Browsing: អ៊ុំ វណ្ណៈ

130220_06 ហិរញ្ញវត្ថុ​គឺជា​បញ្ហា​ចម្បង​របស់​មនុស្ស​ក្នុង​សង្គម។​មនុស្ស​មួយ​ចំនួន​ធ្លាប់​មាន​បទ​ពិសោធ​រង​គ្រោះ​ដោយ​សារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​ដោយ​គ្រាន់​តែ​អ្នក​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ធូរ​ស្រាល​រីឯ​អ្នក​ខ្លះ​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​។ ដោយ​សារ​មាន​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ខ្ពស់​វា​អាច​ឈាន​ដល់​ការ​បំផ្លាញ​អនាគត និង​ជីវិត​របស់​អ្នក​ប្រសិន​បើ​អ្នក​មិន​បាន​ដោះ​ស្រាយ​វា​ត្រឹម​ត្រូវ​។ ដូច​ដែល​យើង​បាន​ឃើញ​និង​ឮ​តាម​សារ​ព័ត៌មាន​ចំនួន​ថា​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​សុខ​ចិត្ត​លះ​បង់​អាយុ​ជីវិត​បាត់​បង់​ផ្ទះ​សម្បែង​ក្បត់​បង​ប្អូន​មិត្ត​ភក្តិ ឬ​រត់​ចោល​ស្រុក​ព្រោះ​តែ​បញ្ហា​ហិរញ្ញវត្ថុ​នេះ​ឯង​។ បច្ចុប្បន្ន​យើង​ឃើញ​មាន​ការ​រីក​ដុះដាល​យ៉ាង​ខ្លាំង​ចំពោះ​ធនាគារ​ធំៗ​មីក្រូ​ហិរញ្ញវត្ថុ​ដែល​បម្រើ​ដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នានា​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ហាង​បញ្ចាំ​និង​ហាង​ចង​ការ​ប្រាក់​ឯកជន​មាន​ភាព​ពេញ​និយម​ចំពោះ​ប្រជា​ពលរដ្ឋ​ទូទៅ​និង​យុវជន​ដោយ​សារ​តែ​វា​ងាយ​ស្រួល​និង​រហ័ស​ទាន់​ចិត្ត​មិន​ចាំ​បាច់​ចំណាយ​ពេល​វេលា​លើ​សំណុំ​បែប​បទ​ច្រើន​ដំណាក់​កាល​ដូច​ជា​ការ​ខ្ចី​ពី​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ​។ លោក រតនៈ ម្ចាស់​ហាង​បញ្ចាំ​រតនៈ បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​លោក​បើក​រក​ស៊ី​មុខ​របរ​ហាង​បញ្ចាំ​ដែល​មាន​លិខិត​ស្នាម​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​រដ្ឋាភិបាល​ហើយ​របស់​ឬ​វត្ថុ​ទទួល​បញ្ចាំ​ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​អត្ដ​សញ្ញាណ​ត្រឹម​ត្រូវ​។ លោក រតនៈ បាន​បន្ត​ថា ហាង​របស់​លោក​ទទួល​បញ្ចាំ​របស់​គ្រប់​ប្រភេទ​មិន​ថា​របស់​តូច​ឬ​ធំ​ដូច​ជា​ដី ផ្ទះ ឡាន និង​របស់​មាន​តម្លៃ​ផ្សេងៗ ឲ្យ​តែ​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ…

