ក្រុង ប៊ែន: លោក Manilal Fernando សញ្ជាតិស្រីលង្កា ដែលជាសមាជិកម្នាក់នៃគណៈកម្មាធិការប្រតិបត្តិរបស់សមាគមកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA នោះ បានរងពិន័យព្យួរជាបណ្តោះអាសន្នពីរាល់សកម្មភាពទាំងអស់ដែលទាក់ទងនឹងកីឡាបាល់ទាត់ក្នុងរយៈពេល៩០ថ្ងៃ នេះបើយោងទៅតាមការបញ្ជាក់របស់ FIFA កាលពីថ្ងៃចន្ទ។ ខណៈមិនបានបញ្ជាក់ពីសេចក្តីលម្អិតអំពីការប្រព្រឹត្តកំហុសរបស់លោក Fernando អង្គភាព FIFA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងតែដាក់ពិន័យព្យួរទៅលើរូបលោក ក្រោយពីការស៊ើបអង្កេតមួយបានបើកកាលពីខែតុលា ឆ្នាំ២០១២ ក្នុងគោលបំណងដើម្បីការពារការធ្វើអន្តរាគមន៍នានាជាមួយនឹងការរកការពិតអំពី «បណ្តឹងក្រមសីលធម៌»។ FIFA បានបញ្ជាក់ឲ្យដឹងថា៖…
Reading ដេញលោក McDermott ចេញពីតំណែង លោក Paolo Di Canio ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពនាំមុខគេក្នុងការចូលកាន់តំណែងក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Reading ក្រោយពីការបណ្តេញលោក Brian McDermott ចេញពីតំណែង។ លោក Di Canio ដែលបានបញ្ចប់រយៈពេល២១ខែរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Swindon Town កាលពីរយៈពេល៣សប្តាហ៍កន្លងទៅនោះ បានចូលរួមក្នុងនាមជាអ្នកទស្សនាក្នុងពេលការបរាជ័យក្នុងលទ្ធផល ២-១ របស់…
Ignazio Abate (ស្តាំ) របស់ AC Milan លោតដណ្តើមបាល់ជាមួយ Messi របស់ក្រុម Barcelona ក្រុង បាសេឡូណា: ក្រោយពីចាប់ផ្តើមយ៉ាងល្អឥតខ្ចោះនៅក្នុងរដូវកាលនេះ ក្រុម Barcelona បានរងនូវការធ្លាក់ចុះនូវទម្រង់លេងមួយ និងកំពុងតែប្រឈមមុខនឹងស្ថានភាពដ៏តឹងតែងក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេនៅពេលទទួលភ្ញៀវ AC Milan នៅរាត្រីនេះ ខណៈពួកគេសម្លឹងរកការលុបចោលការបរាជ័យ ២-០…
Tiger Woods កាន់ពានឈ្មោះថា Gene Sarazen Cup ក្រោយពីជ័យជម្នះរបស់ខ្លួនក្នុង WGC រដ្ឋម៉ៃអាមី: កីឡាករវាយកូនគោល Tiger Woods បានឈ្នះពានរង្វាន់ WGC-Cadillac Championship នៅលើទីលាន Blue Monster ក្នុងរដ្ឋ Miami កាលពីថ្ងៃអាទិត្យជាមួយនឹងការរកបាន៧១ពិន្ទុក្នុងការប្រកួតជុំចុងក្រោយដើម្បីទទួលជ័យជម្នះចំនួនពីរឈើលើមិត្តរួមជាតិអាមេរិក របស់គេ Steve Stricker។ Woods…
កីឡាករ កន ចន្ថា (ស្តាំ) បានទាត់ទៅលើកីឡាករ ឯម វុត្ថា នៅក្នុងការប្រកួតនៅលើសង្វៀនបាយ័នកោះពេជ្រកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា កន្លងទៅ ភ្នំពេញ: អ្នកប្រដាល់មាឌល្អិតចិត្តធំឯម វុត្ថា ដែលគេឲ្យរហស្សនាមថា«ខ្លាតូចចិត្តធំ» មកពីក្លិបប្រដាល់គ្រុឌមានជ័យនោះ បានយកឈ្នះអ្នកលេងស្នៀតជង្គង់ កន ចន្ថា ទាំងលំបាកបំផុត សម្រាប់ការជួបគ្នា ជាលើកដំបូង នៅលើសង្វៀនបាយ័នកោះពេជ្រ កាលពីរាត្រី ថ្ងៃអាទិត្យកន្លងមកនេះ។…
