ក្រុងលីយ៉ុង: ក្រុម Lyon បានឈ្នះកៅអីរបស់ខ្លួនសម្រាប់ការលេងក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Rennes នាថ្ងៃចុងក្រោយនៃរដូវកាល Ligue 1 កាលពីថ្ងៃអាទិត្យ ខណៈដែល Nice បានឡើងទៅឈរពីលើ Lille ដើម្បីទៅកាន់កៅអី Europa League ក្រោយពីការទទួលជ័យជម្នះ ២-០ លើក្រុម Ajaccio។ ខ្សែប្រយុទ្ធ Lisandro Lopez បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ពីការស៊ុតបាល់ប៉េណាល់ទីក្នុងតង់ទី១សម្រាប់ Lyon ក្រោយពីកីឡាករ បានយកដៃប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់ ខណៈដែលគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីការស៊ុតបាល់ពិន័យពីចម្ងាយរបស់ Clement Grenier ក្នុងនាទី ទី៦៩ បានបំពេញការទទួលបានបីពិន្ទុពេញសម្រាប់ក្រុមរបស់លោក Remi Garde តែម្តង។
ជ័យជម្នះនេះបានធ្វើឲ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ដើម្បីឈ្នះកៅអីរបស់ខ្លួនក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប។
នៅក្នុងខណៈនោះផងដែរ ខ្សែប្រយុទ្ធ Dario Cvitanich របស់ក្រុម Nice បានរកគ្រាប់បាល់លើកទី១៩របស់គេក្នុងរដូវកាលនេះ ក្នុងនាទី ទី៥នៃតង់ទី២ ស្របពេលដែល Eric Bautheacបានបន្ថែមគ្រាប់បាល់ទី២ក្នុងរយៈពេល១៣នាទីចុងក្រោយដើម្បីជួយឲ្យក្រុមរបស់ពួកគេឡើងទៅឈរពីលើក្រុម Saint-Etienne និង Lille ក្នុងចំណាត់ថ្នាក់លេខ៤ និងដើម្បីទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ។
ការទទួលជ័យជម្នះមួយក្នុងផ្ទះខ្លួនឯងលើក្រុម Saint-Etienne នឹងធ្វើឲ្យ Lille ទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Europa League ហើយក្រុមម្ចាស់ផ្ទះមួយនេះ ហាក់ដូចជាស្ថិតនៅលើផ្លូវនោះទៅហើយ ខណៈSalomon Kalou បានជួយឲ្យមានគ្រាប់បាល់បើកឆាកនៃការប្រកួតនេះនៅមុនពេលចប់តង់ទី១។
ប៉ុន្តែ គ្រាប់បាល់តាមស្មើពីសំណាក់Romain Hamouma បានជួយឲ្យក្រុម Saint-Etienne បានផ្តាច់ក្តីសង្ឃឹមរបស់ Lille ក្នុងការឈានទៅប្រកួតក្នុងអឺរ៉ុបនៅរដូវកាលក្រោយ ស្របពេលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ និងលេខ៦រៀងៗខ្លួន។
ចំណែកការប្រកួតនៅថ្ងៃចុងក្រោយសម្រាប់ក្រុមបាតតារាងឯណោះវិញ Troyes ត្រូវបានកាត់ចោល ក្រោយពីបានរងបរាជ័យ២-១ នៅលើទឹកដីរបស់ក្រុម Valenciennes៕ IS
លទ្ធផលកាលពីថ្ងៃអាទិត្យ
AC Ajaccio 0 Nice 2
Bastia 0 Sochaux 0
Bordeaux 2 Evian TG 1
Brest 1 Nancy 2
Lille 1 St Etienne 1
Lorient 1 Paris SG 3
Lyon 2 Rennes 0
Marseille 0 Reims 0
Toulouse 2 Montpellier 0
Valenciennes 2 Troyes 1

