ក្រុងប៉ារីស៖ ដំរីស្គាល់ជាសត្វពូកែប្រើប្រមោយយ៉ាងប៉ិនប្រសប់ក្នុងការចាប់វត្ថុធំតូច បូមទឹក និងហិតក្លិនទឹកចម្ងាយរាប់គីឡូម៉ែត្រ។ ប៉ុន្ដែច្រមុះដ៏វែងរបស់វាក៏អាចប្រែជាបំពង់ស្រូបចំណី ដោយមានថាមពលស្រូបបឺតចាប់ពីវត្ថុទន់ៗរហូតដល់រឹងៗ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃពុធ។
ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ក្នុងព្រឹត្ដិបត្រ Royal Society Interface ថា ក្រុមការងារមកពីវិទ្យាស្ថានបច្ចេកវិទ្យាចចជា បានសិក្សាសមត្ថភាពរបស់សត្វចិញ្ចឹមកូនដោយទឹកទឹកនូវការស្រូបបឺតមើមស្ពៃ ទាញគ្រាប់ធញ្ញជាតិចេញពីផ្ទៃទឹក និងដួសបន្ទះដំឡូងបារាំងបំពងដោយមិនបានបំបែកអាហារសូម្បីតែបន្ដិច ។
រហូតដល់ពេលបច្ចុប្បន្នគេជឿថា មានតែត្រិប៉ុណ្ណោះដែលមានសមត្ថភាពក្នុងការស្រូបបឺតវត្ថុបែបនេះ។ ការពិសោធត្រូវបានធ្វើឡើងដោយមានជំនួយពីដំរីអាហ្វ្រិកញីអាយុ
៣៤ ឆ្នាំ នៅសួតសត្វសួនសត្វអាត្លង់តា រួមទាំងការធ្វើតេស្ដិ៍នានាដើម្បីស្វែងយល់ពីសមត្ថភាពស្រូបបឺតមើមស្ពៃតាមទំហំ និងបរិមាណខុសៗគ្នា។
ប្រធានក្រុមដឹកនាំដោយដាវីដ ហ៊ូ នៃវិទ្យាស្ថានបច្ចេកវិទ្យាចនជា បានសរសេរថា៖ «សំឡេងបានលាន់ទ្រហឹងពេលដំរីបឺតអាហារតាមចុងប្រមោយ»។
ការសិក្សាបានបង្ហាញថា យ៉ាងណាមិញ ដំរីមិនប្រើថាមពលបឺតពេលទទួលយកគ្រាប់ធញ្ញជាតិត្រឹមទំហំមួយមីលីម៉ែត្រនោះទេ ដោយចៀសវែងការបឺតស្រូបគ្រាប់ទាំងនោះចូលទើក្នុងបំពង់ប្រមោយ។
ការសិក្សាបានបន្ដថា៖ «ផ្ទុយទៅវិញ ចុងប្រមោយ កេវចំណីតូចៗទាំងនោះ រួចលើកឡើងចូលមាត់»។
ការសិក្សាដដែលក៏បានរកឃើញថា ដំរីប្រើកម្លាំងបឺតស្រូបមិនត្រឹមតែប្រើសួតធំរបស់វាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងពង្រីកទំហំបំពង់ច្រមុះផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាស្គេនរលកសំឡេង ក្រុមអ្នកវិទ្យាសាស្ដ្របានតាមដានដំរីប្រើសាច់ដុំខ្ជិបពង្រីករន្ធច្រមុះ ៣០ភាគរយ ដោយបង្កើនសមត្ថភាពប្រមោយជាង ៦០ ភាគរយ។
ដោយការអង្កេតដំរីផឹកទឹកទុងជាមួយគ្រាប់ធញ្ញជាតិនៅខាងក្រោម ពួកគេអាចមើលឃើញថា ដំរីបឺតទឹកត្រឹមកម្រិតបូមស្មើនឹងក្បាលទឹកផ្កាឈូកចំនួន ២៤ ម្ដង។ ដំរីស្រូបត្រឹមល្បឿនជិត ៣០ ដង លឿនជាងការកណ្ដាសរបស់មនុស្ស។
សមត្ថភាពបឺតមិនត្រឹមតែមានថាមពលខ្លាំងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការផ្ចិតផ្ចង់យ៉ាងច្បាស់លាសថែមទៀត។ ក្នុងការធ្វើពិសោធមួយ ក្រុមអ្នកស្រាវជ្រាវបានដាក់ដំឡូងបំពងមួយបន្ទះលើជញ្ជីងផ្ទៃរាបស្មើ ដែលវាស់ពីកម្លាំងសម្ពាធ។
ទម្ងន់ប្រមាណ ១០០ ក្រាម ប្រមោយដំរីអាចបំបែកដំឡូងបារាំងបំពងដោយគ្មានបំផុត។ ប៉ុន្ដែដោយមិនច្បាមយកភ្លាមៗ ដំរីប្រើប្រមោយបឺតស្រូបខ្យល់ក្បែរៗ ឬចំនំដំឡូងឱ្យជាប់នឹង «ចុងប្រមោយ»។
ទោះភាពស្ដើង និងស្រួយរបស់ដំឡូងបំពងពិបាកច្បាមទាញយ៉ាងណាក៏ដោយ ក៏ដំរីអាចលើកវាឡើងដោយមិនធ្វើឱ្យបែកឡើយ។ ទីពិសោធដែលធ្វើការសិក្សាពីជីវយន្ដសាស្ដ្រ ដោយផ្ដោតសំខាន់លើរបៀបដែលចរឹកសត្វអាចមានលទ្ធផលចំពោះការអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូត។
ការសិក្សាបានកត់សម្គាល់ពីរបៀបយន្ដសាស្ដ្រនៃប្រមោយដំរីត្រូវបានយកមកប្រើលើរ៉ូបូត ជាមួយនាវាសម្រាប់ចាក់សាំង ឬដឹកជញ្ជូនតាមផ្លូវអកាស ឬផ្លូវទឹកដល់ជនរងគ្រោះដែលជាប់ក្រោមអគារបាក់បែក៕ AFP/HR