ឥណ្ឌាបានដាក់ពង្រាយយ៉ាងហោចណាស់នាវាចម្បាំងរាប់សិបគ្រឿងនៅភាគខាងកើតនៃសមុទ្រក្រហមដើម្បីត្រៀមការពារសន្តិសុខប្រឆាំងនឹងចោរសមុទ្រនិងបានស៊ើបអង្កេតនាវាជាង ២៥០ គ្រឿង ខណៈមហាអំណាចលោកខាងលិចផ្តោតលើការវាយប្រហារក្រុមហ៊ូធី (Houthi) របស់យេម៉ែន គាំទ្រដោយអ៊ីរ៉ង់។ គួរជម្រាបថា ឥណ្ឌាមិនបានចូលរួមជាមួយក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិកដែលមានប្រទេសមហាអំណាចជាច្រើនចូលរួមជុំវិញបញ្ហាសមុទ្រក្រហមទេហើយក៏មិនមាននាវាចម្បាំងនៅទីនោះដែរ។ ប៉ុន្តែបច្ចុប្បន្នមន្ត្រីឥណ្ឌា បាននិយាយថាខ្លួនមាននាវាចម្បាំងជួរមុខ ២គ្រឿងនៅឈូងសមុទ្រ Aden និងនាវាចម្បាំងយ៉ាងហោចណាស់១០គ្រឿងនៅភាគខាងជើងនិងខាងលិចសមុទ្រអារ៉ាប់រួមជាមួយនឹងយន្តហោះស៊ើបការណ៍។ហើយនេះគឺជាការដាក់ពង្រាយកងទ័ពដ៏ធំបំផុតរបស់ឥណ្ឌានៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា សមត្ថភាពផលប្រយោជន៍និងកេរ្តិ៍ឈ្មោះដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌាបានធានាពីជំនួយរបស់ខ្លួនក្នុងស្ថានភាពលំបាក។…
Browsing: អន្តរជាតិ
ប្រមុខកងទ័ពអ៊ុយក្រែន លោក Valery Zaluzhny ត្រូវបានគេរាយការណ៍ថា ត្រូវបានបណ្តេញចេញពីតំណែងតាំងពីថ្ងៃចន្ទមកម្ល៉េះ ប៉ុន្តែមិនទាន់មានសេចក្តីប្រកាសជាផ្លូវការនៅឡើយ។ បណ្តាញទូរទស្សន៍ខ្សែកាប CNN របស់អាមេរិក បានដកស្រង់សម្តីប្រភព២រូប ដែលដឹងរឿងនេះ ដោយអះអាងថា លោក Valery Zaluzhny ដែលជាមេទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ត្រូវបានកោះហៅឱ្យចូលរួមកិច្ចប្រជុំមួយនៅការិយាល័យប្រធានាធិបតីកាលពីថ្ងៃចន្ទ ហើយប្រាប់ថារូបលោកត្រូវបានបណ្តេញចេញ។ សេចក្តីរាយការណ៍របស់…
ក្រោយពីប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ច និងម្ចាស់ជំនួយសំខាន់ៗ បានប្រកាសផ្អាកជំនួយដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតដើមបូព៌ា (UNRWA) សហរដ្ឋអាមេរិកដែលជាប្រទេសដំបូងប្រកាសផ្អាកទម្លាក់ជំនួយបន្ថែម បានទាមទារឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន មុនពេលទីក្រុងវ៉ាស៊ីនតោននឹងបន្តការផ្តល់មូលនិធិដែលត្រូវបានផ្អាក ខណៈដល់ពេលនេះមានយ៉ាងហោចណាស់ ១៤ ប្រទេសបានចូលរួមផ្តាច់មូលនិធិ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣០ ខែមករា បាននិយាយថា UNRWA ត្រូវធ្វើ «ការផ្លាស់ប្តូរជាមូលដ្ឋាន»…
កូរ៉េខាងជើងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ នេះបាននិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចយុទ្ធសាស្ត្រ Cruise ដែលជាផ្នែកមួយនៃការជ្រើសរើសអាវុធ ខណៈអ្នកវិភាគព្រមានថា អាចធ្វើឡើងសម្រាប់ផ្តល់ឱ្យរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា មីស៊ីលប្រភេទ «Hwasal 2» ត្រូវបានបាញ់ចូលទៅភាគខាងលិចនៃសមុទ្រ កាលពីថ្ងៃទី ៣០…
