លោក Pep Guardiola បានទទួលស្គាល់ថា ក្រុម Manchester City ត្រូវឲ្យមានការអភិវឌ្ឍដើម្បីធ្វើឲ្យកាន់តែមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ ក្រោយពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Middlesbrough។
ក្រុមរបស់លោក Guardiola បានបង្កើតការចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌអឺរ៉ុប តាមរយៈការផ្តួលក្រុម Barcelona ៣-១ ក្នុង Champions League កាលពីថ្ងៃអង្គារ។
គ្រាប់បាល់ទី ១៥០ របស់ Sergio Aguero បានជួយឲ្យក្រុមរបស់លោក Guardiola នាំមុខនៅតង់ទី ១ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានខ្ជះខ្ជាយឱកាសល្អៗចំនួន ២ លើកក្នុងតង់ទី ២។
លោក Guardiola បានឲ្យដឹងថា៖ «យើងត្រូវតែកែសម្រួលធ្វើឲ្យល្អប្រសើរឡើងទាំងលើតំបន់ការពារ និងប្រយុទ្ធ ពោលគឺត្រូវតែមុតស្រួចក្នុងការរកគ្រាប់បាល់ និងមិនរបូតគ្រាប់បាល់វិញ»៕

