កីឡាការិនីវាយកូនគោល Brittany Lincicome បានកូនគោលបញ្ចូលរន្ធយ៉ាងល្អក្នុងការប្រកួតវគ្គ Playoff លើរន្ធទីមួយកាលពីថ្ងៃអាទិត្យ ដើម្បីផ្តួលមិត្តរួមជាតិអាមេរិកដូចគ្នា Lexi Thompson និងដើម្បីឈ្នះពានបើករដូវកាល Pure Silk Bahamas Classic របស់កម្មវិធី LPGA Tour។
Lincicome ធ្វើបានយ៉ាងល្អក្នុងការប្រកួតលើរន្ធទី ១៨ ហើយ Thompson បានវាយកូនគោលមិនចូលរន្ធដើម្បីតាមស្មើពិន្ទុ ដើម្បីធ្វើឲ្យ Lincicome ទទួលជ័យជម្នះតែម្តង ក្រោយពីបានចាញ់កីឡាការិនីរូបនេះក្នុងការប្រកួតវគ្គ Playoff។
Lincicome បានឲ្យដឹងថា៖ «វាពិតជាការប្រកួតដ៏អស្ចារ្យមួយ។ ការមានពិន្ទុនាំមុខលើតារាងពិន្ទុពេញមួយសប្តាហ៍ គឺជារឿងដ៏អស្ចារ្យមួយ ហេតុនេះ ការទៅប្រកួតរហូតដល់ដំណាក់កាលចុងក្រោយ ក៏ដូចជាលេងជាមួយ Lexi គឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ»៕


