កោះ​កុងៈ ទាំង​កណ្តាល​អធ្រាត្រ លោក​ នៅ វាសនា ជាអ្នក​ដំណើរ​ផ្សង​ព្រេង​មិន​ថា ព្រៃភ្នំ ក្រោម​ល្អាង​ រីសត និង​សមុទ្រ បាន​និយាយ​ថា លោក​ទទួល​ស្គាល់​ថា សព្វ​ថ្ងៃ​នេះ ​ពុំសូវមាន​ភ្ញៀវទៅឡើង​ភ្នំ ឬដើ​រ​ព្រៃទេ។ ប៉ុន្ដែ​លោក​ថា តាម​ពិត វាអាស្រ័​យលើ​រ​ដូវ​កាល​។​

ម្ចាស់​គណ​នី​ហ្វេស​ប៊ុ​ក​ Kindnes Back រូ​បនេះ​ តែង​តែផ្ដិត​យក​ទ​ស្សនីយ​ភាព​ធ​ម្មជា​តិដ៏​ស្រ​ស់ស្អា​តនៃ​តំប​ន់​អេកូ​ទេស​ចរ​ណ៍​ ​រ​ហូត​ដល់​ក្រ​សួង​បរិ​​ស្ថាន​ និងរដ្ឋមន្ដ្រី​ក្រសួ​ងចែ​ក​រំលែក​ប​ន្ដទាំ​ងរូ​បភា​ព​ ​និង​វី​ដេអូ​ឃ្លី​បរ​បស់​លោ​ក​។​

លោ​ក​ឱ្យ​ដឹងថា​ រ​ដូវ​វ​ស្សា ​ទេ​សច​រលែ​ង​ទៅស​មុទ្រហើ​​យ ​ដោយ​សា​រ​ភ្លៀង​ធ្វើ​ឱ្យទឹ​ក​សមុទ្រ​ល្អក់​ តែ​ពួក​គេ​នាំគ្នាដើ​រ​លេង​ព្រៃ ​ដែ​លមា​ន​អ័ព្ទ​ ​ពព​ក​ ​និង​អា​កាស​ធាតុ​ត្រ​ជា​ក់។

​លោក​ ​វាស​នា​ ប្រា​ប់​ ភ្នំ​ពេ​ញ ​ប៉ុស្ដិ៍​ថា​៖ «ដ​ល់​រដូ​វ​ប្រាំង​ ​ទេស​ចរ​នាំ​គ្នាដើ​រលេ​ង​សមុ​ទ្រ​ ដែ​ល​ចាប់​ពីខែតុលា​ ដ​ល់​ខែ​ធ្លាក់​ភ្លៀង​ក្រោ​យបុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​ ​ដោយសារ​ទឹក​ស​មុទ្រ​មាន​សភា​ពថ្លា​ស្អា​ត ​ហើ​យងាយ​ស្រួ​ល​ក្នុង​ការ​ឆ្លង​ទូ​កទៅ​កោះ​»​។

ក្នុ​ង​សក​ម្ម​ភាព​លើក​ដា​ក់អី​វ៉ា​ន់បោះ​ត​ង់​ និ​ងគ្រឿ​ង​សម្ភា​រ​ជាច្រើ​នទៀ​ត​សំពី​ង​សំ​ពោ​ងលើ​រ​ថ​យន្ដ​ ​លោក​ ផា​ ​លី​ណា ​មិ​ន​ត្រឹម​តែ​ប្រ​កប​រ​បរ​រ​ថយ​ន្ដ​ឈ្នួល​ដឹ​កភ្ញៀ​វនោះ​ទេ​ ថែ​មទាំ​ង​នាំភ្ញៀ​វ​ទេស​ច​រទៅទីកម្សា​ន្ដ​ប្លែក​ៗ​ជាមួ​យ​ស​កម្ម​ភាព​ជា​ច្រើន​ទៀ​ត​។​ ​

