Arsenal ដែលជាម្ចាស់ជើងឯក FA Cup នឹងចាប់ផ្តើមការខិតខំព្យាយាមរបស់ពួកគេក្នុងការការពារពាននេះជាលើកទី ៣ នៅពេលប្រកួតជាមួយនឹងក្រុម Sunderland នៅខែមករា។
ក្រុមរបស់លោក Arsene Wenger បានផ្តួល Sunderland ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ហើយត្រឹមតែរយៈពេល ៤៨ ម៉ោងក្រោយមក ពួកគេត្រូវបានចាប់ឆ្នោតឲ្យជួបជាមួយនឹងក្រុមឆ្មាខ្មៅកាលពីថ្ងៃចន្ទសម្រាប់ការប្រកួតនៅក្នុងជុំទី ៣។
ក្រុមកាំភ្លើងធំមួយនេះ ដែលបានផ្តួលក្រុម Aston Villa យ៉ាងចាស់ដៃក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុននោះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះនៅកីឡដ្ឋាន Emirates ខណៈដែលពួកគេចាប់ផ្តើមធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះពានរង្វាន់នេះក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា៕


