ធ្វើដំណើរ​ទៅកាន់​កោះក្របី (Six Senses Koh Krabey) ជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ ដែលមាន​ទីតាំង​ស្ថិតនៅ​ត្រឹមតែ ចម្ងាយ ១៥​ នាទី​ប៉ុណ្ណោះ​ពី​ឆ្នេរសមុទ្រ​រាម ខេត្ត​ព្រះសីហនុ​។ សម្រាកលម្ហែ និង​ទទួល​បទពិសោធន៍​ថ្ងៃ​ឈប់សម្រាក​នា​រដូវក្តៅ​ដ៏​រីករាយ​ដែល​មិនអាច​បំភ្លេចបាន ធ្វើឱ្យ​រាងកាយ និង​ស្មារតី​មាន​ភាពស្រស់ថ្លា​។

សុខុមាលភាព​, និរន្តរភាព និង​ប្រណីតភាព​៖

​នៅ​កោះក្របី សុខមាលភាព និង​និរន្តរភាព គឺជា​អាទិភាព​មួយ​ដែល​ត្រូវ​ផ្តល់ជូន ដើម្បី​ធានាថា ភ្ញៀវ​មក​សម្រាកលម្ហែ​ទទួលបាន​ភាព​ប្រណីត​បំផុត​។ ទស្សនៈ «Grow with Six Senses» គឺ​ធ្វើឱ្យ​អារម្មណ៍​របស់​ភ្ញៀវ​គ្រប់រូប​ទទួលបាន​នូវ​ឱកាស​ដ៏​ពិសេស ដើម្បី​ផ្លាស់ប្តូរ​ការយល់ឃើញ​។​

ពិធី​ពិសេស​នៅពេល​ភ្ញៀវ​មកដល់​៖

​ពេលមកដល់​កោះ​ត្រូពិច​ដ៏​ស្រស់ត្រកាល​នេះ ភ្ញៀវ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​ពិធី​ពិសេស​មួយ គឺ​ប្រោះព្រំ​ទឹក​ដល់​ដើម​ពោធិ៍​នៅ​ជិត​បន្ទប់​រង់ចាំ Jetty Lounge ដែលជា​កាយវិការ​ដ៏​ពិសិដ្ឋ​នៅក្នុង​វប្បធម៌​ខ្មែរ​។ កាយវិការ​ជា​និមិត្ត​រូបនេះ អនុញ្ញាតឱ្យ​ភ្ញៀវ​ភ្ជាប់​ជាមួយនឹង​បរិស្ថាន​នៅលើ​កោះ​នេះ និង​ទទួលយក​ថាមពល​វិជ្ជមាន​ពី​ធម្មជាតិ​។​

វីឡា​អាង​ហែល​ទឹក​ដ៏​ស្ងប់ស្ងាត់​៖

​រីករាយ​នឹង​ភាពស្ងប់ស្ងាត់​ជាមួយ​វីឡា​ចំនួន​ ៤០ ​ដែលមាន​អាង​ហែល​ទឹក​រចនា​បែប​សហ​សម័យ​ដ៏​ស្រស់ស្អាត​។ ការ​សម្រាកលម្ហែ​ដ៏​ស្រស់ស្រាយ និង​ប្រកបដោយ​ផាសុកភាព​ទាំងនេះ​មាននៅ​ក្នុងព្រៃ​ត្រូពិច ដែល​ផ្តល់នូវ​អារម្មណ៍​ប្រកប​ដោយ​ភាព​សុខដុម​ជាមួយ​ធម្មជាតិ​។ ចេញពី​វីឡា​នីមួយៗ ភ្ញៀវ​អាច​មើលឃើញ​ទេសភាព​ដ៏​អស្ចារ្យ ហើយ​វីឡា​នីមួយៗ បង្កើត​នូវ​បទពិសោធន៍​ដ៏​ពិសេស​សម្រាប់​ភ្ញៀវ ដើម្បី​ធានាថា រាល់​ការ​ស្នាក់​នៅមាន​លក្ខណៈ​អស្ចារ្យ​។​

កម្មវិធី​សុខុមាលភាព​៖

​ការថែទាំ​សុខុមាលភាព​ជាមួយ​កម្ម​វិធី​សុខភាព​ផ្ទាល់ខ្លួន និង​ជារួម​របស់​កោះក្របី Six Senses គឺ​ភ្ញៀវ​អាច​ទទួលបាន​បទពិសោធ​ន៍​នៃ​ការហាត់​យ៉ូ​ហ្គា​ពិសេស និង​ការព្យាបាល​ដោយ​សំឡេង ឬ​ការ​ខាត់​ស្បែ​កដោយ​ប្រើ​សារធាតុសរីរាង្គ​នៅ ហាង Alchemy Bar​។ វិធីសាស្ត្រ «Six Senses Integrated Wellness» ប្រកបដោយ​ភាព​ច្នៃប្រឌិត នេះ​ចាប់ផ្តើម​ជា​មួយ​នឹង​ការពិគ្រោះ​ពី​ស្ថានភាព​សុខភាព ដើម្បី​រៀបចំ​កម្មវិធី​ដោយ​ផ្អែកលើ​តម្រូវការ និង​គោលដៅ​របស់​ភ្ញៀវ​។​