ជាម អាដាំ បានទាត់សន្ធាប់ទៅលើដើមទ្រូង ផល សុផាត នាការប្រកួត កាលពីថ្ងៃអាទិត្យ ភ្នំពេញៈ ម្ចាស់ខ្សែក្រវាត់គុនខ្មែរវគ្គ១ ជាម អាដាំ នឹងធ្វើឲ្យដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាការប្រកួតដណ្តើមខ្សែក្រវាត់ K cement ទម្ងន់៦៥គីឡូក្រាម ដោយគ្មានការព្រួយបារម្ភអ្វីទៀតឡើយ បន្ទាប់ពីរូបគេបានរកឃើញជ័យជម្នះជាលើកទី២លើកីឡាករជើងខ្លាំងផល សុផាត សម្រាប់ការប្រកួតជម្រុះតាមពូល នៅលើសង្វៀនស៊ីធីអិន កាលពីថ្ងៃអាទិត្យកន្លងមកនេះ ហើយការឈ្នះនេះបានធ្វើឲ្យ សុផាត ស្ថិតនៅក្នុងភាពមិនប្រាកដមួយ។ នៅមុនជំនួបនេះ…
កីឡាករកម្ពុជា ណៃ សារ៉ាវ័យ បានព្យាយាមវាយកូនបាល់ទៅកាន់គូប្រកួត Zhang Shaw Fei ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ភ្នំពេញៈ កីឡាករវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជា ណៃ សារ៉ាវ័យ បានចាញ់កីឡាករចិន Zhang Shaw Fei យ៉ាងចាស់ដៃ សម្រាប់ការប្រកួតកីឡាវាយកូនឃ្លីលើតុដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រចាំឆ្នាំ២០១៣ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃទី១០ ខែមីនាកន្លងមកនេះ។ ឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើទីលានសាលដំបូលទូក…
ហ៊ុច គឹមហៀង (ឆ្វេង) ទាត់ទៅលើ សេង ហៀង ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា រូប យឺន ពន្លក ភ្នំពេញ: កីឡាករ សុខ ចិន្តា បានធ្វើឲ្យ វង្ស គង់រាជ បន្តភាពចាញ់របស់ខ្លួនជាបន្តទៀតសម្រាប់ការជួបគ្នា នៅលើសង្វៀន Beeline Arena ដែលរៀបចំឡើងដោយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃអាទិត្យកន្លងមកនេះ…
ភ្នំពេញ: ការទទួលពិន្ទុសរុបដ៏ខ្ពស់ត្រូវបានគេរំពឹងទុកថានឹងមានការលំបាកនៅក្នុងសប្តាហ៍ទី២៩នៃក្របខ័ណ្ឌ CC/PPP/CTN Fantasy League ខណៈដែលការប្រកួតត្រឹមតែ៦គូប៉ុណ្ណោះត្រូវបានប្រកួត ហើយមានក្រុមកំពូលតែពីរប៉ុណ្ណោះដែលមានសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានពិន្ទុសរុបខ្ពស់បំផុតនៃជុំនេះ ខ្ពស់ជាងពិន្ទុល្អបំផុតក្នុងសប្តាហ៍ទី១០ទៅទៀត ហេតុនេះវាច្បាស់ណាស់ថា ពិន្ទុរបស់យើងបានមកពីកីឡាករមិនសូវល្បី។ យើងបានជួបភាពរីករាយផ្សេងៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះថ្មីៗនេះ នៅពេលកីឡាករមិនសូវស្គាល់ជាច្រើនបានបង្ហាញខ្លួនក្នុងក្រុមនៃក្តីស្រមៃ ប៉ុន្តែប្រហែលជាសប្តាហ៍នេះ ជាឧទាហរណ៍ដ៏ល្អបំផុតអំពីកីឡាករដែលស្ទើរតែគ្មានពិន្ទុសោះក្លាយជាវីរបុរស។ កីឡាករ Andros Townsend របស់ក្រុម QPR ត្រូវបានជ្រើសរើសដោយអ្នកចាត់ការទូទៅ៣នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកចាត់ការទូទៅមួយពាន់ក្នុង Fantasy ហេតុនេះសូមធ្វើការអបអររបស់អ្នក ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងនោះ។…
លោក Benitez វាយប្រហារតបវិញទៅលើលោក Ferguson លោក Rafael Benitez បានបន្តធ្វើឲ្យជម្លោះដ៏យូរអង្វែងរបស់លោកជាមួយនឹងលោក Alex Ferguson កាន់តែរីកធំឡើងតាមរយៈការវាយប្រហារដោយពាក្យសម្តីទៅលើអ្នកចាត់ការទូទៅរបស់ក្រុម Manchester United រូបនេះសម្រាប់ការមិនចាប់ដៃរលាក់ជាមួយនឹងលោកនៅមុនពេលការចាប់ផ្តើមនៃការប្រកួត FA Cup វគ្គ១/៤របស់ក្រុម Chelsea នៅទីលាន Old Trafford៕ IS សោភ័ណ្ឌបានរក្សាជ័យជម្នះរបស់ខ្លួន កីឡាករ សែន…