130130_04 ក្រុម​អ្នក​គាំទ្រ​តារា​ដែល​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា​«Fan»​បាន​និង​កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​កម្ពុជា​។ យើង​អាច​កត់​សម្គាល់​បាន​ថា​ក្រុម​អ្នក​គាំទ្រ​តារា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​យុវវ័យ​ប្រុស​ស្រី​ក្មេង​ដែល​ចូល​ចិត្ត​វិស័យ​ចម្រៀង​ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​តារា​ដែល​ខ្លួន​ពេញ​ចិត្ត​។ អាកប្ប​កិរិយា​របស់​ក្រុម​គាំទ្រ​តារា​មាន​សកម្មភាព​ពុះ​កញ្ជ្រោល​ខ្លាំង​ខុស​ពី​អ្នក​គាំទ្រ​ធម្មតា​ព្រោះ​ពួក​គេ​គឺ​ជា​អ្នក​គាំទ្រ​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​តារា​ផ្ទាល់​ហើយ​ពួក​គេ​ក៏​តែង​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ឆាក​តន្ត្រី​រៀង​រាល់​ពេល​ដែល​មាន​វត្តមាន​របស់​តារា​ចម្រៀង​ល្បី​ក្នុង​ដួង​ចិត្ត​ទៅ​ច្រៀង​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ឬ​ការ​ប្រគំ​តន្ត្រី​នានា​។ ជា​ការ​ពិត​យើង​ប្រាកដ​ជា​មាន​ការ​កោត​សរសើរ​ចំពោះ​ក្រុម​ហ្វេន​ដែល​តែង​តែ​ជួយ​គាំទ្រ​តារា​ខ្មែរ​យើង​ដោយ​ទឹក​ចិត្ត​ស្មោះ​សរ​ស្ទើរ​តែ​គ្រប់​ពេល​វេលា​និង​គ្រប់​ទីកន្លែង​ប៉ុន្តែ​តើ​ការ​គាំទ្រ​តារា​ជា​ក្រុម​ហ្វេន​បែប​នេះ​អាច​ធ្វើ​ឲ្យ​យុវវ័យ​របស់​យើង​ចំណាយ​ពេល​វេលា​ច្រើន​ភ្លេច​ការ​សិក្សា​និង​បង្កើន​នូវ​ភាព​ស្និទ្ធ​ស្នាល​ជ្រុល​ហួស​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ដែរ​ឬ​ទេ? យុវជន​មា្នក់​ឈ្មោះ ឈុន នី​ជា​មេ​ក្រុម​អ្នក​គាំទ្រ​តារា​ល្បី​មួយ​រូប​នៅ​ក្នុង​ផលិត​កម្ម​ធំ​មួយ​បាន​និយាយ​ថា​ក្រុម​របស់​លោក​មាន​ចំនួន​ប្រមាណ​ជា​ជាង​៤០​នាក់​តែង​តែ​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​ទៅ​តាម​គាំទ្រ​តារា​របស់​ពួក​លោក​គ្រប់​កម្មវិធី​តន្ត្រី​។ លោក​បញ្ជាក់​ថា​ការ​គាំទ្រ​និង​ការ​បង្កើត​ជា​ក្រុម​ហ្វេន​នេះ​មិន​មែន​ជា​ការ​រៀប​ចំ​ពី​ម្ចាស់​ផលិតកម្ម​ឬ​អ្នក​ចម្រៀង​នោះ​ទេ​ប៉ុន្ដែ​វា​សុទ្ធ​តែ​ផ្តើម​ចេញ​ពី​ការ​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ​។ លោក ឈុន នី បន្ត​ថា​ចំពោះ​ការ​ចំណាយ​ផ្សេងៗ ដូច​ជា​ការ​ធ្វើ​ស្លាក​គាំទ្រ​អគ្គិសនី​កាដូ​តុក្កតា​ឬ​ផ្កា​ដែល​ទិញ​សម្រាប់​ផ្តល់​ជូន​តារា​របស់​ពួក​លោក​នៅ​លើ​ឆាក​នោះ​គឺ​សុទ្ធ​តែ​បាន​មក​ពី​ការ​រៃ​អង្គាស​ឬ​ក៏​ជា​ថវិកា​បាន​មក​ពី​សមាជិក​ណា​មួយ​នៃ​ក្រុម​ហេ្វន​ទាំង​មូល។​ជាង​នេះ​ទៅ​ទៀត​អ្វីៗ​ដែល​ក្រុម​ហ្វេន​របស់​លោក​ធ្វើ​គឺ​ជា​សន្តាន​ចិត្ត​ចំពោះ​ការ​ស្រឡាញ់​សិល្បៈ និង​តារា​របស់​ពួក​លោក​ប៉ុណ្ណោះ​។ ការ​បង្កើត​ក្រុម​គាំទ្រ​តារា​អាច​ជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​សិល្បៈ​ចម្រៀង​ខ្មែរ​យើង​បច្ចុប្បន្ន​មែន​ប៉ុន្តែ​វា​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​ផង​ដែរ​សម្រាប់​យុវវ័យ​ដែល​មិន​បាន​គិត​គូរ​ដិត​ដល់​ចំពោះ​បញ្ហា​នេះ​។ អ្នក​ស្រី នង ធីតា អាយុ​៥២​ឆ្នាំ​ជា​គណនេយ្យករ​នៃ​ស្ថាប័ន​រដ្ឋ​មួយ​កន្លែង​បាន​បញ្ចេញ​នូវ​ទស្សនៈ​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ការ​ចំណាយ​ពេល​វេលា​និង​លុយ​កាក់​របស់​យុវវ័យ​ដើម្បី​ទៅ​ធ្វើ​ការ​គាំទ្រ​តារា​នេះ​ថា​បើ​ជា​ការ​គាំទ្រ​ធម្មតា​គឺ​មិន​ថ្វី​នោះ​ទេ…

130130_08 នឹក​ដល់​ក្រុម​តន្ត្រី​ភីសេន​មិត្ត​យុវវ័យ​មួយ​ចំនួន​ប្រហែល​ជា​មិន​ដែល​ស្គាល់​ឬ​ដឹង​ថា​ក្រុម​មួយ​នេះ​ជា​ក្រុម​អ្វី​និង​មាន​ប្រភព​មក​ពី​ទី​ណា​នោះ​ទេ​។ ប៉ុន្តែ​បើ​យើង​និយាយ​ដល់​បទ​ចម្រៀង​ល្បី​ពីរ​បទ​ដូច​ជា​បទ​«​លួច​ស្នេហ៍​ម៉ែ​អូន​» និង​«កូន​ខ្មែរ​ឡូយ​៩​» មិត្ត​យុវវ័យ​ដែល​និយម​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​ឬ​យូធូប​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ស្តាប់​និង​ស្គាល់​ពី​អ្នក​ចម្រៀង​ដែល​ជា​ម្ចាស់​បទ​ទាំង​នេះ​។ ឥឡូវ​នេះ​ពួកគេ​ទាំង​ពីរ​បាន​រួម​បញ្ចូល​គ្នា​ជា​ក្រុម​ចម្រៀង​និង​តន្រ្តី​ករ​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ក្នុង​ការ​និពន្ធ​តាក់​តែង​បទ​ភ្លេង​និង​ប៉ារ៉ូល​ចម្រៀង​ថ្មី​មាន​ឈ្មោះ​ថា​ក្រុម​ភីសេន​។ លោក សុភ័ក្រ្ត ជា​មេ​ក្រុម​តន្ត្រី​ភីសេន