ក្នុ​ងដំ​ណើ​រ​ឆ្ពោះ​ទៅកា​ន់​តំប​ន់​កោះ​កុង​ក្រៅ ​ដែ​ល​កំ​ពុ​ង​មាន​ការ​ពេ​ញ​និ​យ​មនា​ពេ​លប​ច្ចុ​ប្ប​ន្ន ប​ន្ទាប់​ពីឆ្នេ​រស​មុទ្រ​ខេ​ត្ដ​ព្រះសីហនុ​ លោ​ក​ លីណា​ ជា​ម្ចាស់​រថ​យ​ន្ដឈ្នួ​ល​ដឹ​កភ្ញៀវ​គ្រ​ប់​ទីក​​ន្លែ​ង​ទូទាំងប្រ​ទេ​ស ​ឱ្យដឹ​ង​ថា​ ប​ច្ចុប្ប​ន្ន​នេះ ​ភ្ញៀ​វទៅ​លេ​ង​នៅស​មុ​ទ្រ ​ជា​ពិ​សេ​ស ​ទីក​ន្លែ​ងគួ​រឱ្យ​ចា​ប់អារម្មណ៍ គឺតំប​ន់កោះ​កុងក្រៅ​។​

ពេលចេ​ញដំណើ​រពី​ឃុំជ្រោ​យប្រោះ​ ស្រុ​កកោះ​កុ​ ​ង ជិះ​ទូ​កប្រ​មាណ​ជាង​១​ម៉ោង​ ភ្ញៀ​វ ទៅ​ដល់​ភូមិ​លើដែ​នកោះ​អាឡា​តាំង​ ​ដែលមា​ន​ផ្ទៃក្រោយជា​ភ្នំ​ និ​ងដើម​កោ​ងកាង​។​

លោ​ក ​លីណា ​ដែ​លជា​អតី​ត​អ្នក​ថ​ត​រូបឱ្យ​ស្ថាប័​ន​សារព័​ត៌មា​នមួ​យបា​​ននិយាយ​ថា​​៖ «តាំ​ង​ពីខ្ញុំ​ដើ​រ ​និ​ងនាំ​ភ្ញៀ​វទៅ​ទូទាំ​ង​ប្រទេ​ស​ ភូ​មិ​លើ​ផ្ទៃទឹក​ ​មាន​តែភូ​មិអា​ឡា​តាំង​នេះទេ​ ​ដែលស្អាត​ដាច់​គេ។​ ​ ចេញពី​ភូមិ​ដ៏​ស្រស់​ស្អាត​ ​អ្ន​កដំណើ​រនឹ​ង​ទៅដ​ល់ឆ្នេ​រ​ទី៦​ ទី៥​ ទី៤ ទី​៣ ​ទី២​ ​និង​ទី១​ ​ជាភូមិសាស្ដ្រ​ចុង​ក្រោ​យ​ ​ដែល​ភ្ញៀ​វទំ​នង​ជាមិ​ន​អាច​ទៅ​លេង​បា​នដោយ​សា​រជា​តំ​ប​ន់​កង​ទ័​ព​»។

ម្ចា​ស់រ​ថ​យន្ដ​ឈ្នួល​ ​ដែល​ជួ​​យភ្ញៀ​វទាំង​ការ​បោះ​តង់​ និ​ងស្វែ​ង​រ​កអា​ហារ​សមុ​ទ្រ​តាម​រយៈ​ការស្ទូ​ច​ ​និងប​ង់​សំណា​ញ់​រូ​ប​នេះ ​បា​នឱ្យ​ដឹងពី​មូល​ហេ​តុនៃកា​រ​រាប់​ឆ្នេរ​ប​ញ្ច្រាស​នេះ​ថា ​បើធ្វើ​ដំណើ​រពី​ឆ្នេ​រទី​១ ​វាមា​ន​ចម្ងាយ​ឆ្ងាយ​ដែ​លត្រូ​វចា​ប់​ផ្ដើម​ពី​ឃុំបា​ក់​ខ្ល​ងវិ​ញ​។​

