ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ (Charles III) គឺជាអ្នកត្រូវបន្តគ្រងរាជ្យសម្បត្តិពីព្រះមាតាមហាក្សត្រិយ អេលីហ្សាប៊ែត ទី២ ដែលទើបនឹងសោយទិវង្គត។ ព្រះអង្គម្ចាស់ ឆាលស៍ ត្រូវប្រជានុរាស្ត្រទទួលស្គាល់ និងចាត់ទុកថាជាក្សត្រដែលនិយមបរិស្ថាននិងជីវចម្រុះ។ នេះគឺតាមរយៈព្រះរាជសកម្មភាពផ្ទាល់ និងតាមរយៈមូលនិធិរបស់ទ្រង់ (Prince’s Foundation)។ ជាក់ស្តែង តាំងតែពីអំឡុងឆ្នាំ ១៩៨០…
Browsing: សេរី ឧត្តម
អាល្លឺម៉ង់ ជាក្បាលម៉ាស៊ីន ១ របស់សហភាពអឺរ៉ុប ហើយជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលបើកដៃទទួលជនភៀសខ្លួនបរទេសច្រើន គួរឱ្យកត់សម្គាល់ដោយកន្លងមក បានទទួលជនភៀសខ្លួនជាច្រើនប្រទេស តួយ៉ាងមកពីប្រទេស ស៊ីរី និងអាហ្វហ្គានីស្ថានជាដើម ហើយថ្មីៗនេះ ពី អ៊ុយក្រែន ដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីរុស្ស៊ី។ ដើម្បីទាក់ទាញអ្នកធ្វើការ ដែលមានជំនាញឯកទេសច្បាស់លាស់ និងដែលអាចជួយជំរុញសម្ទុះកំណើនសេដ្ឋកិច្ចផង រដ្ឋាភិបាលអាល្លឺម៉ង់ ចង់រំលាយចោលរនាំងឧបសគ្គខាងការិយាធិបតេយ្យ…
នៅក្នុងប្រទេសសហភាពអឺរ៉ុប (EU) ពលរដ្ឋមួយចំនួន ផ្តើមងាកទៅកាប់ឈើ ក្នុងព្រៃសម្រាប់ត្រៀមទុកដុតកម្តៅ នៅរដូវរងា ដែលនឹងឈានចូលមកដល់ឆាប់។ នេះក៏ព្រោះតែតម្លៃប្រេង និងឧស្ម័នឡើងថ្លៃខ្លាំង ដែលកើតចេញពីវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយម្យ៉ាងទៀត ក៏ព្រោះតែ EU ខ្លួនឯងផ្ទាល់ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្ម ចំពោះរុស្ស៊ីដែរ។ ដូច្នេះ ទំនិញរុស្ស៊ីជាច្រើន ត្រូវហាមឃាត់មិនឱ្យនាំចូលទឹកដី ក្នុងរង្វង់ប្រទេសនៃប្លុក…
ជាងកន្លះឆ្នាំហើយ ដែលរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន។ រយៈពេលនេះ រុស្ស៊ីបានចំណេញលុយប្រមាណជា ១៥៨ ពាន់លានអឺរ៉ូ (ជាង $១៥៧ ពាន់លាន) ដោយសារតែការលក់ឧស្ម័នអុីដ្រូកាបូន និងចំណូលពន្ធ។ នេះបើយោងតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីថាមពល និងខ្យល់ស្អាត (CREA) ដែលចុះផ្សាយ នៅថ្ងៃទី ៥ ខែកញ្ញា។ របាយការណ៍របស់មជ្ឈមណ្ឌលដដែល…
នៅប្រទេសថៃ ខែកញ្ញានេះ គឺជាខួប ១ ទសវត្សរ៍ហើយ ដែលកើតមានព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ល្បីរន្ទឺមួយបណ្តាលមកពីបុត្រាមហាសេដ្ឋី ១ រូប បើកឡានបុកនគរបាលម្នាក់ស្លាប់។ នីតិវិធីស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ គឺហាក់នៅនឹងថ្កល់។ ចំណែកជនល្មើសបន្តមានសេរីភាព នៅក្រៅឃុំ និងដើរហើរយ៉ាងសប្បាយហុឺហា។ កាសែតបស្ចិមប្រទេសចាប់អារម្មណ៍ផ្សាយរំឭកព្រឹត្តិការណ៍នេះ និងបានសរសេរលើកឡើងថា នេះគឺនិមិត្តរូប១នៃអំពើនិទណ្ឌភាពនៃក្រុមអ្នកមានលុយមានអំណាច នៅទីក្រុងបាងកក និងស្តែងពីអំពើពុករលួយ…
សពអតីតមេដឹកនាំសហភាពសូវៀត មីខាអ៊ីល ហ្គ័របាឆូវ ត្រូវបូជាថ្ងៃសៅរ៍ ទី ០៣ កញ្ញានេះ។ តាមសេចក្តីរាយការណ៍ជាច្រើនរបស់កាសែតបស្ចិមប្រទេស គឺ របបដឹកនាំក្រុងម៉ូស្គូរបស់ប្រមុខរដ្ឋ វ្ល៉ាឌីមៀរ ពូទីន ពុំបានប្រារព្ធពិធី «ធំដុំជាលក្ខណៈជាតិ» ដើម្បីជូនដំណើរជាចុងក្រោយ ចំពោះ ហ្គ័របាឆូវ ឡើយ។ សូម្បីតែប្រធានាធិបតីរុស្ស៊ី ពូទីន…
ប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប បានសម្រេចផ្អាក មិនអនុវត្ត «កិច្ចព្រមព្រៀងយោគយល់ផ្តល់ទិដ្ឋាការ» សម្រាប់ជនជាតិរុស្ស៊ី។ ការយោគយល់គ្នានេះ ធ្លាប់បានអនុវត្ត ១៥ ឆ្នាំហើយ។ ដូច្នេះ ពីអំណឹះតទៅ ជនជាតិរុស្ស៊ីដែលចង់ស្នើសុំចូលទឹកដីសហភាពអឺរ៉ុប គឺត្រូវឆ្លងកាត់នីតិវិធីត្រួតពិនិត្យពិច័យតឹងតែងជាមុន ឬត្រូវរង់ចាំពេលយូរជាងមុន ឬក៏ឈានដល់ការមិនទទួលបានទិដ្ឋាការតែម្តង។ ចំណែក តម្លៃសេវាស្នើសុំវីសា ក៏នឹងឡើងថ្លៃផង។…
ពិធីបូជាសពអតីតមេដឹកនាំសហភាពសូវៀត លោក មីខាអ៊ីល ហ្គ័របាឆូវ គ្រោងប្រារព្ធរៀបចំ នៅថ្ងៃសៅរ៍ ទី ០៣ កញ្ញា។ ក៏ប៉ុន្តែ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមពិធីបុណ្យរំលាយសាកសពនេះទេ ពីព្រោះ «កាលវិភាគកិច្ចការងាររបស់លោកប្រមុខរដ្ឋរុស្ស៊ីរវល់មមាញឹកខ្លាំងពេក ដកឃ្លាពុំរួច»។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង និងបានបញ្ជាក់បន្ថែមថា លោក…

