កីឡាករថេន ឡាំងអេង របស់ក្រុមកម្ពុជា ដាក់បាល់ដើម្បីត្រៀមស៊ុតសំដៅសំណាញ់ទីនៅពេលប្រកួតជាមួយនឹងក្រុមអង់គ្លេស អំឡុងការប្រកួតពូល F នៃយុទ្ធនាការ World Cup ជនអនាថា ឆ្នាំ២០១៤ របស់ពួកគេ ក្នុងទីក្រុង Santiago ប្រទេសស៊ីលី កាលពីថ្ងៃពុធ។
ក្រោយពីអង់គ្លេសបានចាប់ផ្តើមយ៉ាងល្អ តាមរយៈការស៊ុតបាល់បញ្ចូលទី៤គ្រាប់ក្នុងរយៈពេល៥នាទី កម្ពុជា បានវាយវិញជាមួយនឹងគ្រាប់បាល់បញ្ចូលទីពីសំណាក់កីឡាករឃួន បូរ៉ា និងឡាំងអេង។ ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាករអង់គ្លេសមានមាឌធំជាង និងខ្លាំងជាង និងបានកត់ត្រាជ័យជម្នះ ៨-៥។ ឡាំងអេង បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ដើម្បីធ្វើឲ្យគ្រាប់សរុបរបស់គេកើនដល់១០គ្រាប់ក្នុងរដូវកាលនេះ៕ IS