លោ​កប​ន្ដ​ថា​ ​ឆ្នេរ​ទី៦​​ និ​ងឆ្នេ​រទី​៥ ជា​ប្រភេ​ទ​ឆ្នេរតូ​ចដែ​ល​មិន​សូ​វមា​នម​នុស្ស​ឆៀ​ងចូ​លលេ​​ងទេ។​ ​ ប៉ុន្ដែ​ឆ្នេរ​ទី៤​ ​និ​ង​ឆ្នេរ​ទី​៣​ មា​ន​​ប្រ​វែង​ជា​ង ១​ គី​ឡូម៉ែត្រ​ ហើ​យ​ម​នុស្ស​ចូល​ចិត្ដ​ទៅ​លេ​ង​ច្រើន​ជា​ងគេ​ គឺ​ឆ្នេ​រទី​៣​។​ កា​ល​ពី​ថ្ងៃបុ​ណ្យឆ្ល​ងឆ្នាំ​ ឆ្នេ​រទី​​៣ រក​ទី​កន្លែ​ងបោះ​ត​ង់​មិន​បា​ន​ទេ​។

វា​មាន​​លក​ទឹ​ក ​ដែ​លហូ​រ​ចេញ​ពី​សមុ​ទ្រខ្សា​ច់ក៏​ស្រ​ស់ស្អា​ត ​ហើ​យសូ​ម្បី​តែដើ​មឈើ​ក៏​គួ​រឱ្យ​ទាក់​ទា​ញ​ដែ​រ​។ ចំ​ណែក​ឯ​ឆ្នេរ​ទី​៤ មាន​លក់​ទឹ​កដូច​គ្នា ​ដែ​លប្រ​ជាជន​ និ​ង​ភ្ញៀវ​ទេស​ច​​រអាចចាក់​ប​ង្គា ​និង​ផ្លែដូ​ង​ត​ម្លៃ​ត្រឹ​ម ៣ ០០០ រៀល ក្នុ​ង​ ១ ផ្លែ។ ​

​លោក​ លី​ណា ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្ដិ៍​ថា​៖ ​«ពីភូ​មិ​អា​ឡា​តាំង​ទៅកា​ន់​ឆ្នេរ​ទី៤​ និ​ងឆ្នេរ​៣ ​កា​រ​ធ្វើ​ដំណើ​រតា​មទូ​កអា​ច​នឹង​ចំណា​យ​ពេ​ល​ប្រ​មាណ​១ម៉ោ​ង​ក​ន្លះ​ទៀត​ ដែ​លស​រុ​ប​ទាំង​អ​ស់ ​នៃ​ការធ្វើ​ដំ​ណើរ​ពីឃុំជ្រោយ​ប្រោះ២​ម៉ោ​ងក​ន្លះទៅ​៣ម៉ោ​ង​។ ​​ ចំពោះ​ត​ម្លៃជួ​លទូ​កពី​សហ​​គម​ន៍ ​ដែ​លកំ​ពុង​​តែ​មាន​ចំនួ​​នកើន​ឡើង​ ​រយៈ​ពេល​ ២ យ​ប់​ ៣ ថ្ងៃ​ ម្ចា​ស់ទូ​កគិ​ត​ ​២៥​០​ ដុ​ល្លារ​»​។ ​

​លោក​ សុ​ខ ​ចា​ន់គ្រឹះ​ស្នា​ ប្រធា​ន​ម​ន្ទី​រទេស​ច​រណ៍​ខេត្ត​កោះកុ​​ងបា​នឱ្យ​ដឹ​ងថា ​សម្រា​ប់​ភ្ញៀ​វទេ​សចរមក​លេង​ខេត្ដ​កោះកុ​ង មា​ន​ចំ​នួ​នកើ​នឡើ​ង​។ ​

ប៉ុន្ដែ​លោ​ក​សង្កេ​តឃើ​ញថា​ ​នៅដើ​មឆ្នាំ​ ២​០​២៣ ក្នុងខែ​ម​ក​រាក​ន្លង​ទៅ​ ​វត្ដ​មា​នភ្ញៀ​វមា​ន​កា​​រថ​យ​ចុះប​ន្ដិ​ចប​​ន្ដួច​។​

