លោក Jose Mourinho ប្រឈមមុខនឹងការចាត់ វិធានការផ្នែកច្បាប់ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) និងការជាប់ពិន័យព្យួរមួយប្រកួត ក្រោយពីត្រូវបានបណ្តេញឲ្យទៅអង្គុយលើកៅអីរបស់ទស្សនាដោយលោកអាជ្ញាកណ្តាល Jon Moss អំឡុងពេលក្រុម Man United បញ្ចប់ក្នុងលទ្ធផល ស្មើ ១-១ ជាមួយនឹងក្រុម West Ham ក្នុងការប្រកួត ក្របខ័ណ្ឌ Premier League៕
Barcelona មិនអាចបញ្ចប់សំណាងអាក្រក់នៅពេលជួបជាមួយក្រុម Sociedad
ការមិនស្គាល់ឈ្នះរបស់ក្រុម Barcelona នៅលើទឹកដីក្រុម Real Sociedad បានបន្តរហូតដល់ ៨ ប្រកួត ខណៈក្រុមម្ចាស់ជើងឯករបស់អេស្ប៉ាញមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យពួកគេដេញតាមពីក្រោយ Real Madrid នៅលើតារាង La Liga ៦ ពិន្ទុ។
ការរកគ្រាប់បាល់យ៉ាងល្អពី Lionel Messi បានជួយឲ្យ Barca ទទួលបាន ១ ពិន្ទុ ក្រោយពី Willian Jose ជួយឲ្យ Sociedad មានគ្រាប់បាល់នាំមុខមុននៅជិតបញ្ចប់តង់ទី ១ ៕