បាន​និយាយ​ថា​ក្រុម​ចម្រៀង​របស់​លោក​គឺ​ជា​ក្រុម​តន្រ្តី​បុរស​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២​ដែល​មាន​សមាជិក​ចំនួន​បួន​នាក់​គឺ​សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​សមត្ថភាព​ប្លែកៗ​ពី​គ្នា​ដូច​ជា​អ្នក​ជំនាញ​វាយ​ស្គរ​អ្នក​លេង​ហ្គីតា​អ្នក​លេង​អក​និង​អ្នក​ច្រៀង​។ លោក​សុភ័ក្រ្ត បញ្ជាក់​ថា​គោល​បំណង​នៃ​ការ​បង្កើត​ក្រុម​តន្រ្តី​នេះ គឺ​ដើម្បី​លើក​ស្ទួយ​ដល់​បទ​ចម្រៀង​សម័យ​របស់​ខ្មែរ​ដោយ​ផ្តោត​លើ​ការ​បង្ហាញ​ចេញ​នូវ​ចម្រៀង​និង​សាច់​ភ្លេង​ថ្មីៗ​ដែល​មិន​ចម្លង​ចេញ​ពី​បរទេស​។ លោក សុភ័ក្រ្ត បាន​បន្ថែម​ទៀត​ថា​៖ «​តាម​ពិត​សព្វ​ថ្ងៃ​មាន​យុវវ័យ​ក្មេងៗ​ច្រើន​ណាស់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​តែង​និពន្ធ​សាច់​ភ្លេង​និង​បទ​ចម្រៀង​ថ្មី​ដូច​ពួក​ខ្ញុំ​ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​បង្ហាញ​សមត្ថភាព។​ខ្ញុំ​សង្ឃឹម​ថា​ក្រុម​របស់​ខ្ញុំ​អាច​ឈាន​ដើរ​លើ​ផ្លូវ​ជោគជ័យ​ក្នុង​សិល្បៈ​តន្រ្តី​មិន​លួច​ចម្លង​ពី​គេ​»។ លក្ខណ​ពិសេស​របស់​ក្រុម​ភីសេន​មាន​សមត្ថភាព​ពិត​លើ​ផ្នែក​ឧបករណ៍​តន្រ្តី​ជា​ពិសេស​ការ​តែង​និពន្ធ​បទ​ភ្លេង​ថ្មីៗ។ អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​ខុស​ប្លែក​ពី​គេ​គឺ​ពួក​គេ​ជា​ក្រុម​តន្រ្តី​ដែល​តែង​តែ​ទៅ​សម្តែង​រួម​គ្នា​ដែល​មាន​អ្នក​ចម្រៀង​ម្នាក់​ប៉ុណ្ណោះ គឺ​លោក…

130116_10b តើ​អ្នក​ធ្លាប់​ឮ​ឬ​ក៏​ប្រើ​ប្រាស់​ទឹក​កក​ស្ងួត​ដែរ​ឬ​ទេ​?​នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ការ​ប្រើ​ប្រាស់​ទឹក​កក​ស្ងួត​កំពុង​តែ​ពេញ​និយម​បំផុត​ព្រោះ​ថា​វា​មិន​ងាយ​រលាយ​ហើយ​ត្រជាក់​ជាង​ទឹក​កក​ធម្មតា​ទៅ​ទៀត​។​ទឹក​កក​ស្ងួត​តែង​តែ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ក្លា​ស្សេ​ភេសជ្ជៈ​ឬ​ចំណី​អាហារ​ផ្សេងៗ​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ទូទឹកកក​។ ទឹកកក​ស្ងួត​ធ្វើ​ឡើង​ពី​សារធាតុ​គីមី​ដែល​មាន​ឈ្មោះ​ថា​ឧស្ម័ន​កាបូនិក​ (CO2)​មាន​សីតុណ្ហភាព​ប្រមាណ​ជា-៧៨​អង្សា