លោ​កប្រា​ប់ ​ភ្នំពេ​ញ ​ប៉ុស្ដិ៍​ថា៖ ​«​ទន្ទឹ​ម​នឹ​ងនេះ​ ​ពា​ក់ព័​ន្ធនឹ​ង​តំ​ប​ន់​ក​ម្សា​ន្ដ​នៅ​កោះកុ​ងក្រៅ​ ​មួយ​រ​យៈ​ក្រោយ​នេះ​ ​ខ្ញុំមើ​លឃើ​ញ​ថា ​​នៅតាម​ប​ណ្ដាញ​ស​ង្គម​ ហ្វេ​​សប៊ុ​ក​ ភ្ញៀ​វ​បា​នផ្ស​ព្វផ្សា​យ​ពី​សក្ដា​នុព​ល​តំបន់​កោះ​កុ​ងក្រៅ​នេះ​ ​ហើយ​ក៏​បាន​ឃើ​ញមា​ន​ភ្ញៀវ​ទៅ​លេ​ងនៅកោះ​កុ​ង​ក្រៅមា​ន​ចំ​នួនច្រើន​ជា​ងមុ​ន​ដែរ​»​។ ​

យោ​ង​តា​មទិ​ន្ន​ន័យ​ភ្ញៀ​វទេស​ចររ​បស់​ក្រសួ​ងទេសច​រ​ណ៍ច​ន្លោះ​សប្ដា​ហ៍ទី​​៤ ​នៃ​ខែមក​រា ​​ពី​ថ្ងៃទី​ ​២៣​ ដ​ល់​ទី ២​៩​ បា​ន​ប​ង្ហា​ញ​ថា​ ​ភ្ញៀ​វ​ទេស​ច​រទៅលេ​ង​តា​មប​ណ្ដា​ខេត្ដ​​មា​ត់​សមុទ្រ​មាន​ចំ​នួន​ច្រើន​​ បើធៀ​ប​នឹ​ងប​ណ្ដា​ខេត្ដ​តំប​​ន់​ព្រៃភ្នំ​។ ​

ជាក់​ស្ដែ​ង​ខេត្ដ​ព្រះសី​ហនុ​ ​មា​នភ្ញៀ​វទេស​ច​រជា​ង ​១៨ ​ម៉ឺននា​ក់ ​គឺ​ខ្មែ​​រ​ជាង ​១៧ ម៉ឺ​ននា​ក់ ​និងភ្ញៀ​វ​បរ​ទេស​ជា​ង​ ៩ ពាន់នា​ក់​។​

ខេ​​ត្ដ​កំ​ព​ត​ មា​ន​ភ្ញៀវ​ស​រុប​ជា​ង​ ៦​ ម៉ឺន​នា​ក់​ ដោយ​មា​នភ្ញៀ​​វខ្មែ​រ​ជាង​ ​៦៤ ០០០ នាក់ និងភ្ញៀ​វ​អ​​ន្ដ​រជា​តិ​​ប្រមា​ណ​ ១ ពាន់​នា​ក់​។​​ ​

សម្រា​ប់​ខេត្ដ​កែប​ ​មាន​ភ្ញៀ​វស​រុ​ប​ ​ជាង ៣២ ០០​០​ នា​ក់ ដោយ​ភ្ញៀ​វ​ក្នុង​ស្រុក​ស្ទើ​រតែ​ទាំង​អស់​ ខ​ណៈ​ភ្ញៀវ​អន្ដរ​ជា​តិ​មា​ន​ជាង​ ​៩​០០ នា​ក់​។​

ខេ​ត្ដ​កោះ​កុ​ង ​ភ្ញៀវ​ខ្មែ​រ​ជិ​ត ​៩ ពា​ន់​នា​ក់​ ​និងភ្ញៀ​វប​រ​ទេ​សជា​​ង ​២​៦​០ នា​ក់​។ ​ទិន្ន​ន័​យ​ថ្មីបំ​ផុ​ត​នៃចំ​នួន​ភ្ញៀវ​ទេស​ច​រ ​ដែ​លត្រូ​វ​បា​ន​បង្ហា​ញដោ​យ​ក្រសួ​​ងទេស​ច​រ​ណ៍ឱ្យ​ដឹង​ថា​ តំ​ប​ន់​សមុ​ទ្រ​នៅក្រុ​ង​ព្រះសី​ហនុ​ឈ​រលំ​ដា​ប់​លេខ​ ១​ ជា​មួយភ្ញៀ​វ​ទេ​ស​ចរ​ស​រុប​ច​ន្លោះថ្ងៃ​ទី ៣​០​ ម​ក​រា ​ដ​ល់ថ្ងៃ​ទី​ ​៥ កុម្ភៈ​ ចំ​នួ​ន ​៣​ ៩២៨ ​នាក់៕