ក្រុង​អាល់ឡូនីសូស​៖ ងើប​ចេញពី​ទឹក​​​ថ្លា​ខៀវ​ដូច​ត្បូង​មរកត​ លោក​ ហាន់ ជូ​ហ្គឺ​រ​ហ្វឺ​រ​ឆឺ​រ ​បាន​បញ្ចប់​​ការ​ជ្រមុជ​ទឹកលើ​​ទី​៤ របស់លោក​នៅ​​កន្លែង​ ដែលមាន​ពាង​ស្រា​​​អាយុកាល ២៥០​០ ឆ្នាំ​​ ជាទីតាំង​លិច​នាវា​ ក៏ដួចជា​​សារមន្ទីរ​ក្រោម​ទឹក​ដំបូងបង្អស់​របស់​ប្រទេស​ក្រិ​ក។

គ្រូពេទ្យ​ផ្លូវ​ចិត្ត​វ័យ​ ៤៨​ ឆ្នាំ​រូបនេះ​បាន​និយាយថា៖ «នេះ​គឺជា​ការរួមបញ្ចូល​គ្នា​នៃ​ការ​ជ្រមុជទឹក​ និង​​ការ​រុករក​បុរាណវិទ្យា។ វា​ជាការ​ជ្រ​មុជ​ចូលទៅក្នុង​ប្រវត្តិសាស្ត្រ»។

ជាការពិត​ណាស់ សារមន្ទីរ​ក្រោមទឹក ពិត​ជា​ប្លែក និង​ពិសេស។

សារមន្ទីរ​ស្ថិត​ក្រោមទឹក​នៅតំបន់​​ភេ​រីស្ទើ​រ៉ា​ ដែលជា​ផ្ទាំង​ថ្ម​នៅ​កោះ​​អាល់ឡូនីសូស​​ បាន​បើកសម្ពោធ​​នៅ​ឆ្នាំ ២០២០ ចំពេលមានការ​រឹត​បន្តឹង​វិធានាការ​ទប់ទល់​ការ​ចម្លង​ជំងឺ Covid 19។

ពាង​ស្រា​​​អាយុកាល ២៥០០ឆ្នាំ​​ ជាទីតាំង​លិច​នាវា​ ក៏ដួចជា​​សារមន្ទីរ​ក្រោម​ទឹក​ដំបូងបង្អស់​របស់​ប្រទេស​ក្រិ​ក។ AFP

នៅពេល​ប្រទេស​ក្រិ​ក​បើក​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​សំខាន់​របស់ខ្លួន​ គេហទំព័​រ​នេះ​ផ្តល់នូវ​ឧទាហរណ៍​នៃ​ប្រភព​ចំណូល​ថ្មី​ និង​វិស័យទេសចរណ៍​មាន​និរន្តរភាព​ជាង​មុន។

អ្នកជ្រ​​មុជទឹក​ដូចជាអ្នក​មកពី​​ក្រុមហ៊ុន Fercher និង​ក្រុមហ៊ុន​ផលិត cellar ស្រា​ដា​ណឺ​ម៉ាក​ គឺ​លោក Lisette Fredelund មិន​ខ្លាច​នឹង​​​​ចំណាយ​ប្រាក់​ចំនួន ៩៥ អឺរ៉ូ (១១០ ដុល្លារ) ក្នុង​ការ​ជ្រមុជ​ទឹក​មើល​វត្ថុបុរាណ​ម្ដង ដែល​ជា​តម្លៃ​ថ្លៃ​ជាង​ការ​ចំណាយដើរ​លេង​ក្រៅផ្ទះ។

ប៉ុន្តែការ​ចំណាយ​នេះ​វា​បានធ្វើ​ឱ្យ​លោក​ទទួល​បាន​ភាពរំជើបរំជួល បទពិសោធ​ និង​ចំណេះ​ដឹង​​ពី​វត្ថុបុរាណ​តាម​ការណែនាំ​របស់​អ្នក​ជំនាញ។

លោក Fredelund បាន​និយាយថា៖ «វា​ពិតជា​អស្ចារ្យ​ណាស់។ ​នៅ​ខណៈពេលដែល​យើង​ចុះ​ទៅ​​ទីនោះ​ដោយ​ព្យាយាម​ស្រមៃ​មើលថា​ តើ​វា​មាន​អ្វី​កើតឡើង​នៅលើ​នាវា​ដែល​ដឹក​ស្រាកាលពី​​អតីតកាល»។

ភ្ញៀវ​ជ្រមុជទឹកត្រូវ​ចំណាយ​ប្រមាណ ១១០​ដុល្លារ សម្រាប់ការ​ចុះទៅ​មើល​វត្ថុបុរាណ​ម្ដង។ AFP

បំណែក​ជាច្រើន​ទៀត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​តំបន់​​ចំ​កណ្តាល​​សមុទ្រ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ក្រិក​​ ដែល​ធ្វើ​ឱ្យអជ្ញាធរ​​​រំពឹងថា​ សារមន្ទីរ​ក្រោមទឹក​បែបនេះ​នឹងត្រូវ​បើក​បន្ថែមទៀត។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហារី តេអូហារីស បាន​ប្រាប់ ទីភ្នាក់ងារព័ត៌មាន AFP ថា ​ប្រទេស​ក្រិ​ក បាន​ផ្តោតលើ​ការ​ជ្រមុជ​ទឹកកម្សាន្ត ​​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចាប់តាំងពី​ច្បាប់​បានអនុម័ត​នៅក្នុង​ឆ្នាំ ២០២០ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​អាច​ចូលទៅ​កាន់​តំបន់​វត្ថុបុរាណ​ទាំង​នោះបាន។

លោក​បាន​មានប្រសាសន៍ថា៖ នេះ​ជា​ប្រភេទ​ទេសចរណ៍​ដែល​ទាក់ទាញ​មនុស្ស​ពេញ​មួយឆ្នាំ​ដែលជា​អ្នកទស្សនា​ពិសេស​ដែលហ៊ាន​​ចំណាយ​ប្រាក់​ដើម្បី​ជ្រមុជទឹក»។

លោក​បាន​បន្ថែមថា ​ឧទ្យានជ្រ​មុជទឹក​ថ្មី​ចំនួន ១០ បាន​ត្រៀម​រួចរាល់​ ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ​ក្រោម​ដំណើរ​ការ​ដែល​ច្បាប់​បានកំណត់៕ AFP/HR

ពាង​ស្រា​​​អាយុកាល ២៥០០ឆ្នាំ​​ ជាទីតាំង​លិច​នាវា​ ក៏ដួចជា​​សារមន្ទីរ​ក្រោម​ទឹក​ដំបូងបង្អស់​របស់​ប្រទេស​ក្រិ​ក។ AFP