លោក Luis Enrique គ្រូបង្វឹករបស់ក្រុម Barcelona បានទទួលស្គាល់ថា ការខ្ជះខ្ជាយឱកាសជាច្រើន ធ្វើឲ្យក្រុមរបស់លោកត្រូវមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីឈានទៅប្រកួតពាន Copa del Rey វគ្គផ្តាច់ព្រ័ត្រជាលើកទី ៤ ជាប់ៗគ្នា បើទោះបីនាំមុខ ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី ១ លើក្រុម Atletico Madrid ក៏ដោយ។
គ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធ Luis Suarez និង Lionel Messi បានជួយឲ្យ Barca គ្រប់គ្រងទាំងស្រុងក្នុងតង់ទី ១ នៅកីឡដ្ឋាន Vicente Calderon កាលពីថ្ងៃពុធ។
ប៉ុន្តែ Antoine Griezmann វាយបក ១ គ្រាប់វិញសម្រាប់ក្រុម Atletico ក្នុងតង់ទី ២ មុនពេល Neymar ខ្ជះខ្ជាយឱកាសដ៏ល្អមួយ៕