គយគន់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​

​ការដើរ​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​លើ​ផ្ទៃដី​ទំហំ​ ១២​ ហិកតា ​នៅលើ​កោះក្របី ភ្ញៀវ​អាច​ឃើញ​សត្វព្រៃ​គួរឱ្យ​ចាប់​អារម្មណ៍​ដូចជា សត្វ​ពង្រូល សត្វ​កេងកង និង​សត្វ​ល្មូ​ន​ផ្សេងៗ​។ ការប្តេជ្ញាចិត្ត​របស់រ​មណី​យ​ដ្ឋា​ន​កោះក្របី ចំពោះ​ការ​គាំពារ​បរិស្ថាន​ គឺ​ធានាបាន​នូវ​ឋានសួគ៌​ដែល​គ្មាន​ប្លា​ស្ទិ​ក ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ និង​មានការ​បំពុល​ពី​ពន្លឺ​តិច​បំផុត​សម្រាប់​ការមើល​ផ្កាយ​នៅពេល​យប់​ដែល​គ្មាន​ពពក​។​

​បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន​៖

​សូម​ចូលរួម​ដំណើរ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ដើម្បី​គយគន់​ទេសភាព​លើ​កោះក្របី និង​បរិស្ថាន​ជុំវិញ​។ ទៅ​មើល បន្ទប់ Earth Lab ដើម្បី​ស្វែងយល់​អំពី​ការអនុវត្ត​ការ​ជិះ​កង់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​រមណីយ​ដ្ឋា​ន​, ការបង្កើត​ផលិតផល​ធម្មជាតិ​, ដប​ទឹក និង​ការបំបាត់​កាកសំណល់​។ នៅ​កោះក្របី ភាពស្និទ្ធស្នាល​នឹង​បរិស្ថាន និង​ទទួលខុសត្រូវ​សង្គម​ត្រូវ​បានផ្តល់​អាទិភាព​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ការយល់ឃើញ​ក្នុងអំឡុង​គ្រប់ពេល​ស្នាក់នៅ​។​

​ការគាំទ្រ​ដល់​សហគមន៍ និង​ពិធី​ពេល​ចាកចេញ​៖

​កោះក្របី (Six Senses Koh Krabey) ពង្រីក​ការគាំទ្រ​របស់ខ្លួន​ដល់​សហគមន៍​មូលដ្ឋាន ដោយ​សហការ​ជាមួយ​អង្គការ «All Kids» ដើម្បី​អប់រំ​កុមារ​ក្រីក្រ​។ នៅពេលដែល​ភ្ញៀវ​ចាក​ចេញពី​កោះ​ដ៏​ស្រស់ស្អាត​ដូច​ឋានសួគ៌​នេះ ពួកគេ​នឹង​ចូល​-​រួម​ក្នុង​ពិធី​មុន​ចេញដំណើរ​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ហើយ​អង្ករ​ប្រើ​ដើម្បី​បួងសួង​មុនពេល​ចាកចេញ នឹង​ទុក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​រាម ដែល​នេះ​ជាការ​ប្តេជ្ញាចិត្ត​ជានិច្ចរ​បស់​រមណីយដ្ឋាន​ក្នុងការ​ផ្តល់​ដល់​សហគម​ន៍​វិញ​។​

​សូម​ទទួលយក​ភាព​រីករាយ​នៃ​រដូវក្តៅ​ដែល​កំពុង​រង់ចាំ​នៅ​កោះក្របី​។ បង្កើត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន ហើយ​ចាកចេញ​ដោយ​ការពេញចិត្ត និង​រាងកាយ​ស្រស់ថ្លា​។ ទទួល​យក​ភាព​ទាក់ទាញ​នៃ​រមណីយដ្ឋាន​ឋានសួគ៌​ដ៏​អស្ចារ្យ ជា​កន្លែង​ដែល​ផ្តល់នូវ​ការ​លម្ហែ​កម្សាន្ត​ប្រកបដោយ​ផាសុកភាព និរន្តរភាព និង​ប្រណីតភាព​នា​រដូវក្តៅ​នេះ​៕

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​កក់​ទុក សូម​ទំនាក់ទំនង​៖

• អ៊ី​មែ​ល​: reservations-krabey@sixsenses.com;

• ទូរស័ព្ទ​: +855 69 944 888;

• អាសយដ្ឋាន​៖ កោះក្របី ឃុំ​រាម ខេត្ត​ព្រះសីហនុ 18000, PO Box 9553, ប្រទេស​កម្ពុជា​។