120801_12 វិធីលេងឧបករណ៍តន្ដ្រីបុរាណឈិង ឈិងជាឧបករណ៍តន្ដ្រីបុរាណខ្មែរមួយគូ ហាក់ដូចជាគម្របដែលធ្វើពីស្ពាន់ ឬដែក។ ឈិងបែងចែកជា២ប្រភេទ គឺឈិងវង្សពិណពាទ្យ និងឈិងវង្សមហោរី។ ឈិង មានសំឡេងកំណត់ចំណាំ២បែប គឺ ចង្វាក់ស្រាលដែលមានសំឡេងជាឈិង និងចង្វាក់ធ្ងន់ដែលមានសំឡេងជា «ឆាប់»។ ឆាប់ ត្រូវចាត់ទុកជាសំឡេងធ្លាក់ ឬក៏ចុងបំផុតនៃចង្វាក់ ប៉ុន្ដែចុងបំផុតនៃចង្វាក់បែរជាសំឡេង «ឈិង» វិញ…