ក្រោយតុលាការធម្មនុញ្ញថៃរកឃើញការបំពានច្បាប់រដ្ឋធម្មនុញ្ញប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ គណបក្សឆ្ពោះទៅមុខ (MFP) បានចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការ ជាមួយក្រុមការងារផ្នែកច្បាប់របស់ខ្លួន ហើយនឹងមានការឆ្លើយតបក្នុងពេលឆាប់ៗ។ តុលាការធម្មនុញ្ញថៃ បានសម្រេចនៅថ្ងៃពុធនេះថា គណបក្សចលនាឆ្ពោះទៅមុខ (MFP)ដែលឈ្នះការបោះឆ្នោតកាលពីខែឧសភា ប៉ុន្តែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី បានរំលោភលើរដ្ឋធម្មនុញ្ញ ចំពោះគោលបំណងធ្វើកំណែទម្រង់ច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេស។ កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា តុលាការធម្មនុញ្ញបានបញ្ជាឱ្យគណបក្ស MFP របស់លោក ភីតា…
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានច្រានចោលសេចក្ដីព្រាងច្បាប់មួយស្ដីពីការបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតដោយឯករាជ្យទៅលើករណីហ្វូងមនុស្សប្រមូលផ្ដុំគ្នាណែនណាន់តាន់តាប់ ក្នុងពិធីបុណ្យហាឡូវីន (Halloween) កាលពីឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្ស ១៥៩នាក់ ស្ថិតនៅក្នុងសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល (Seoul) ។…
តុលាការប៉ាគីស្ថាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានកាត់ទោស អតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ (Imran Khan) និងសមាជិកសភាម្នាក់ក្នុងបក្សរបស់លោក ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ១០ ឆ្នាំ បន្ទាប់ពីរកឃើញថាអ្នកនយោបាយទាំង២រូបនេះ បានទម្លាយការណ៍សម្ងាត់ជាតិ។ នេះបើតាមការ6រាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ សាលក្រមនេះ គឺជាឧបសគ្គនយោបាយមួយទៀតសម្រាប់លោក ខាន់…
ប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន CNA ផ្ដាច់មុខនៅថ្ងៃទី៣១ ខែមករាថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលរងការកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ ឆ្នាំ ពីបទប្រព្រឹត្តពុករលួយ ត្រូវបានបន្ធូរបន្ថយទោសមកត្រឹម ៦ឆ្នាំ ដោយក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេស។ …
តុលាការធម្មនុញ្ញថៃនៅថ្ងៃទី ៣១ ខែមករានេះ រកឃើញ និងសម្រេចថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលឈ្នះការបោះឆ្នោតច្រើនផ្តាច់គេ កាលពីខែឧសភា ឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញ ក្នុងការស្វែងរកការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថរាជានិយម។ ការសម្រេចរបស់ស្ថាប័នតុលាការកំពូលរបស់ប្រទេសនេះគឺតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីខ្លួនកាត់ក្តីឱ្យលោក ភិថា លឹមចារើនរ៉ាត ឱ្យរួចពីការចោទប្រកាន់ពីការកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមិនដំណើរការជាងច្រើនឆ្នាំ ហើយ…
ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ (Sultan Ibrahim Iskandar) ក្នុងវ័យ ៦៥ ឆ្នាំ នៅថ្ងៃទី ៣១ ខែមករានេះ បានអភិសេកឡើងគ្រងរាជជាព្រះមហាក្សត្រទី១៧ របស់ប្រទេសម៉ាឡេស៊ី ដែលកាន់របបរាជានិយម និងគោរពសា្លសនាអ៊ិស្លាម។ ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ…

