ការវិលទៅប្រកួតក្នុងកម្មវិធី Grand Slam របស់ Maria Sharapova ក្រោយពីការជាប់ពិន័យជុំវិញសារធាតុហាមឃាត់រយៈពេល ១៥ ខែបានបញ្ចប់កាលពីថ្ងៃអាទិត្យក្រោយពីបានរងបរាជ័យក្នុងជុំទី ៤ ក្នុងព្រឹត្តិការណ៍ US Open ប៉ុន្តែ អតីតកីឡាការិនីវាយកូនបាល់មានចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោករូបនេះចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការវិលត្រឡប់របស់នាង។
កីឡាការិនីឡេតូនី Anastasija Sevastova បានធ្វើការវាយបកដើម្បីទម្លាក់ម្ចាស់ជើងឯក Grand Slam ៥ សម័យកាលរូបនេះក្នុងលទ្ធផល ៥-៧ ៦-៤ និង ៦-២ នៅលើទីលាន Arthur Ashe Stadium ដើម្បីកក់កៅអីវគ្គ ៨ នាក់ចុងក្រោយជាមួយនឹងកីឡាការិនីអាមេរិក Sloane Stephens ដែលបានទម្លាក់កីឡាការិនីអាល្លឺម៉ង់ Julia Goerges ៦-៣ ៣-៦ និង ៦-១ ។
Petra Kvitova និងត្រូវជួប Venus Williams ក្នុងវគ្គ ៨ នាក់ចុងក្រោយបន្ទាប់ពីឈ្នះក្នុងជុំទី ៤ រៀងៗខ្លួន៕ IS