ដែល​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ធុង​ក្លាស្សេ​ដើម្បី​សន្សំ​សំចៃ​ការ​ប្រើប្រាស់​អគ្គិសនី​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ការ​ប្រើ​ប្រាស់​ទឹក​កក​ស្ងួត​នៅ​មិន​ទាន់​ទូលំ​ទូលាយ​នៅ​ឡើយ​ដោយ​មាន​តែ​តាម​ឱសថស្ថាន​ឬ​កន្លែង​ក្លាស្សេ​សាច់​ធំៗ​ប៉ុណ្ណោះ​។ ម្ចាស់​សប្បិកម្ម​ផលិត​ទឹក​កក​ស្ងួត​យី​ហោ​ទន្លេ​មេគង្គ​បាន​ឲ្យ​ដឹង​ថា​ទឹក​កក​ស្ងួត​អាច​ប្រើ​បាន​សម្រាប់​ការ​ដាក់​ក្លាស្សេ​ថ្នាំ​ពេទ្យ​ឬ​វត្ថុ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ការ​សីតុណ្ហភាព​ទាប​ដើម្បី​រក្សា​គុណភាព​។ ម្យ៉ាង​ទៀត​យើង​អាច​ប្រើប្រាស់​វា​ដើម្បី​ជា​ទឹក​កក​សម្រាប់​ស្អំ​ខ្លួន​ប្រាណ​ពេល​ឈឺ​ថ្កាត់​ផង​ដែរ​។ លោក​បន្ត​ថា​៖ «​ទឹក​កក​ស្ងួត​នេះ​មិន​អាច​ប្រើ​លាយ​ផ្ទាល់​ជាមួយ​ភេសជ្ជៈ​នោះ​ទេ​ព្រោះ​វា​អាច​មាន​គ្រោះ​ថា្នក់​ប៉ុន្តែ​យើង​នៅ​តែ​អាច​ប្រើ​វា​ដើម្បី​ក្លា​ស្សេ​ភេសជ្ជៈ​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ​»។ និយាយ​ជា​រួម​ការ​ប្រើប្រាស់​ទឹក​កក​ស្ងួត​គឺ​សន្សំ​សំចៃ​និង​ងាយ​ស្រួល​ប៉ុន្តែ​យើង​គួរ​តែ​យល់​ដឹង​ពី​គុណ​សម្បត្ដិ​និង​គុណ​វិបិត្ត​របស់​វា​ឲ្យ​បាន​ច្បាស់​សិន​មុន​នឹង​ប្រើ​ប្រាស់​ដើម្បី​ទាញ​ប្រយោជន៍​ពិត​ប្រាកដ​ពី​វា​៕

130116_10a ខណៈ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​អំពី​ចំណី​អាហារ​ដែល​មាន​សារធាតុ​គីមី​នៅ​លើ​ទី​ផ្សារ​មិត្ត​យុវវ័យ​ជាច្រើន​ស្វែង​រក​ភេសជ្ជៈ​ផលិត​ពី​ធម្មជាតិ​១០០​ភាគ​រយ​ពីព្រោះ​ពួកគេ​ជឿ​ថា​ភេសជ្ជៈ​ធម្មជាតិ​ទាំង​នោះ​គឺ​ជម្រើស​ក៏​ល្អ​បំផុត​សម្រាប់​បង្កើត​ជីវជាតិ​ដល់​រាង​កាយ​និង​ជំនួយ​ដល់​សម្ផស្ស​របស់​ពួកគេ​ផង​ដែរ​។ ទឹកល្ពៅ ទឹក​ត្រចៀក​ក្រាញ់​ទឹក​ព្នៅ​ទឹក​សណ្តែក​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ជាដើម​សុទ្ធ​តែ​បាន​ផលិត​ឡើង​តាម​រយៈ​ការ​ចម្រាញ់​ផ្លែឈើ​ស្រស់ៗ​សុទ្ធ​សាធ​រួម​នឹង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​តាម​ស្តង់ដារ​ដែល​គ្មាន​បន្ថែម​នូវ​សារធាតុ​គីមី​ក្លិន​ឬ​រសជាតិ​ដែល​ដូច​ភេសជ្ជៈ​ផ្សេងៗ​ឡើយ​។ លោក ហុង មាស ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ល្ពៅ​ធម្មជាតិ​បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​លោក​ផលិត​សប្បិកម្ម​ទឹក​ផ្លែ​ឈើ​ស្រស់​នេះ​ដោយ​សារ​តែ​លោក​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួល​ទាន​នូវ​រសជាតិ​ល្ពៅ​ស្រស់​ដ៏​ឈ្ងុយ​ឆ្ងាញ់​ព្រម​ទាំង​អាច​ទទួល​បាន​នូវ​ជីវ​ជាតិ​ចម្រុះ​ពី​ផ្លែ​ល្ពៅ​ផង​ដែរ​។ លោក ហុង មាស បាន​បន្ត​ទៀត​ថា​ទឹក​ល្ពៅ​របស់​លោក​អាច​រក្សា​ទុក​បាន​តែ​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​ពី​ព្រោះ​វា​មិន​ត្រូវ​បាន​បន្ថែម​នូវ​សារធាតុ​គីមី​ដែល​អាច​រក្សា​ទុក​បាន​យូរ​ឬ​ក៏​សារជាតិ​បង្កើន​រសជាតិ​ឡើយ​។ លោក បាន​អះអាង​ថា គោល​បំណង​របស់​លោក​និង​ក្រុមហ៊ុន​ទាំង​មូល​គឺ​គ្រាន់​តែ​សង្ឃឹម​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​កាន់​តែ​គាំទ្រ​ដល់​ផលិតផល​ធម្មជាតិ​របស់​យើង​ដើម្បី​ជួយ​បង្កើន​ឱកាស​ការងារ និង​ជីវភាព​ដល់​ប្រជាជន​ខ្មែរ​។ បើ​លោក​អ្នក​ចង់​ពិសា​ភេសជ្ជៈ​ចម្រើន​ដល់​សុខភាព​ហេតុ​អ្វី​មិន​ជ្រើស​រើស​យក​ភេសជ្ជៈ​ដែល​ចម្រាញ់​ចេញ​ពី​ធម្មជាតិ​១០០​ភាគរយ​អ្នក​អាច​ទទួល​បាន​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ដោយ​មិន​ខ្ជះ​ខ្ជាយ​ថវិកា​អសារ​ឥត​ការ​៕

121121_04 ប៉ប​ៗៗ!!​» វា​ជា​សំឡេង​ដ៏​ក្ដៅ​ស្លឹក​ត្រចៀក​និង​បុក​ពោះ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈប់​ត្រង់​ភ្លើង​ស្ដុប​។ ខ្ញុំ​ពិត​ជា​មិន​អាច​ទប់​អារម្មណ៍​មិន​ជេរ​ប្រទេច​ចំពោះ​អ្នក​បើកបរ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ដែល​ស៊ី​ផ្លេ​ទាំង​ទទឹង​ទិស​ខណៈ​អ្នក​ដំណើរ​ដទៃ​កំពុង​តែ​ឈប់​ភ្លើង​ស្ដុប​ក្រហម​» នេះ​ជា​បទ​ពិសោធ​ផ្ទាល់​របស់​កញ្ញា ថន លក្ខណា​អាយុ​២៥​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​វិទ្យា​ស្ថាន​ភាសា​បរទេស​។ ការ​ចុច​ស៊ី​ផ្លេ​ខុស​ទំនង​មិន​ត្រូវ​ស្ថានភាព​ចំពោះ​មុខ​ខ្វះ​សីលធម៌​របស់​អ្នក​បើកបរ​មួយ​ចំនួន និង​ការ​និយាយ​ទូរស័ព្ទ​ក្នុង​ពេល​បើក​បរ ពិត​ជា​ផ្ដល់​ការ​រំខាន និង​បង្ក​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​ដល់​អ្នក​បើក​បរ​ដទៃ​ផង​ដែរ​។ នៅ​ពេល​ដែល​អ្នក​ដំណើរ​ទូទៅ​កំពុង​តែ​បើក​បរ​លើ​ដង​ផ្លូវ​ប្រកប​ដោយ​ការ​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់​ខ្ជួន ស្រាប់​តែ​រថយន្ដ ឬ​ម៉ូតូ​កំពុង​តែ​បោះ​ពួយ​យ៉ាង​លឿន​ពី​ក្រោយ រួច​ចុច​ស៊ី​ផ្លេ «​ប៉ប​ៗ!»