពុជា-ចិន មិនមែន​អាជីព​ទាំងអស់ និងបងប្អូន​អ្នក​សារព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា៖ ពិធី​បើក​ជា​ផ្លូវការ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹកថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ ២០២៤​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា និង អ្នក​តំណាង​ស្ថាន​ទូតចិន​ប្រចាំ​កម្ពុជា ក្រោម​ប្រធានបទ “People-To- People Exchange Amateur Badminton Championship 2024" ដែល​នឹង​មាន​វត្តមាន ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា របស់​ក្រសួង​អប់រំ យុវជន និងកីឡា ព្រម​ទាំង​ឯកឧត្តម លោក​ជំទាវ​តំណាង​ស្ថាប័ន​ផ្សេងៗ​ទៀត។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយសីមិត្ត​ភាព កម្ពុជា-ចិន មិនមែន​សម្រាប់​កីឡាករ​អាជីព នៅ​ចុង​ខែ​មិថុនា ដែល​នឹង​ដំណើរការ​នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺ​ទទួល​បាន​ការ​ស្វាគមន៍ និង សហការ​ដោយ​សហព័ន្ធកីឡា​វាយសី​កម្ពុជា និង គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ​ក្រសួង​សំខាន់ៗ​ចំនួន ៣ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា, ក្រសួង​ព័ត៌មាន និង ក្រសួង​ទេសចរណ៍ ព្រម​ទាំង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធំៗ​ជាច្រើន​ទៀត​ដែលបាន​រួម​ចំណែក​ធ្វើ​ឲ្យ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន​និង​ផ្លែផ្កា​ផងដែរ ក្នុង​នោះ​មានដូចជា៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន E-GetS, JMC JiangLing Motors(Cambodia), Zhongtong(ZTO), Midea, HONOR, VICTOR, ក្រុមហ៊ុន​ វ័នរ៉ូត គ្រុប (​ONE​ ROAD​ ​Group), ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី), សមាគម​សភាពាណិជ្ជកម្ម​យុវជន​កម្ពុជា​ចិន, ទឹករ៉ែ​ធម្មជាតិ​អូគូលែន, មន្ទីរ​ពហុព្យាបាល ស៊ីន ហុងអិន ជាដើម។ ជាពិសេស កម្មវិធី​នេះ​ក៏​មាន​ដៃគូ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​រួមមាន៖ 58Cam, EAC News, Dap News, Troryorng, Phnom Penh Post, ភ្នំពេញប៉ុស្តិ៍, SR Digital Media, Khmernote ជាដើម។

ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ដៃគូ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន TNAOT APP ដែលបាន​មក​ចូលរួម​កម្មវិធី​ប្រកួត​កីឡា​វាយសី​មិត្តភាព កម្ពុជា-ចិន! អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​បាន​រៀបចំ​រង្វាន់​ប្រកួត​ប្រជែង​ចំពោះ​អ្នក​មាន​ស្នាដៃ​ផ្នែក​ថតរូប​សន្លឹក​ស្អាត​ជាង​គេ និង អ្នកថត​រូប​វីដេអូស្អាត​ជាង​គេ​របស់​ដៃគូ​ផ្សព្វផ្សាយ​ទាំងអស់​ពី​ក្នុង​កម្មវិធី​នេះ នឹង ទទួល​បាន​រង្វាន់​ពិសេស​ដែល​យើង​ខ្ញុំ​នឹង​ប្រកាស​ជូន​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ ២០២៤។ ដោយ​លោក​អ្នក​ដែល​ជា​ដៃគូ​ផ្សព្វផ្សាយ គ្រាន់​តែផ្ញើ​ស្នាដៃ​ទាំង​នោះ​មក​កាន់ Telegram Link: https://t.me/+ass8FFHuipU4NGNl  ឬ Scan QR code ក្រោយ​ពេល​ផ្តិត​យក​រូបភាព​សន្លឹក ឬ វីដេអូ​ក្រោយ​កម្មវិធី​ជា​ការស្រេច ឬ អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទលេខ៖ 023922788 ៕

កីឡា​នាំ​មក​នូវ​សុខភាព មិត្តភាព ហើយ​កីឡា​គឺ​ជា​អង្គទូត​នៃ​សន្តិភាព!

តារាង​នៃ​កម្មវិធី​បើក​ជា​ផ្លូវការ ការ​ប្រកួត​វាយសី “People-To- People Exchange Amateur Badminton Championship2024"

 

រូបមន្ត​ជម្រុះ​នៃ​ការ​ប្រកួត​កីឡាវាយសី៖ ចុចទីនេះ