​ជា​សញ្ញា​ឲ្យ​អ្នក​ដទៃ​ចៀស​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​វា​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​បើកបរ​គោរព​ច្បាប់​ភិត​ភ័យ​ខំ​ប្រវេ​ប្រវា​គេច​ចេញ​ពី​ផ្លូវ​ទាំង​ខ្លួន​កំពុង​បើក​បរ​យ៉ាង​ត្រឹម​ត្រូវ​។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​ពួក​គេ​ខំ​ចៀស​ឲ្យ​រថយន្ដ​ដែល​ស៊ី​ផ្លេ​នោះ​ជែង​ទៅ​មុខ​ពួក​គេ​អាច​ជួប​នឹង​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​ប្រសិន​បើ​ពួក​គេ​គេច​មិន​ទាន់​ឬ​ក៏​ចៀស​ទៅ​ប៉ះ​ពារ​អ្នក​ដទៃ​។…

ខណៈ​ពេល​ដែល​វិស័យ​កីឡា​នៅ​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​មាន​កីឡា ប្រភេទ​ថ្មី​មួយ​ទៀត​ដែល​មក​ដល់​កម្ពុជា​មាន​ឈ្មោះ​ថា ទ្រី​យ៉ា​ត្លុង​។ ទ្រី​យ៉ា​ត្លុង​គឺជា​ប្រភេទ​កីឡា​ដ៏​វិសេស​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​វា​តម្រូវ​ឲ្យ​កីឡា​ករ​ទាំង​អស់​ប្រកួត​ឆ្លង​កាត់​ពី​២​ទៅ​៣​វិញ្ញាសា​បន្ដ​បន្ទាប់​គ្នា​ក្នុង​ពេល​តែ​មួយ​ដោយ​ផ្ដើម​ពី​ការ​រត់ ជិះ​កង់ និង​ហែល​ទឹក​ជាដើម​។ ទ្រី​យ៉ា​ត្លុង​បែង​ចែក​ជា​ប្រភេទ​តូច​ៗ ដូចជា ឌូយ៉ាត្លុង (Douathlon) និង​អាខ្វា​ត្លុង (Aquathlon) ដែល​មាន​ការ​ប្រកួត​៣​វិញ្ញាសា​។ រត់​ជិះ​កង់ និង​ហែល​ទឹក​យើង​ហៅថា​កីឡា​ទ្រីយ៉ាត្លុង​ប៉ុន្ដែ​បើ​ការ​ប្រកួត​មាន​តែ​រត់​និង​ជិះ​កង់ យើង​ហៅ​ថា​កីឡា​ឌូអាត្លុង​។ រីក​ឯ​ការ​ប្រកួត​ដែល​បូក​បញ្ចូល​ទាំង​ការ​ហែល​ទឹក​និង​រត់​វិញ​យើង​ហៅ​ថា កីឡា​អាខ្វា​ត្លុង​។​នេះ​យោង​តាម​សម្ដី​របស់​លោក​ងិន សុបញ្ញា ជា​អគ្គ​លេខា​ធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​។…

121003_06b មាន​ពាក្យ​មួយ​ឃ្លា​តែង​ តែ​លេច​ឮ​ពី​មាត់​បុរសៗ​ថា​៖​ «សង្សារ​មិន​បរិសុទ្ធ​ក៏​មិន​ថ្វី​ដែរ ប៉ុន្ដែ​​ភរិយា​ត្រូវ​តែ​នៅ​ក្រមុំ​ព្រហ្មចារី​»។ តើ​ទស្សនៈ​ដែល​លេច​ឮ​តៗ​គ្នា​នេះ វា​ពិត​ប្រាកដ​ប៉ុន្មាន​ដែរ? បើ​យោង​តាម​ការ​ស្រង់​មតិ​ចំពោះ​បុរស​ខ្មែរ​ពេញ​វ័យ​ចំនួន​១០​នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​៩​នាក់​ ពិត​ជា​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ព្រហ្មចារីយ៍​ និង​បាន​អះអាង​ថា ភរិយា​របស់​ពួកគេ​ត្រូវ​តែ​មាន​ព្រហ្មចារី។ ថ្វីដ្បិត​តែ​យុវជន​ភាគ​ ច្រើន​ជា​មនុស្ស​ទាន់​សម័យ ពួក​គេ​នៅ​តែ​ពោល​ថា សង្សារ​នៅ​បរិសុទ្ធ​ឬ​យ៉ាង​ណា​ ពួក​គេ​មិន​សូវ​ខ្វល់​ទេ​ ប៉ុន្ដែ​ភរិយា​ត្រូវ​តែ​ស្អាត​ មិន​ប្រឡាក់​ប្រឡូស​ជាមួយ​បុរស​ណា​ផ្សេង​ឡើយ។…

120912_04 ​ ប្រសិន បើ​យើង​ធ្វើ​ដំណើរ​កាត់​តាម​ដង​វិថី​នានា​នៃ​រាជធានី​ភ្នំពេញ នោះ​យើង​នឹង​ឃើញ​មាន​សុទ្ធ​តែ​មនុស្ស​ម្នា យាន​យន្ត​ធ្វើ​ចរាចរ ​និង​អគារ​ជាច្រើន​ទាំង​ចាស់​ ថ្មី ទាប ខ្ពស់ ​ផុស​ចេញ​ច្រូង​ច្រាង​ពាស​ពេញ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ពុំ​សូវ​មាន​ទី​វាល​សម្រាប់​សួន​ច្បារ​បៃតង ដើម​ឈើ​ ឬ​ក៏​រុក្ខជាតិ​បៃតង​នោះ​ទេ​។ កត្តាទាំង នេះហើយ ដែល​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​ឲ្យ​ទីក្រុង​ក្លាយ​ទៅ​ជា​ទីក្រុង​ពណ៌​បៃតង។ យោង​តាម​របាយការណ៍​របស់​កម្មវិធី​ទីក្រុង​គំរូ​នៃ​បរិស្ថាន​អាស៊ាន ដែល​មាន​ស្ថិរភាព​បាន​បង្ហាញ​ថា ដើម្បី​សម្រេច​គោលដៅ​នៃ​សហស្សវត្សរ៍​នៃ​បរិស្ថាន…

120613_06a ​ ថ្វីដ្បិតតែ​សមភាព​យេនឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​អភិវឌ្ឍ និង​ទទួល​បាន​ការ​លើក​ស្ទួយ​យ៉ាង​ខ្លាំង​ក៏​ដោយ​ ក៏​ភាព​បុរស​និយម​នៅ​តែ​ដិត​ជាប់​ជាមួយ​នឹង​ផ្នត់​គំនិត​របស់​យុវជន​ខ្មែរ​ មួយ​ចំនួន​ធំ​ជានិច្ច​កាល​។ ​បុរស​ភាគច្រើន នៅ​តែ​មាន​ចិត្ត​ប្រកាន់​ចំពោះ​ការ​ជ្រើសរើស​គូ​ស្រករ​ដែល​មាន​ចំណេះ​ វិជ្ជា​តូច​ទាប និង​វ័យ​ក្មេង​ជាង​ខ្លួន​ ជាជាង​នារី​ដែល​មាន​ឋានៈ និង​ការងារ​ខ្ពង់ខ្ពស់​។ កត្តា​ទាំង​នេះ​ បាន​រុញ​ច្រាន​នារី​ខ្មែរ​ដែល​មាន​សមត្ថភាព​ការងារ និង​ចំណេះ​វិជ្ជា​ជ្រៅជ្រះ​មួយ​ចំនួន ប្រឈម​នឹង​ឧបសគ្គ​ឈាន​ទៅ​​ដល់​អាពាហ៍​ពិពាហ៍​ និង​អាច​ខកខាន​ឱកាស​មួយ​ជីវិត​។ យុវជន​ម្នាក់​ចំណោម​បុរស​ជា​ច្រើន​ដែល​មាន​ឈ្មោះ​ សែន​ សារ៉ាត់​…